កម្ពុជានាំចេញកៅស៊ូបានជាង១៥ម៉ឺនតោន ទទួលបានចំណូលជិត២៥០លានដុល្លារ ក្នុងរយៈពេល១១ខែ

FN ៖ រយៈពេល១១ខែ ឆ្នាំនេះ ពោលគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានជាង១៥ម៉ឺនតោន ដោយទទួលបានចំណូលជិត២៥០លានដុល្លារ។ នេះបើតាមរបាយការណ៍ផ្លូវការរបស់ អគ្គនាយកដ្ឋានកៅស៊ូ ស្ដីពី ស្ថានភាពការងាររបស់អគ្គនាយកដ្ឋានកៅស៊ូ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ដ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ទៀតថា រយៈពេល១១ខែនេះ កម្ពុជាបានប្រមូលផលជ័រកៅស៊ូបានចំនួន​១៥២,៩៦២តោន កើនឡើងចំនួន៣៦៦១៣តោន ស្មើនឹង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន និងទទួលបានថវិការ ជិត២៥០លានដុល្លារ ដែលតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងរយៈពេល១១ខែ គឺ១,៦២៥ដុល្លារក្នុង១តោន កើនឡើង៤៥២ដុល្លារក្នុង១តោន សើ្មនឹង៣៨ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួនជិត៤៤ម៉ឺនហិកតា ក្នុងនោះផ្ទៃដែលអាចចៀរជ័របានចំនួន១៧ម៉ឺនហិកតា និងផ្ទៃដីថែទាំជិត២៧ម៉ឺនហិកតា៕

គ.ជ.ប អះអាងថា ការផ្តាច់ជំនួយរបស់អឺរ៉ុប មិនប៉ះពាល់ដំណើរការបោះឆ្នោត នៅកម្ពុជាទេ, ខ្មែរមានលុយខ្លួនឯង និងមានចិន ជប៉ុន និងកូរ៉េ ចាំផ្តល់ជំនួយ

FN ៖ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប នៅល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការផ្តាច់ជំនួយរបស់សហគមន៍អឺរ៉ុប នាពេលនេះមិនប៉ះពាល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាទេ។ គ.ជ.ប មានកញ្ចប់ថវិកាជាតិគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ ហើយពេលនេះ ប្រទេសចិនគឺជាបង្អែកដ៏រឹងមាំ ក្នុងការផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា ក្រៅពីនោះ មានជប៉ុន និងកូរ៉េថែមទៀត។ ការប្រកាសរបស់ គ.ជ.ប បែបនេះធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចព្យួរជំនួយរបស់ខ្លួនសម្រាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលការផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។​ នៅក្នុងសេចក្តីប្រកាសរបស់សហគមន៍អឺរ៉ុប បានគូសបញ្ជាក់ថា ការសម្រេចរំលាយ គណបក្សសង្រ្គោះជាតិ និងការបែងចែកអាសនៈរដ្ឋសភា និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ទៅឲ្យគណបក្សដទៃ គឺជាការបដិសេធចោល ការជ្រើសរើសរបស់ពលរដ្ឋដែលបានបោះ ឆ្នោតជូនគណបក្សនេះ នៅក្នុងការឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧។ លោក សោម…

សេចក្តីដកស្រង់សង្កថា ពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារហ្វឹកហ្វឺនជំនាញចារកម្ម និងការបើកការដ្ឋានសាងសង់អគារសាលប្រជុំថ្មីរបស់អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច

សមទ្ធិផលថ្មីមួយទៀត នៅក្នុងវិស័យការពារជាតិ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះឧត្តមវង្សា មួងរ៉ា ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ, សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមជាមួយសម្តេច ព្រះតេជព្រះគុណគ្រប់ព្រះអង្គ។ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសនាយទាហាន នាយទាហានរង ពលទាហាន​ទាំង​អស់ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារហ្វឹកហ្វឺនជំនាញចារកម្មចំនួន ២ ខ្នង ស្មើ ៤០ បន្ទប់ និងការ​បើក​ការដ្ឋានសាងសង់អគារសាលប្រជុំថ្មីរបស់អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច។ នេះជាសមទ្ធិផលថ្មីមួយ ទៀត នៅក្នុងវិស័យការពារជាតិរបស់យើង ដែលកន្លងទៅនេះ យើងក៏បានធ្វើជាបណ្តើរៗ រហូតមកដល់​ដំ​ណាក់​កាលនេះ។ មុននេះ នាយកដ្ឋានស្រាវជ្រាវចារកិច្ចស្ថិតនៅក្នុងចំណុះអគ្គបញ្ជាការ​នៃកងយោធពលខេមរ​ភូមិន្ទ ហើយបន្ទាប់មកក៏មានការកែទម្រង់ កែសម្រួលពីរចនាសម្ព័ន្ធ ក្រោមចំណុះអគ្គបញ្ជា​ការនៃ​កង​យោធ​​ពលខេមរភូមិន្ទ ហើយទៅនៅក្រោមចំណុះក្រសួងការពារជាតិវិញ ដែលវិសាលភាពនៃសកម្មភាពនោះ អាច​​​មានភាពទូលំទូលាយ។ ថ្ងៃនេះ ជាមួយនឹងការអបអរសាទរជាមួយនឹងសមទ្ធិផលថ្មី យើងក៏ត្រូវបើកជាមួយនឹងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដទៃទៀត ដើម្បីបម្រើឲ្យវិស័យការពារជាតិ និយាយជារួម និងនិយាយដោយឡែកនៅក្នុងវិស័យចារកម្មរបស់យើង។ ខ្ញុំសូមយកឱកាសនេះ សម្តែងជូននូវការកោតសរសើរចំពោះក្រសួងការពារជាតិ…