សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី ២៤

ព្រះចៅ ស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (Sultan Haji Hassanal Bolkiah) ប្រធានអង្គប្រជុំ; ឯកឧត្តម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបូកបី និងអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក,​​ លោកស្រី!   ជាកិច្ចចាប់ផ្ដើម, ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីជាលើកដំបូង។ ជាការពិត, យន្តការអាស៊ានបូកបី បន្តជាកម្លាំងចលករស្នូលដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ា ក៏ដូចជាក្នុងការឆ្លើយតបទៅនឹងវិបត្តនានាប្រកបដោយប្រសិទ្ធភាព។ ជាក់ស្ដែង, ទោះបីជាស្ថិតនៅក្នុងបរិការណ៍នៃការបន្តរីករាលដាលជំងឺកូវីដ-១៩, តំបន់អាស៊ានបូកបី នៅតែជាក្បាលម៉ាស៊ីនកំណើនមួយយ៉ាងសំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ និងសកល។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមចូលរួមជាមតិមួយចំនួន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដូចខាងក្រោម ៖ ទី១. កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសបូកបី ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់វ៉ាក់សាំង និងបរិក្ខារពេទ្យដល់កម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ជាមួយគ្នានេះ ក្នុងស្មារតីបន្តលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាជន កម្ពុជាសូមគាំទ្រការដាក់ចេញនូវ “សេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ានបូកបីស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសុខភាពផ្លូវចិត្តក្នុងចំណោមក្មេងជំទង់ និងកុមារ”។…

សុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្ដីពី កូវីដ-១៩

ព្រះចៅ ស៊ុលតង់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ានបូកបី ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្ដែងនូវក្ដីរីករាយ ដោយបានចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយថ្នាក់ដឹកនាំ នៃប្រទេសបូកបី តាមរយៈវីដេអូខនហ្វេរ៉ីន (Video Conference) នាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមអរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដួចផ្ដើមរៀបចំឱ្យមានកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស អំពីជំងឺកូវីដនេះឡើង ដើម្បីពិភាក្សាអំពីការឆ្លើយតបរួមរបស់យើង សំដៅទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ កូវីដ-១៩។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបូកបី ដែលបានខិតខំទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នូវការរីករាលដាលនៃជំងឺនេះ និងបន្តការអនុវត្តវិធានការបង្ការប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាក់ស្ដែង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងស៊ីវិល និងយោធា មកជួយកម្ពុជា រួមទាំងសម្ភារៈបរិក្ខារពេទ្យ និងម៉ាស ខណៈដែលរដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២០ លានដុល្លារអាមេរិក ដែលនឹងផ្ដោតលើការទិញសម្ភារៈបរិក្ខារពេទ្យ ថ្នាំ និងរថយន្តសង្គ្រោះបន្ទាន់ ជាដើម។ ពិតណាស់ថា…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានបូកបី លើកទី ២១

បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក រួចហើយ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បន្តអញ្ជើញចូលរូមកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២១ ដែលមានចិន, ជប៉ុន និងកូរ៉េ។ កិច្ចប្រជុំនេះគឺផ្តោតលើ «ការពិនិត្យឡើងវិញ និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី»។ មេដឹកនាំអាស៊ានទាំងអស់បានចាត់ទុកថា ក្នុងពេលពីរទសវត្សរ៍កន្លងមកនេះ កិច្ចសហប្រតិបត្តិការរបស់យើងមានសន្ទុះកាន់តែខ្លាំង និងមានលក្ខណៈកាន់តែទូលំទូលាយជាងមុន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្ដិភាព, សន្តិសុខ, ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ីបូព៌ា។ នៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ចូលរួមចែករំលែកនូវមតិយោបល់មួយចំនួន ដើម្បីចូលរួមចំណែកក្នុងការពង្រឹងមូលដ្ឋាននៃការអភិវឌ្ឍសម្រាប់តំបន់យើង ដើម្បីឈានទៅសម្រេចបាននូវការកសាងសហគមន៍មួយដ៏រឹងមាំ៖ ១) យើងត្រូវបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវផែនការការងារសហប្រតិបត្តិការអាស៊ានបូកបី (២០១៨-២០២២) ជាពិសេស លើវិស័យនៃការតភ្ជាប់ក្នុងតំបន់អាស៊ាន និងរវាងអាស៊ាន ជាមួយប្រទេសបូកបី, វិស័យសហគ្រាសធុនតូចនិងមធ្យម និងវិស័យពាណិជ្ជកម្មសេរី។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានស្នើឱ្យប្រទេសបូកបីបន្ដផ្ដល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសបូកបីឱ្យកាន់តែច្រើនមកកាន់អាស៊ាន ជាពិសេសមកកាន់ប្រទេសសមាជិកអាស៊ានដែលមានការអភិវឌ្ឍតិចតួចក្នុងគោលដៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ។ ២) ពិភពលោក និងតំបន់បាននឹងកំពុងទទួលរងគ្រោះមហន្តរាយកាន់តែញឹកញាប់និងកាន់តែធ្ងន់ធ្ងរឡើង។ ហេតុនេះ កម្ពុជាសូមជំរុញលើកទឹកចិត្តដល់ប្រទេសសមាជិកអាស៊ាន និងប្រទេសបូកបីទាំងអស់ បន្តផ្ដោតការយកចិត្តទុកដាក់ឱ្យបានច្រើនជាងមុនថែមទៀតលើការ ការពារបរិស្ថាន និងធនធានធម្មជាតិ ក្នុងគោលដៅកសាងសហគមន៍មួយនេះឱ្យបានរឹងមាំ ព្រមទាំងមានការអភិវឌ្ឍប្រកបដោយចីរភាពនិងស្របតាមគោលដៅការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ ២០៣០។ ៣) សម្តេចតេជោនាយករដ្ឋមន្រ្តី…