សេចក្តីដកស្រង់ប្រសាសន៍ បិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុ ៥ ឆ្នាំ

បិទយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ជុំទី ១, ចាក់វ៉ាក់សាំងកូវីដ-១៩ កុមារអាយុ ៥ ឆ្នាំ, បើកសាលារៀន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី​ នៅក្នុងពិធីប្រកាសបិទជាផ្លូវការ នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី ១ ជូនដល់ប្រជាជនអាយុ(ចាប់)ពី ៦ ឆ្នាំឡើង នៅក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង(កូវីដ​​-១៩) ជាផ្លូវការ កាលពីថ្ងៃទី ៤ មីនា ២០២១ សម្រាប់ប្រជាជន ដែលមានអាយុពី ១៨ ឆ្នាំឡើង ជាមួយនឹងការប្រកាសដើម្បីបិទយុទ្ធនាការចាក់វ៉ាក់សាំង (បង្ការជំងឺកូវីដ-១៩) ជុំទី ១ របស់យើង។ ថ្ងៃនេះ យើងក៏មានការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង(បង្ការជំងឺកូវីដ-១៩) សម្រាប់កុមារអាយុ ៥ ឆ្នាំតែម្តង។ ថ្ងៃនេះ យើងក៏បានដឹងថា សាលានៅទូទាំងប្រទេសក៏ត្រូវបានបើកទ្វារ។ ខ្ញុំក៏បានទទួលតាមរយៈហ្វេសប៊ុកផេករបស់ខ្ញុំ នូវកុមារដែលបានស្លៀកពាក់ឯកសណ្ឋាន(ជាសិស្ស)ចូលរៀន ហើយត្រូវឪពុក(ម្តាយ) បានវាយបញ្ចូលមកក្នុងខម្មិន(របស់ខ្ញុំ) ថតរូបភាពកូនរបស់ខ្លួន ដែលបានចេញទៅរៀន។ ជាមួយគ្នានេះ ថ្ងៃនេះ យើងចាប់ផ្តើមបើកប្រទេសឡើងវិញ។…

ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារចាប់ពីអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ

សម្តេច ឯកឧត្តម លោកជំទាវ យើងបានសម្រេចចិត្តថានឹងចាក់វ៉ាក់សាំងឲ្យក្មេងពីអាយុ ៦ ឆ្នាំទៅ ១២ ឆ្នាំ។ ប្រសិនបើយើងមិនចាក់ជូនកុមារពីអាយុ ៦ ឆ្នាំទៅ ១២ ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបែរជាបើកតែអនុវិទ្យាល័យ វិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក។ ម្យ៉ាងទៀត វ៉ាក់សាំងក៏បានសិក្សាតាមប្រទេសនានា ហើយគេក៏បានចាក់ប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម ១២ ឆ្នាំរួចមកហើយដែរ។ ដូច្នេះបញ្ហាវ៉ាក់សាំងមិនមែនជាបញ្ហាលំបាកទេ ម្ខាងគឺវ៉ាក់សាំងអនុញ្ញាតឲ្យចាក់ ហើយម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេច ហើយចំនួនកុមារតាមស្ថិតិជាបឋមដែលឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានផ្តល់ឲ្យអំពីស្ថិតិនោះគឺត្រឹមតែ ១ លាន ៨ សែននាក់ជាងប៉ុណ្ណោះ​។ ដូច្នេះ ខ្ញុំសម្រេចថា នឹងបើកយុទ្ធនាការថ្មីមួយទៀតនៅថ្ងៃសុក្រ ដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ ឆ្នាំ​ ទៅ ១២ ឆ្នាំ បន្ទាប់ពីយើងចាក់ជិតរួចរាល់សម្រាប់កុមារ និងយុវវ័យដែលមានអាយុពី ១២ ទៅ ១៧ និង១៨ ឆ្នាំ។ ឥឡូវយើងបើកយុទ្ធនាការបន្តដោយចាប់ផ្តើមពីអាយុ ៦ ឆ្នាំ ទៅ…

សារសំឡេង បញ្ជាឲ្យប្រើកម្លាំងកងទ័ពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម

គោលការណ៍គឺយើងយកវ៉ាក់សាំងមកស្រោច គ្រាន់(តែ)ថា វ៉ាក់សាំងរបស់យើង មកដល់មុនមកដល់ក្រោយ (រួម)នឹងវ៉ាក់សាំងមានក្នុងដៃ។ ខ្ញុំឯកភាពជាមួយនឹងការដែលយើងប្រមូលផ្តុំ(វ៉ាក់សាំង) ដែលមានក្នុងដៃស្រាប់ ដាក់ចូលទៅក្នុងតំបន់ដែលមានកងទ័ពធ្វើសកម្មភាពហ្នឹងតែម្តង។​ បន្តិចទៀតខ្ញុំនឹង voice សម្លេងទាំងអស់ហ្នឹងទៅឲ្យ លោកជំទាវ ឱ វណ្ណឌីន ហើយទូរស័ព្ទប្រាប់គាត់។ ស្អែកនឹងវ៉ាក់សាំង(របស់)យើងមកដល់ថែមទៀត។​ អញ្ចឹងទេ យើងបុកផ្តាច់ចំនួនប្រជាជនកម្មករស្អីៗនៅក្នុងហ្នឹង។ យើងមានប្រ​ហែលជាមួយលាន(ដូស)ជាង។ អញ្ចឹង យើងចាក់បានប្រហែលជា ៥០​ ម៉ឺននាក់។ (វ៉ាក់សាំង)វានឹងមកដល់ថ្មីថែមទៀត។ យើងត្រូវការចាក់។ តាមការប៉ាន់ស្មាន ភ្នំពេញ និងខេត្តកណ្តាលគឺ(មានប្រជាពលរដ្ឋ)ចំនួន ៣​ លាននាក់។ បើ ៣ លាននាក់ យើងត្រូវការ ៦ លានដូស។ អញ្ចឹង កម្លាំងកងទ័ពត្រូវតែប្រមូលផ្តុំមក។ ខ្ញុំឯកភាព។ បន្តិចទៀតខ្ញុំប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ឲ្យផ្តល់(ការចាក់វ៉ាក់សាំងដល់) ៤​ ខណ្ឌហ្នឹង ហើយឲ្យកងទ័ពចូលធ្វើ។ កងទ័ពចូលធ្វើតែម្តង។ ចៀសវាងកុំឲ្យប្រជាជនចេញពីតំបន់ក្រហមមកចាក់ខាងក្រៅ (ក្រុមពេទ្យកងទ័ព)ចូលទៅរកទីតាំងក្នុងហ្នឹង … គឺថាទទួលយកភារកិច្ចពីគណៈកម្មការចំពោះកិច្ច ហើយកងទ័ពអនុវត្តតែម្តងទៅ។ ទទួលយកវ៉ាក់សាំងចាក់ជូនប្រជាជនក្នុងតំបន់ហ្នឹង ហើយពេលទទួលវ៉ាក់សាំងកុំខ្វល់ថាប្រជាជនមកពីត្រង់ណាអីត្រង់ណា ឲ្យតែមកយល់ព្រមចាក់គឺចាក់ឲ្យតែម្តង…