ជប៉ុនផ្តល់កម្ចី ២០០លានដុល្លារ សម្រាប់សាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ

FN ៖ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់កម្ចីប្រមាណ ២០០លានដុល្លារអាមេរិក សម្រាប់សាងសង់​កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ទៅតាមសំណើរបស់កម្ពុជា។ ការព្រមព្រៀងផ្តល់កម្ចីសាងសង់កំពង់ផែទឹកជ្រៅនេះ បានធ្វើក្នុងជំនួបសំណេះសំណាលការងាររវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Keiichi Ishii រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍ នៃប្រទេសជប៉ុន នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ឆ្លើយតបនឹងកំណើតទំនិញឆ្លងកាត់​កំពង់ផែខេត្តព្រះសីហនុ កម្ពុជា នឹងសាងសង់កំពង់ផែទឹកជ្រៅមួយទៀត ជម្រៅជាង ១៤ម៉ែត្រនៅឆ្នាំ២០២២ ដោយគ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារ។ តាមសំណើរបស់លោក រដ្ឋាភិបាលជប៉ុន បានព្រមព្រៀងផ្តល់កម្ចីសម្រាប់សាងសង់កំពង់ផែទឹកជ្រៅនេះ។ លោក ស៊ុន ចាន់ថុល បាឲ្យដឹងដែរថា ចំណតកំពង់ផែដែលគ្រោងសាងសង់នេះមានប្រវែង ២៥០ម៉ែត្រ និងមានជម្រៅទឹក ១៤.៥ម៉ែត្រ និងបំពាក់ដោយគ្រឿងចក្រទំនើបៗថែមទៀតផង។ ផែថ្មីនេះ អាចអនុញ្ញាតឲ្យនាវាធំៗចូលចតនៅកម្ពុជាបាន។ បើតាមលោក ស៊ុន ចាន់ថុល…

គ.ជ.ប គាំទ្រចំណាត់ការរបស់សាលារាជធានី, បើបក្សនយោបាយណាបំពាន គ.ជ.ប និងអាជ្ញាធរ នឹងចាត់វិធានការតាមច្បាប់

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែង គាំទ្រពេញទំហឹងលើចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលហាមឃាត់ដល់គណបក្សនយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនា តាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ការគាំទ្ររបស់ គ.ជ.ប ធ្វើឡើងដោយយោងតាមទិដ្ឋភាព២ជារួម ក្នុងនោះ ទី១៖ គឺជាទិដ្ឋភាពច្បាប់ មិនអាចធ្វើការ ឃោសនា ដោយមានការដង្ហែក្បួនបាននោះទេ តែក្នុងរយៈពេល១៤ថ្ងៃ នៃការឃោសនាបោះឆ្នោត គឺអាចហែក្បួនបាន២ដង ទិដ្ឋភាពទី២ គឺការគ្រប់គ្រងរបស់អាជ្ញាធរដែនដី មានភាពចាំបាច់ក្នុងការគ្រប់គ្រងស្ថានការណ៍ជាក់ស្តែង។ អ្នកនាំពាក្យ គ.ជ.ប ថ្លែងយ៉ាងដូច្នេះថា៖ «យោងតាមទិដ្ឋភាពជាក់ស្តែងទាំងពីរនេះ គ.ជ.ប បានសម្រេច និងយល់ព្រមថា ការហាមឃាត់មិនឲ្យមានការ ដង្ហែក្បួននៅតាមដងផ្លូវ ទីប្រជុំជន…

ខណៈការបោះឆ្នោតខិតជិតមកដល់ ជប៉ុនរំលឹកថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកស្នើឲ្យធ្វើកំណែទម្រង់បោះឆ្នោតនៅកម្ពុជា

FN ៖ គ្រាដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងឈានចូលមកដល់​ក្នុងរយៈពេលតែមួយខែទៀតនោះ រដ្ឋាភិបាលជប៉ុន បានរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាអ្នកស្នើឲ្យរដ្ឋាភិបាលជប៉ុន ជួយធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ក្នុងលិខិតរំលេចពីជំនួយសំខាន់ៗរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ការធ្វើកំណែទម្រង់បោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន បានរំលឹកថា «ក្នុងអំឡុងកិច្ចប្រជុំកំពូលទ្វេភាគីក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើសំណើទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ដើម្បីស្នើសុំការគាំទ្រលើកំណែទម្រង់ការបោះឆ្នោត។ ឆ្លើយតបការស្នើសុំក្នុងកិច្ចប្រជុំកំពូលនាខែធ្នូ ឆ្នាំ២០១៣ លោកនាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសបញ្ជូនក្រុមអង្កេតរបស់អង្គការ JICA ដើម្បីសិក្សា ស្ថានភាព និងកំណត់នូវអ្វីដែលជាតម្រូវការចាំបាច់ ដើម្បីគាំទ្រដល់ការធ្វើកំណែទម្រង់ការបោះឆ្នោត»។ ក្នុងលិខិតបានបញ្ជាក់បន្ថែមថា ឆ្លើយតបនឹងសំណើរបស់សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយទាំងថវិកា និងបច្ចេកទេស សម្រាប់ការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជានេះមានដូចជា៖ ការចុះឈ្មោះបោះឆ្នោត, ការរាប់សន្លឹកឆ្នោត និងការគណនាលទ្ធផលដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត…