ថ្ងៃនេះការចុះបញ្ជី​គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រ ២០១៨ ចាប់ផ្ដើមហើយ !

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា បញ្ចប់ទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៥៖៣០នាទី។ សូមបញ្ជាក់ថា តាមការគ្រោងទុកនៅថ្ងៃទី១ នៃការចុះបញ្ជីឈ្មោះគណបក្សនយោបាយស្អែកនេះ (ថ្ងៃទី៣០ ខែមេសា) នៅវេលាម៉ោង៩ព្រឹក គណបក្សប្រជាជនកម្ពុជា នឹងយកបញ្ជីឈ្មោះរបស់ខ្លួនទៅចុះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស

សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។ អំពាវនាវកុំបោះបង់ចោលការបណ្ដុះបណ្ដាលសម្រាប់ជំនាញវិជ្ជាជីវៈ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរីករាយដែលបានមកចូលរួម ដើម្បីប្រគល់សញ្ញាបត្រជូននិស្សិតវិជ្ជាជីវៈ សិស្សថ្នាក់វិជ្ជាជីវៈ និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សចំនួន ១.៩៦៣ នាក់​ …។ នេះបើយោងទៅលើការកត់ត្រាគឺលើកទី ១៥ ហើយដែល ខ្ញុំព្រះករុណាខ្ញុំ បានចូលរួមចែកសញ្ញាបត្រ សម្រាប់ សាកលវិទ្យាល័យធនធានមនុស្ស ដែលបានចាប់ផ្ដើមពីអង្គការក្រៅរដ្ឋាភិបាលមួយ។​ យោងទៅលើរបាយ ការណ៍របស់បណ្ឌិត ឯក មនោសែន អម្បាញ់មិញនេះក៏បានបង្ហាញពីវឌ្ឍនភាពគួរអោយកត់សម្គាល់ នៅក្នុង សាកលវិទ្យាល័យមួយនេះ ហើយដែលក្នុងនោះ ក៏មានការបន្តការបណ្ដុះបណ្ដាលទៅលើសិស្សវិជ្ជាជីវៈ ដែលខ្ញុំ ព្រះករុណាខ្ញុំ អំពាវនាវហើយអំពាវនាវទៀតថាកុំមានការបោះបង់ចោល ជាមួយនឹងការបណ្ដុះបណ្ដាល សម្រាប់ជំនាញវិជ្ជាជីវៈ។ វាមិនខុសពីក្រុមគ្រូពេទ្យទេ វេជ្ជបណ្ឌិតម្នាក់តើត្រូវការគ្រូពេទ្យមធ្យមប៉ុន្មាន? ហើយពេទ្យមធ្យមក៏មានត្រូវការគិលានុបដ្ឋាកថែមទៀត។ ដូច្នេះ បើសិនអ្នកទាំងអស់គ្នាធ្វើវេជ្ជបណ្ឌិត តើមានអ្នកណាហុចកន្ត្រៃ ដល់ត្រូវធ្វើការវះកាត់មានអ្នកណាហុចកន្ត្រៃ មានអ្នកណាដាក់ថ្នាំសណ្ដំ មានអ្នកណាធើ្វស្អី? ដូច្នេះ ចំណុចនេះគឺជាចំនុចដែលយើងត្រូវមានគ្រប់កម្រិត ទាំងកម្រិតបច្ចេកទេស ទាំងកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ…