សេចក្តីដកស្រង់ប្រសាសន៍ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ ចាប់ពីអាយុ ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំ និងសន្និសីទសារព័ត៌មាន
យុទ្ធនាការវ៉ាក់សាំងកុមារអាយុ ០៦ ដល់ ១២ ឆ្នាំ និងចាក់ដូសជំរុញជូនប្រជាពលរដ្ឋពីអាយុ ១៨ ឆ្នាំ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់ ថ្ងៃនេះ យើងបានជួបជុំគ្នាដើម្បីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ អាយុ ០៦ ដល់ ១២ ឆ្នាំ ក៏ដូចជាការបើកនូវយុទ្ធនាការ … (ចាក់)ដូសទីបី សម្រាប់ប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ។ វាជាការចាំបាច់ដើម្បីឲ្យយើងធ្វើបែបនេះ ព្រោះថា យើងត្រូវបោះជំហានមុន ប្រសិនបើយើងមិនបោះជំហានមុនទេ សភាពការណ៍អាចកើតឡើង ហើយយើងនឹងពិបាកស្រោចស្រង់នៅក្រោយ។ សឹងហ្គាពួរ ដែលជាប្រទេសជឿនលឿនមួយនៅក្នុងក្របខ័ណ្ឌតំបន់របស់យើង ក៏បានបង្ហាញ(ពីការកើនឡើងករណីឆ្លង)កាលពីប៉ុន្មានថ្ងៃមុននេះ។ កម្រិតនៃការឆ្លងរបស់សឹងហ្គាពួរ កាលពី ០៣ ថ្ងៃមុន គឺមានកុមាររហូតទៅដល់ ៣៦៧ នាក់ ហើយសុទ្ធតែប្រភេទ Delta ទៀត ដែលត្រូវបានទេសមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសនៅក្នុងសភា។ ក្នុងចំណោម ៣៦៧ នាក់នេះ ៥០ ករណីមានអាយុ ០១…