សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មី «ហាមជួលដីតាមព្រំដែនឲ្យវៀតណាម ជាដាច់ខាត»
អត្ថបទ Fresh News (តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកជាថ្មីដល់មន្រ្តីនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ត្រូវទប់ស្កាត់ និងរារាំងកុំឲ្យមានការជួលដីទៅឲ្យប្រទេសវៀតណាមជាដាច់ខាត។ ការថ្លែងក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងកងកម្លាំង ប្រដាប់អាវុធនៅខេត្ត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ម្សិលមិញ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី១៧ ខែសីហា នេះថា «ហាមដាច់ខាតការជួលដីឲ្យប្រជាជនវៀតណាម។ នេះមិនមែនសម្រាប់តែខេត្តតាកែវមួយទេ គឺសម្រាប់ខេត្តទាំងអស់ដែលមានព្រំប្រទល់ជាមួយវៀតណាម» ។ សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំឲ្យអភិបាលខេត្តនៅជាប់ព្រំដែនវៀតណាម ថៃ និងឡាវ ឲ្យបញ្ឈប់សកម្មភាពជួលដីនៅតាមព្រំដែនទៅឲ្យប្រជាពលរដ្ឋ នៃប្រទេស ជាប់ព្រំដែនទាំងអស់នេះ ដែលវានឹងបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រង និងអាចបង្កឲ្យមានភាពស្មុគស្មាញផ្សេងៗ ដើម្បីចៀសវាងបញ្ហាផ្សេងៗដូចជា…