សេចក្តីដកស្រង់សារសម្លេង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងប្រធាន​គណបក្សប្រជាជន បកស្រាយការចោទប្រកាន់របស់ សេង សារី, ជំរើសដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការព្រមានដល់សកម្មភាពលួចនាំចូលទំនិញពីប្រទេសថៃ

(សេង) សារី! ពុកបានស្ដាប់ការសម្ភាសន៍របស់កូន (និង)ការលើកមតិរបស់កូន នៅក្នុងវិទ្យុ RFI របស់បារាំង។ កូនបែរជានិយាយអំពីការដែលពុកលុបសារ។ ពុកគ្រាន់តែបញ្ជាក់ឡើងវិញថា​ កូនចូលទៅមើលឡើងវិញក្នុង Page របស់ពុកទៅ។ ពុកមិនដែលបានលុបសារទេ។ គ្មានហេតុផលនឹងលុប​សាររបស់ពុកទេ … ពុកជូនសារទៅកាន់ប្រជាពលរដ្ឋ ដែលប្រៀបធៀបថា “ការរបួសកូនដៃមួយ មិនគួរធ្វើឲ្យរូបកាយទាំងមូលពិការនោះទេ”។ (ការនិយាយដូច្នេះ) មិនមែនពុកទុករឿងជាតិ រឿងទឹកដី ស្មើនឹងកូនដៃនោះទេ។ ប៉ុន្តែ យើងពិនិត្យមើល (ក្នុង)ទំហំផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា (តើ)យើងរងការទន្ទ្រានកាន់កាប់ពីសំណាក់ភាគីថៃប៉ុន្មាន? ហើយទឹកដីប៉ុន្មានហិក​តានោះ មិនមែនក្លាយជាដីថៃជាស្ថាពរនោះទេ។ យើងនៅតែបន្តការតស៊ូយកត្រឡប់មកវិញ ដោយមធ្យោបាយសន្តិវិធី។ ជម្រើសមានតែ២ទេ។ ទី១ វាយប្រហារដណ្ដើមយកទឹកដីនោះមកវិញ។ តើកូនយល់ពីជម្រើសនេះឬទេ? (តើ)ហ៊ានមកចូលរួមឬទេ? ជម្រើសបែបនេះគឺការប្រើប្រាស់ជីវិតរបស់ទាហាន គឺធ្វើឲ្យទាហានស្លាប់ និងរបួស ធ្វើឲ្យប្រជាជនស្លាប់និងរបួស និងបង្កើតឲ្យមានជនភៀសសឹកឡើងវិញ។ (កាលពីការកើតមានសង្គ្រាមនាពេលកន្លងទៅ) មាន(ជនភៀសសឹក)រហូតទៅដល់ ៦០ទៅ ៧០ម៉ឺននាក់ឯណោះ។ តើវាគួររើសយកជម្រើសនេះឬទេ? ឬក៏ត្រូវបន្តជម្រើសសព្វថ្ងៃ តាមរយៈការពង្រឹងបទឈប់បាញ់ ហើយការចរចាដោះស្រាយតាមយន្តការដែលមានស្រាប់ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង សេចក្ដីថ្លែងការណ៍ឈប់បាញ់ (ពិសេស)ទាក់ទងនឹងកថាខណ្ឌស្ដីពីដំណើរការវាស់វែងតាមព្រំដែនបន្តទៀត…

សេចក្តីដកស្រង់សង្កថា ពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារហ្វឹកហ្វឺនជំនាញចារកម្ម និងការបើកការដ្ឋានសាងសង់អគារសាលប្រជុំថ្មីរបស់អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច

សមទ្ធិផលថ្មីមួយទៀត នៅក្នុងវិស័យការពារជាតិ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះឧត្តមវង្សា មួងរ៉ា ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ, សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមជាមួយសម្តេច ព្រះតេជព្រះគុណគ្រប់ព្រះអង្គ។ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសនាយទាហាន នាយទាហានរង ពលទាហាន​ទាំង​អស់ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារហ្វឹកហ្វឺនជំនាញចារកម្មចំនួន ២ ខ្នង ស្មើ ៤០ បន្ទប់ និងការ​បើក​ការដ្ឋានសាងសង់អគារសាលប្រជុំថ្មីរបស់អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច។ នេះជាសមទ្ធិផលថ្មីមួយ ទៀត នៅក្នុងវិស័យការពារជាតិរបស់យើង ដែលកន្លងទៅនេះ យើងក៏បានធ្វើជាបណ្តើរៗ រហូតមកដល់​ដំ​ណាក់​កាលនេះ។ មុននេះ នាយកដ្ឋានស្រាវជ្រាវចារកិច្ចស្ថិតនៅក្នុងចំណុះអគ្គបញ្ជាការ​នៃកងយោធពលខេមរ​ភូមិន្ទ ហើយបន្ទាប់មកក៏មានការកែទម្រង់ កែសម្រួលពីរចនាសម្ព័ន្ធ ក្រោមចំណុះអគ្គបញ្ជា​ការនៃ​កង​យោធ​​ពលខេមរភូមិន្ទ ហើយទៅនៅក្រោមចំណុះក្រសួងការពារជាតិវិញ ដែលវិសាលភាពនៃសកម្មភាពនោះ អាច​​​មានភាពទូលំទូលាយ។ ថ្ងៃនេះ ជាមួយនឹងការអបអរសាទរជាមួយនឹងសមទ្ធិផលថ្មី យើងក៏ត្រូវបើកជាមួយនឹងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដទៃទៀត ដើម្បីបម្រើឲ្យវិស័យការពារជាតិ និយាយជារួម និងនិយាយដោយឡែកនៅក្នុងវិស័យចារកម្មរបស់យើង។ ខ្ញុំសូមយកឱកាសនេះ សម្តែងជូននូវការកោតសរសើរចំពោះក្រសួងការពារជាតិ…