សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩

បន្តជួបជាមួយក្រុមគ្រូពេទ្យ … ដើម្បីបានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាល ថ្ងៃនេះ យើងមានការសប្បាយរីករាយ ដែលបានជួបជុំសាជាថ្មី បន្ទាប់ពីការជួបជុំលើកដំបូង ពេលដែលចាប់ផ្ដើមបង្កើតឱ្យមានយុវជនចូលរួមចលនាប្រយុទ្ធជាមួយនឹងកូវីដ-១៩ ត្រឹមតែជាង ៤០០ នាក់។ ពិតមែនតែកាលពីថ្ងៃទី១៩ ខែកុម្ភៈ (ឆ្នាំ២០២២) ពេលនោះ យើងគ្រោងជួបគ្នាម្ដងហើយ ក៏ដូចជា សិស្សនិទ្ទេស A ផងដែរ ដោយសារការរាតត្បាតនៃ Omicron តម្រូវឱ្យយើងមានការផ្អាកជាបណ្ដោះអាសន្ន ដើម្បី​រង់ចាំពេលវេលាសមស្រប។ យើងធ្លាប់បាននិយាយហើយថា ការជួបយឺត ប្រសើរជាងមិនបានជួប។ យើងបានលើក(ពេល)ពីថ្ងៃទី១៩ ខែកុម្ភៈ (ឆ្នាំ២០២២) រហូតមកដល់ថ្ងៃទី១៧ ខែឧសភា (ឆ្នាំ២០២២)។ ពេលវេលានេះ ជាពេលវេលាដែលយើងបានប្រឹងប្រែងរួមគ្នាបន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ហើយក៏ធ្វើឱ្យអត្រាឆ្លង នៃកូវីដ-១៩ នេះ វាបានធ្លាក់ចុះរហូតទៅដល់កម្រិតសូន្យ យោងតាមការពិនិត្យដោយម៉ាស៊ីនធំ PCR។ ថ្ងៃនេះ យើងជួបជុំដោយចាប់ផ្ដើមត្រឹមតែជាមួយនឹង TYDA ដែលខ្ញុំហៅកាត់តាមគេឯង … ថា “គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ”។ ដំបូងខ្ញុំស្មានតែ TYDA ហ្នឹង ជាឈ្មោះចៅរបស់ខ្ញុំ ព្រោះចៅដំបូងរបស់ខ្ញុំ ស្រីពេជ្រនេះ…

សេចក្តីដកស្រង់ប្រសាសន៍ បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ ៥ ឆ្នាំ

បិទយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ជុំទី ១, ចាក់វ៉ាក់សាំងកូវីដ-១៩ កុមារអាយុ ៥ ឆ្នាំ, បើកសាលារៀន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី​ នៅក្នុងពិធីប្រកាសបិទជាផ្លូវការ នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី ១ ជូនដល់ប្រជាជនអាយុ(ចាប់)ពី ៦ ឆ្នាំឡើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង(កូវីដ​​-១៩) ជាផ្លូវការ កាលពីថ្ងៃទី ៤ មីនា ២០២១ សម្រាប់ប្រជាជន ដែលមានអាយុពី ១៨ ឆ្នាំឡើង ជាមួយនឹងការប្រកាសដើម្បីបិទយុទ្ធនាការចាក់វ៉ាក់សាំង (បង្ការជំងឺកូវីដ-១៩) ជុំទី ១ របស់យើង។ ថ្ងៃនេះ យើងក៏មានការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង(បង្ការជំងឺកូវីដ-១៩) សម្រាប់កុមារអាយុ ៥ ឆ្នាំតែម្តង។ ថ្ងៃនេះ យើងក៏បានដឹងថា សាលានៅទូទាំងប្រទេសក៏ត្រូវបានបើកទ្វារ។ ខ្ញុំក៏បានទទួលតាមរយៈហ្វេសប៊ុកផេករបស់ខ្ញុំ នូវកុមារដែលបានស្លៀកពាក់ឯកសណ្ឋាន(ជាសិស្ស)ចូលរៀន ហើយត្រូវឪពុក(ម្តាយ) បានវាយបញ្ចូលមកក្នុងខម្មិន(របស់ខ្ញុំ) ថតរូបភាពកូនរបស់ខ្លួន ដែលបានចេញទៅរៀន។ ជាមួយគ្នានេះ ថ្ងៃនេះ យើងចាប់ផ្តើមបើកប្រទេសឡើងវិញ។…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ប្រជុំលើរបៀបវារៈ ៣ ថ្ងៃនេះគណៈរដ្ឋមន្រ្តីរបស់បានដំណើរការប្រជុំពេញអង្គ ដើម្បីឆ្លងនូវរបៀបវារៈ (១) សេចក្ដីព្រៀងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ (២) សេចក្ដីព្រៀងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ (៣) បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីការអនុម័តពីស្ថាប័ននីតិបញ្ញត្តិ លើសេចក្ដីព្រៀងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្ដីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ ដូចមុនៗដែរ បញ្ហាផ្សេងៗនេះ មិនមានការពិភាក្សាទាក់ទិនជាមួយនឹងការអនុម័តលើពិធីសារអាស៊ាននេះទេ។ ខ្ញុំសុំគណៈរដ្ឋមន្រ្តីចុះហត្ថលេខាបញ្ជូនទៅសភាតែម្ដង។ ក្នុង សប្ដាហ៍នេះ គឺមានកិច្ចការច្រើន។ អាទិត្យក្រោយនេះ ជាមួយនឹងការប្រជុំសភា ដើម្បីឆ្លងនូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការបោះឆ្នោតបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល យើងនឹងមានការប្រជុំអាស៊ានចំនួន ៣ ថ្ងៃ ដែលពេលនោះកម្ពុជានឹងទទួលញញួរជាប្រធានអាស៊ានផងដែរ។ បើតាមដឹង ញញួរនេះបានដឹកមកដល់ទីក្រុងភ្នំពេញហើយ ព្រោះមិនអាចបញ្ជូនតាមអនឡាញបានទេ។ ត្រូវតែបញ្ជូនមកមុន (ដើម្បីប្រុងប្រៀប)ក្នុងភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ ២០២២។ ដំណើររៀនរស់នៅជាមួយកូវីដ-១៩ … រៀបចំកម្មវិធីដែលបានលុបចោលពីមុនៗ ចូលដល់ខែវិច្ឆិកា យើងក៏មានកិច្ចការបន្តទៀត។ ខ្ញុំក៏សូមជម្រាបថា ដោយសារការត្រៀមបម្រុងរបស់យើងក្នុងដំណើររៀនរស់នៅជាមួយកូវីដ-១៩ យើងត្រូវធ្វើកិច្ចការផ្ទាល់ ដូចជាការប្រជុំរបស់យើងនេះ។ លទ្ធភាពនៃការ(រៀបចំ)ប្រជុំទៅបាន គឺយើងប្រជុំផ្ទាល់ ហើយលទ្ធភាពដែលយើងប្រជុំមិនបាន គឺយើងប្រជុំតាម Zoom។ ក្នុងអាទិត្យនេះ ខ្ញុំប្រជុំតាម Zoom ពីរដង…