ប្រមុខដឹកនាំ គជប នឹងបញ្រ្ចាបការយល់ដឹងអំពីការបោះឆ្នោតដល់ប្រជាពលរដ្ឋនៅខេត្តតាកែវ ខណៈទណ្ឌិត សម រង្ស៊ី កំពុងអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដែលជាទង្វើបំពានសិទ្ធិរបស់ពលរដ្ឋយ៉ាងពេញទំហឹង

FN ៖ ខណៈដែលទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ​ ដែលបានស្លាប់ទៅហើយ ដោយសារសាលក្រមរបស់តុលាការកំពូលកម្ពុជា បាននឹងកំពុងដើរប្រកូសប្រកាសតាមមណ្តាញសង្គម កុំឲ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោត​តំណាងរាស្រ្ត នៅខែកក្កដាខាងមុខនេះ ដែលនេះបង្ហាញពីទង្វើបំពានសិទ្ធិលើប្រជាពលរដ្ឋ ដែលច្បាប់បានចែងថាពលរដ្ឋខ្មែរមានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោត​ជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំម្តង។ ស្របនឹងសកម្មភាពអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី បែបនេះ ដោយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ លោក ស៊ិក ប៊ុនហុក ប្រមុខដឹកនាំគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គជប នឹងធ្វើដំណើរទៅកាន់ខេត្តតាកែវ ដើម្បីថ្លែងបាឋកថាផ្សព្វផ្សាយគោលបំណងបញ្រ្ចាបការយល់ដឹង អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៦ ឆ្នាំ២០១៨ លើកដំបូងជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន។ យោងតាមសេចក្តីជូនដំណឹងរបស់ គជប បានឲ្យដឹងថា ការចុះធ្វើបញ្ច្រាបការយល់ដឹងខាងលើនេះ ដោយសារមានសំណូមពរពីសិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន នៅខេត្តតាកែវ។ សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕

សុន្ទរកថា និងសេចក្ដីដកស្រង់ប្រសាសន៍ ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៧- ២០១៨ និងទិសដៅការងារឆ្នាំ ២០១៨-២០១៩

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនតំណាងកសិករ និង អង្គសន្និបាតទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធី «បិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៧-២០១៨ និងទិសដៅការងារឆ្នាំ ២០១៨-២០១៩» និង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មី របស់ក្រសួងកសិកម្ម រុកា្ខប្រមាញ្ញ់ និងនេសាទ» នាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះសមេ្ដច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនតំណាងកសិករឆ្នើមទូទាំងប្រទេស ដែលបានអញ្ជើញចូលរួមយ៉ាងកុះករ ក្នុងពិធីដ៏មានអត្ថន័យនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសេរី និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឤជ្ញាធរថ្នាក់ក្រោមជាតិ ព្រមទាំងបងប្អូនកសិករទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យកសិកម្មនៅក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ។ ជាការពិត លទ្ធផលដ៏ប្រសើរនេះ មិនមែនកើតមានឡើងដោយចៃដន្យនោះទេ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា រួមទាំងការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជានិច្ចកាលរបស់រាជរដ្ឋាភិបាល…