ស្ថានទូតកម្ពុជា ជួយអន្តរាគមន៍ដល់ពលករ-ពលការីខ្មែរ៤នាក់ ដែលរងគ្រោះ នៅប្រទេសម៉ាឡេស៊ី

FN ៖ ស្ថានទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី បានអន្តរាគមន៍ពលករ-ពលការីខ្មែរ​រងគ្រោះចំនួន៤នាក់ដែលបានរងគ្រោះ នៅប្រទេសម៉ាឡេស៊ី ឲ្យត្រឡប់មកកម្ពុជាវិញ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។ គួរបញ្ជាក់ថា ពលករ-ពលការីខ្មែរទាំង៤នាក់ សុទ្ធតែបានត្រឡប់មកដល់ប្រទេសកម្ពុជា ដោយសុវត្ថិភាពហើយ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។

ប្រមុខរដ្ឋស្តីទី​ សម្តេច សាយ ឈុំ​ ថ្លែងកោតសរសើរ និងលើកទឹកចិត្តមន្រ្តីពុទ្ធសាសនបណ្ឌិត្យ លើការរៀបចំទុកដាក់ និងថែរក្សាសៀវភៅ ឯកសារចាស់ៗ ខ្លះមានអាយុកាលរហូតជាង១០០ឆ្នាំ

FN ៖ ប្រមុខរដ្ឋស្តីទី​ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ដែលកន្លងមកសកម្ម បំពេញការងារតាមជំនាញបានល្អ រួមមាន ទាំងការរៀបចំទុកដាក់ថែរក្សាសៀវភៅ ឯកសារចាស់ៗ ហើយសៀវភៅឯកសារខ្លះ មានអាយុកាលរហូតជាង១០០ឆ្នាំមកហើយ ព្រមទាំងបានស្រាវជ្រាវអភិរក្ស សៀវភៅ ឯកសារ ទាំងផ្នែកពុទ្ធចក្រ អាណាចក្រ និងរៀបរៀងបោះពុម្ពឡើងវិញសម្រាប់កូនចៅជំនាន់ក្រោយ។ ការថ្លែងលើកទឹកចិត្តខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ខណៈសម្តេចបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ មន្រ្តី ដែលបម្រើការងារនៅពុទ្ធសាសនបណ្ឌិត្យ។ លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ និងមន្រ្តីជំនាញ បានជម្រាបរាយការណ៍ឲ្យដឹងអំពីសកម្មភាពការងារថា ពុទ្ធសាសនបណ្ឌិត មានមន្រ្តីក្របខណ្ឌចំនួន១៤រូប មន្រ្តីចុះមកធ្វើកម្មសិក្សា៥រូប, បុគ្គលិកកិច្ចសន្យា៥រូប និងអ្នកហាត់ការដោយស្ម័គ្រចិត្តមួយចំនួនទៀត។ ពុទ្ធសាសនបណ្ឌិត មាន៥ការិយាល័យការងារ៖ ការិយាល័យបណ្ណាល័យ, ការិយាល័យក្រុមជុំនំទំនៀមទម្លាប់, ការិយាល័យអភិរក្សឯកសារវប្បធម៌ និងសាសនា, ការិយាល័យពត៌មានវិទ្យា និងការិយាល័យរដ្ឋបាលសរុប។ លោកថា ពុទ្ធសាសនបណ្ឌិត្យ ដែលមានដំណើរការងារល្អ គឺអាស្រ័យដោយមានប្រភព ឧបត្ថម្ភពីថវិការដ្ឋ, មូនិធិ និងថវិកាដែលសប្បុរសជន…

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ រាជរដ្ឋាភិបាល​ផ្តល់ប្រាក់រង្វាន់​១ម៉ឺនដុល្លារ សម្រាប់​មន្រ្តីអនុវត្ត​ច្បាប់ដែល​បង្ក្រាបបាន​គ្រឿងញៀន​ចាប់ពី១គីឡូក្រាម

FN ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានយុទ្ធនាការ បង្ក្រាបគ្រឿងញៀនខុសច្បាប់ ទូទំាងប្រទេស លើកទី១ ឆ្នំា២០១៧ បានថ្លែងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះថា នៅឆ្នំានេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនៃគោលការណ៍លើកទឹកចិត្ត សម្រាប់មន្ត្រីអនុវត្តច្បាប់ បង្ក្រាបគ្រឿងញៀន ដោយសម្រេចផ្តល់ប្រាក់លើកទឹកចិត្ត១ម៉ឺនដុល្លារ សម្រាប់ការបង្ក្រាបបានគ្រឿងញៀនចាប់ពី១គីឡូក្រាម។ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយកិច្ចប្រជុំ របស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្រ្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា «ជាការលើកទឹកចិត្ត ដល់កងកម្លំាងរបស់យើង ដែលធ្វើការងារបានល្អ សម្តេចក្រឡាហោម ស ខេង លោកបានប្រកាសថា មន្ត្រីដែលចាប់គ្រឿងញៀនបាន១គីឡូក្រាម ទទួលបានរង្វាន់១ម៉ឺនដុល្លារ សម្រាប់ឆ្នំាំ២០១៧ នៃយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀន»។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។…