កម្ពុជានឹងទទួលបានការគាំទ្របន្ថែម ពីលេខាធិការដ្ឋានពង្រឹងក្របខណ្ឌសមាហរណកម្ម

FN ៖ ក្នុងជំនួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា ក្នុងឱកាសនៃកិច្ចប្រជុំតុមូលចិនលើកទី៥ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ក្នុងសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប លោកបណ្ឌិត រ៉ាត់ណាកា អាឌីការី (Ratnakar Adhikar) នាយកប្រតិបត្តិនៃក្របខណ្ឌសមាហរណកម្ម (EIF) បានសន្យាផ្តល់ការគាំទ្រដល់ស្ថានបេសកម្មអចិន្ត្រៃយ៍ថ្មីរបស់កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបំពេញតួនាទីជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។ លោកនាយកប្រតិបត្តិ ក៏បានថ្លែងការកោតសរសើដល់ក្រសួងពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការរៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥នេះ បានយ៉ាងល្អ និងការបង្កើតតំណាងស្ថានបេសកម្មអចិន្ត្រៃយ៍ របស់កម្ពុជាប្រចាំ WTO ដើម្បីពង្រឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាការឆ្លើយតបលោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់លោកបណ្ឌិត រ៉ាត់ណាកា និងលេខាធិការដ្ឋាន EIF ដែលបានជួយគាំទ្រកម្ពុជាច្រើនឆ្នាំមកនេះ ជាពិសេសការកសាងសមត្ថភាពនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដើម្បីដឹកនាំចរចា និងអនុវត្តន៍គម្រោងផ្សេងៗដូចជា កម្មវិធី EIF-Tier 1 និងកម្មវិធីធ្វើពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ដំណាក់កាលទី ១ និងទី ២ ក៏ដូចជាកម្មវិធីគាំទ្រនិរន្តរភាព…

សុន្ទរកថា និងសេចក្តីអត្ថាធិប្បាយ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំតុមូលចិន លើក ទី ៥

ឯកឧត្តម ឤម៉េត សេដ ហាសានី ដាសហ្វា (Ahmed Said Hassani DJAFFAR) អនុប្រធានាធិបតី នៃប្រទេសកូមូរ៉ូស ឯកឧត្តម វ៉ាង ស៊ូវិន (Wang Shouwen) អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសាធារណរដ្ឋប្រជាមានិតចិន លោក ដេវតី ស្សាក (David Shark) អគ្គនាយករង នៃអង្គការពាណិជ្ជកម្មពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក កិច្ចប្រជុំតុមូលចិនលើកទី ៥ ដែលបាន ប្រារព្ធ ធ្វើយ៉ាងឱឡារិក នៅក្នុងទឹកដីខេត្តសៀមរាបយើងនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រផែ្នកហិរញ្ញវត្ថុ និងលេខាធិការដ្ឋាននៃអង្គការពាណិជ្ជ កម្មពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំតុ មូលនេះ។ ដោយសារកិច្ចប្រជុំតុមូលនេះ នឹងពិភាក្សាអំពីការចរចារបស់ប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ការផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក អំពីការរៀបចំគោលនយោបាយ អភិវឌ្ឍន៍ក្រោយក្លាយជាសមាជិក…

​ពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន, អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងឧបនាយករដ្ឋមន្រ្តីថៃ ក៏បានចូលរួមផងដែរ

FN ៖ នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមគ្រួសារ មន្រ្តីរាជការ និងភ្ញៀវជាច្រើនបានចូលរួមដង្ហែសព សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ទៅកាន់ឈាបនដ្ឋាន មុខវត្តបទុមវត្តី ដើម្បីរៀបចំពិធីបូជា។ នៅក្នុងពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន, លោក Muhammad Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តីថៃ ក៏បានចូលរួមជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា រួមមាន៖​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, សម្តេច ហេង សំរិន ប្រធានសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំងមានវត្តមានមន្រ្តីបក្សប្រឆាំងក៏បានចូលរួមដែរ ! នៅក្នុងពិធីបូជាសពនេះ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាអ្នកអានវិយោគកថា និងជីវប្រវត្តិ ចំណែកសម្តេចពញាចក្រី ហេង…