ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖ ភាគីរដ្ឋនិងឯកជន ត្រូវជំរុញការផ្សព្វផ្សាយ និងបង្កើតព្រឹត្តការណ៍ទេសចរណ៍ ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគកាន់តែច្រើន

FN ៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ភាគីរដ្ឋ និងឯកជន ត្រូវជំរុញការផ្សព្វផ្សាយនិងបង្កើត ព្រឹត្តការណ៍ទេសចរណ៍ឲ្យកាន់ផុសផុល ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ចូលមកកម្ពុជាកាន់តែច្រើន។ ថ្លែងក្នុងពិធីប្រកាសបើកពិធីបុណ្យទន្លេលើកទី៣ ជាផ្លូវការ នៅខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តី បានជំរុញឲ្យមានការផ្សព្វផ្សាយ និងបង្កើតព្រឹត្តការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ពិសេសយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ» និងអំពាវនាវឲ្យ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន និងប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការអភិវឌ្ឍតំបន់ដងទន្លេ ធ្វើយ៉ាងណាធានាឲ្យបាននូវការអភិវឌ្ឍបៃតងនៅតំបន់នេះ ស្របតាមទស្សនទាន «ស្អាត និងបៃតង»។ លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា «ប្រធានបទបុណ្យទន្លេលើកទី៣នេះ គឺពិតជាស័ក្តិសមបំផុត ព្រោះថាខេត្តស្ទឹងត្រែង គឺជាខេត្តភាគឦសានមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងបរិស្ថានដ៏ស្រស់ស្អាត ប្រកបដោយសក្តានុពលអេកូ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ព្រមទាំងជាច្រកទ្វារអន្តរជាតិយ៉ាងសំខាន់…

​លោក ចម ប្រសិទ្ធ ស្នើ JICA ពិនិត្យលទ្ធភាព ការបង្កើតរោងចក្រផលិតទឹកស្អាត នៅខេត្តស្វាយរៀង

FN ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកADACHI Itsu ប្រធានតំណាងអង្គការ JICA ប្រចាំកម្ពុជា ដែលបាន បញ្ចប់អណត្តិនៅកម្ពុជារយៈពេល២ ឆ្នាំ និងលោក SUGANO Yuichi ប្រធានតំណាងថ្មីប្រចាំកម្ពុជា ព្រមទាំងសហការី នៅទីស្តីការក្រសួង នារសៀលថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៧ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាន វាយតម្លៃខ្ពស់ចំពោះលោកប្រធានចាស់ ក្នុងកិច្ចសហការដ៏ល្អជាមួយក្រសួង ក្នុងការអនុវត្តគម្រោងនានា ជាពិសេសលើវិស័យទឹកស្អាត គឺប្រទេសជប៉ុន តាមរយៈអង្គការ JICA បានជាប់ឈ្មោះដ៏ល្អនៅកម្ពុជា ។ ជាក់ស្តែងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួល ពានរង្វាន់លើគុណភាពទឹកស្អាតជាបន្តបន្ទាប់ពីស្ថាប័ន វាយតម្លៃអន្តរជាតិនានា ។ លោកបានបន្តថាវិស័យទឹកស្អាត ក្រោមគម្រោង របស់អង្គការ JICA គឺមានវិសាលភាពគ្របដណ្តប់តាមទីប្រជុំជន និងបណ្តាខេត្តសំខាន់ៗមួចំនួន ដូចជា បាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ…

​សម្តេច​ក្រឡាហោម ស ខេង​ ណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បញ្ឈប់ការគាបសង្កត់ ការគំរាមកំហែងប្រជាពលរដ្ឋ នាំឲ្យប៉ះពាល់ដល់ ការរស់នៅប្រចាំថ្ងៃ

FN ៖ ពីខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ កែប្រែកំហុសខុសឆ្គងកន្លងមក ដូចជា ការគាបសង្កត់ ការគំរាមកំហែង ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងមានការថ្នាំងថ្នាក់ ហើយត្រូវ​បន្តលើកម្ពស់ការបម្រើ ​ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ថ្លែងបែបនេះត្រូវបានធ្វើឡើងនៅព្រឹក២៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងឱកាស​អញ្ជើញ​បញ្ចុះខ័ណ្ឌសីម៉ាព្រះវិហារ វត្តពោធិរតនារាម ហៅវត្តគោគថ្ងាន់ ស្ថិតនៅភូមិល្ហើយ ឃុំព្រាលស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ក្នុងឱកាសនោះលោក ប៊ិន ជីវ័ន អភិបាលស្រុកកញ្រ្ជៀច បានជម្រាបជូនអង្គពិធីថា វត្តនេះចាប់ផ្តើមកសាងនៅឆ្នាំ២០០៤។ វត្តគោគថ្ងាន់នេះ កើតឡើងពីកម្លាំងសទ្ធាជ្រះថ្លាពីសប្បុរសជន និងតាមរយៈបុណ្យកឋិនទាន បុណ្យផ្ការស្មីសាមគ្គី និងតាមគ្រប់រូបភាពពិសេស មានការជ្រោមជ្រែងពីម្តេចក្រឡាហោ ស ខេង និងលោកជំទាវ ព្រមទាំង​នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី រួមជាមួយក្រុមការងារគណបក្យប្រជាជនខេត្ត ស្រុក ឃុំ ទើបព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិសទ័ចាប់ផ្តើម កសាងព្រះវិហារទំហំ១១,៤ម៉ែត្រ គុណ២១,៤ម៉ែត្រ…