សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធវារីអគ្គិសនីសេសានក្រោម ២ អនុភាព ៤០០ មេហ្គាវ៉ាត់

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម WANG Wentian អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា! ឯកឧត្តម ហ្វាង ជីសៀង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Hunan Group និងសហការី! សូមគោរព លោកយាយ/តា អ៊ំមាមីង បងប្អូនជនរួមជាតិជាទីគោរព​ នឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមធ្វើជាអធិបតី នៃការសម្ពោធដាក់ឱ្យប្រើប្រាស់នូវវារីអគ្គិសនីសេសានក្រោមទី ២ ដែលមានអនុភាពរហូតទៅដល់ ៤០០ មេហ្គាវ៉ាត់ គឺជាវារីអគ្គិសនីធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាវារីអគ្គិសនីទី ៧ ដែលខ្ញុំព្រះករុណាខ្ញុំ បានចូលរួមដោយផ្ទាល់ទាំងពេលការចាប់ផ្ដើមការដ្ឋាន បិទទំនប់ ក៏ដូចជាការសម្ពោធដាក់ឱ្យប្រើប្រាស់។ ម្សិលមិញនៅខេត្តកោះកុង ឬបស្ចិមនៃប្រទេស ថ្ងៃនេះនៅស្ទឹងត្រែង ឬប៉ែកឦសាន … មុនដំបូង សុំអភ័យទោសពីព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ពីបងប្អូនជនរួមជាតិ និងអ្នកចូល​រួមទាំងអស់ អំពីការយឺតយ៉ាវរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញមកកាន់ទីនេះ។…

ការដកស្រង់សេចក្តីអធិប្បាយ ទស្សនកិច្ចវារីអគ្គិសនីសេសានក្រោម ២ និងចុចប៊ូតុងបិទទ្វារទឹក ដើម្បីរក្សាទឹកទុកក្នុងអាងស្តុកទឹក

ឯកឧត្តម Xiong Bo អគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះ រាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបាន​អញ្ជើញ​ចូល​រួមនៅក្នុង​ឱកាសនេះ ជាទីនឹករលឹក! ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានវិលត្រឡប់​មកកាន់ទីនេះសាជាថ្មីម្តងទៀត បន្ទាប់​ពីឆ្នាំ​ទៅ បានមកកាន់ទីនេះម្តងរួចទៅហើយ ហើយក៏បានកំណត់កាលបរិច្ឆេទតាំងពីមួយឆ្នាំមុនមកម្ល៉េះ ដើម្បី​យកថ្ងៃនេះ ធ្វើជាថ្ងៃដើម្បីបិទទំនប់ទី ១ សម្រាប់ការចាប់ផ្តើមដំណើរការនៃទំនប់វារីអគ្គិសនីសេសាន ២ របស់យើង។ ថ្ងៃនេះ ពិតជាថ្ងៃប្រវត្តិសាស្រ្ត ដូចដែល ឯកឧត្តម ស៊ុយ សែម ក៏ដូចជា ឯកឧត្តម ហ៊ុង យុងដា បានលើកឡើងអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងដំណើរការជាមួយនឹងវារីអគ្គិសនីនេះ។ បង្វែរផ្លូវជាតិលេខ ៧៨ ចៀសវាងប៉ះពាល់ពេលបិទទំនប់ មុននឹងឈានទៅដល់ដំណាក់កាលថ្ងៃ​នេះ យើងបានខិតខំប្រឹងប្រែងជាមួយនឹងការងារជាច្រើន​ តាំងពី​ប្រមាណ ១០ ឆ្នាំ ឯណោះ។ ហេតុអ្វីបានជាយើងនិយាយពី ១០ ឆ្នាំមុន? គម្រោងការ​អនុវត្តនីមួយៗ​មិន​មែនជាបញ្ហាកញ្ឆក់កណ្តៀត តាមបែបនឹកឃើញ ​និងស្មានៗដូចក្រុមមនុស្សមួយចំនួននោះទេ។…