ការដកស្រង់ប្រសាសន៍ និងការផ្សាយតាមហ្វេសប៊ុក ស្តីពីទស្សនកិច្ចខេត្ត កំពង់ឆ្នាំង និងពោធិសាត់ ថ្ងៃ ៩ ដល់ ១០ សីហា ២០១៦
សម្ដេចតេជោចុះសួរសុខទុក្ខកម្មករ កម្មការិនី ជួបគ្រោះថ្នាក់ចរាចរណ៍, កំពង់ឆ្នាំង, ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ សុខទុក្ខប្រជាពលរដ្ឋ គឺជាការព្រួយបារម្ភដ៏ធំបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ នៅខេត្តកំពង់ឆ្នាំង ពេលបានទទួលដំណឹងថា កូនក្មួយកម្មករ/ការនី ចំនួន ១៤ នាក់ បានរងគ្រោះថ្នាក់ចរាចរណ៍ ដែលមាន ១ នាក់បានស្លាប់បាត់បង់ជីវិត សម្តេចតេជោ បានរូតរះស្ទុះស្ទារប្រញាប់ប្រញាល់ ចុះជួបសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសអ្នកបើកបររថយន្តដឹកកម្មករ ហើយត្រូវតែពិនិត្យរថយន្តរបស់ខ្លួនអោយបានទៀងទាត់ ចៀសវាងគ្រោះថ្នាក់ផ្សេងៗ កើតឡើងដោយសារការធ្វេសប្រហែស។ យើងគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕ “ចេញប័ណ្ណអោយអាជីវករក្នុងផ្សារសាមគ្គីក្រគរអាចលក់ដូរតកូនតចៅ,” សំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ, ពោធិសាត់, ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៦ រសៀលថ្ងៃទី ៩ ខែសីហា សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តពោធិសាត់។ សម្ដេចតេជោ បានសម្រេចអោយអាជ្ញាធរខេត្តរៀបចំចេញប័ណ្ណបញ្ជាក់អោយអាជីវករកំពុងលក់ដូរនៅក្នុងផ្សារសាមគ្គីក្រគរ ដោយអោយពួកគាត់អាចលក់ដូរតកូនតចៅ តែគ្មានសិទ្ធិលក់អោយទៅអ្នកដ៍ទៃបានទេ…