សេចក្តីដកស្រង់ សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងវេទិកា ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ

ការជួបជុំ បង្ហាញពីការផ្លាស់​ប្ដូរ​​ឥរិយាបទ​មន្រ្តីរាជរដ្ឋាភិបាល ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានធ្វើការជួបជុំជាលើកដំបូង ជាមួយនឹងអ្នកពាក់ព័ន្ធ​ទាំង​អស់ ស្ដីពីការការពារបរិស្ថាន ឬអាចនិយាយទូលំទូលាយជាងនេះ គឺអ្នកដែលពាក់ព័ន្ធជាមួយនឹងការ​ការពារនូវធនធានធម្មជាតិ។ រយៈពេលកន្លងទៅនេះ យើងហាក់ដូចជាបានស្ថិតនៅឆ្ងាយពីគ្នាបន្តិច ​ក្នុង​ពេលដែលយើងមាន​គោលបំណងរួម តែសកម្មភាពមិនទាន់បានប្រមូលផ្ដុំ ដើម្បីឆ្ពោះ​ទៅ​រក​គោលដៅ​ដែល​យើង​មានរួមគ្នានោះទេ។ ដូច្នេះ ការជួបជុំថ្ងៃនេះ គឺបង្ហាញពីវឌ្ឍនភាពមួយ និងក៏បង្ហាញពីការផ្លាស់​ប្ដូរ​​ឥរិយាបទ​ដ៏សំខាន់មួយរបស់មន្រ្តីរាជរដ្ឋាភិបាល។ ខ្ញុំព្រះករុណាខ្ញុំ ចង់យកឱកាសនេះ ជាជំហាន​ដំ​បូង​នេះ ថ្លែងនូវអំណរព្រះគុណ អរគុណជាមួយតួអង្គពាក់​ព័ន្ធទាំងអស់ ដែលបានចូលរួមការពារធនធាន​ធម្ម​ជាតិ ការពារបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា​របស់យើង។ ពិតមែនតែយើងមិនទាន់បានធ្វើសកម្មភាពរួម ដែលនាំទៅដល់ប្រសិទ្ធិភាពខ្ពស់ជាងមុន ក៏យើង​បានខិត​ខំ​ធ្វើសកម្មភាព ទោះបីដាច់ដោយឡែកពីគ្នា ដើម្បីរួមចំណែកធ្វើ​អោយយើងរក្សាបាននូវស្ថានភាពមួយ​ដែល​នៅ​ស្រោចស្រង់បាន។ ប៉ុន្តែ ការស្រោចស្រង់បានរបស់យើងនេះ បើយើងមិនមានយន្តការទប់ស្កាត់​អោយ​បានហ្មត់ចត់ តាមរយៈនៃការចូលរួមនៃកម្លាំងទាំងអស់នោះទេ ខ្ញុំព្រះករុណាខ្ញុំ​ យល់ថា យើងនឹងលំ​បាក។ វាហាក់ដូចជាយើងអង្គុយបក់ផ្សែង យើងមិនបានពន្លត់ភ្លើងនោះ​ទេ។ … យើងត្រូវចាប់សេះ​ដាក់​ក្នុង​ក្រោលនៅមុនពេលដែលសេះចេញផុតពីក្រោល។ កន្លងទៅ សេះបានចេញផុតពី​ក្រោល​មួយ​ចំ​នួន​ទៅ​ហើយ។ យើងប្រមូលបានត្រឡប់​មកវិញ។ តែបើសិនជាយើងគ្មានយន្តការគ្រប់គ្រាន់ និងការចូលរួម​នៃតួ​អង្គ​ពាក់ព័ន្ធទាំងអស់ទេ ខ្ញុំព្រះករុណា​ខ្ញុំ ជឿថា វាមិនជាយូរប៉ុន្មានទេ សេះវានឹងទំលាយក្រោលចេញ​តទៅ​ទៀត។ ការបង្ក្រាបតែមួយ វាមិនគ្រប់​ទេ ហើយយន្តការរបស់រដ្ឋក៏មិនគ្រប់គ្រាន់ដែរ។ ការចូលរួមនៃតួអង្គ​ពាក់​ព័ន្ធ​ទាំងអស់…

សុន្ទរកថា និងប្រសាសន៍ក្រៅសុន្ទរកថា ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ ២០១៥ និងលើកទិសដៅ ២០១៦

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គសន្និបាតទាំងមូលជាទី មេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមនៅក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៥ និង លើកទិសដៅការងារឆ្នាំ ២០១៦» របស់ក្រសួងមហាផ្ទៃ នាឱកាសនេះ ។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ, ឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ, មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិទាំងមូល, ក្រសួង-ស្ថាប័ននានា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបាននូវសមិទ្ធផល នានាជាច្រើន ជូនប្រទេសជាតិ និងប្រជាជន។ ជាក់ស្តែងក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ ទោះបីជាស្ថានភាពនៅ ក្នុងតំបន់ និងពិភពលោក បានប្រឈមនឹងបញ្ហាអសន្តិសុខយ៉ាងណាក្តី ប៉ុន្តែព្រះរាជាណាចក្រកម្ពុជាយើងនៅ តែធានារក្សាបាននូវសន្តិភាព, ស្ថិរភាពនយោបាយ, ស្ថិរភាពសង្គម និងសន្តិសុខជាតិយ៉ាងល្អប្រសើរ។ ក្នុង នោះ បទល្មើសព្រហ្មទណ្ឌទូទាំងប្រទេសបន្តថយចុះជាង ៤%, ការបង្ក្រាបបទល្មើស ដូចជាអំពើប្លន់ប្រដាប់ ឤវុធ, ឃាតកម្ម និងបទល្មើសផ្សេងៗទៀត ក្នុងអត្រាប្រមាណជិត ៨០%, សណ្តាប់ធ្នាប់សាធារណៈកាន់តែ…