ជប៉ុនកំពុងសិក្សាលើគម្រោងបង្កើតរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ការកកស្ទះ

FN ៖ រដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គ្រោងនឹងធ្វើការសិក្សាលម្អិត លើគម្រោងបង្កើត ឲ្យមានរថភ្លើងធុនស្រាល​ស្វ័យប្រវត្តិលើអាកាស (AGT) មួយ នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដើម្បីជំរុញដល់ កាត់បន្ថយការកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរណ៍ ​ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាផងដែរ។ ការបង្ហាញអំពីការសិក្សាគម្រោងខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ហោ​ ណាំហុង ជាមួយលោក Keiichi ISHII រដ្ឋមន្រ្តីក្រសួងដែនដី រចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេស ចរណ៍ជប៉ុន នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ។ តាមការអះអាងរបស់ភាគីជប៉ុន បានឱ្យដឹងថា គម្រោងបង្កើតឲ្យមានរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស AGT នេះ គ្រោងចំណាយថវិកា ប្រមាណជាង ៨០០លានដុល្លាអាមេរិក ដែលមានប្រវែង ១៨គីឡូម៉ែត្រ (១៦គីឡូម៉ែត្រ ជាផ្លូវអាកាស និង ២គីឡូម៉ែត្រជាខផ្លូវក្រោមដី) ចេញពីផ្សារធំថ្មី-ផ្លូវមុនីរ៉េត-ផ្លូវវេងស្រេង-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងចុះមកផ្លូវក្រោមដីស្របនឹងផ្លូវបត់ របស់ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ។ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងអំណរគុណដលរដ្ឋាភិបាលជប៉ុន…

ជប៉ុនផ្តល់កម្ចី ២០០លានដុល្លារ សម្រាប់សាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ

FN ៖ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់កម្ចីប្រមាណ ២០០លានដុល្លារអាមេរិក សម្រាប់សាងសង់​កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ទៅតាមសំណើរបស់កម្ពុជា។ ការព្រមព្រៀងផ្តល់កម្ចីសាងសង់កំពង់ផែទឹកជ្រៅនេះ បានធ្វើក្នុងជំនួបសំណេះសំណាលការងាររវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Keiichi Ishii រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍ នៃប្រទេសជប៉ុន នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ឆ្លើយតបនឹងកំណើតទំនិញឆ្លងកាត់​កំពង់ផែខេត្តព្រះសីហនុ កម្ពុជា នឹងសាងសង់កំពង់ផែទឹកជ្រៅមួយទៀត ជម្រៅជាង ១៤ម៉ែត្រនៅឆ្នាំ២០២២ ដោយគ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារ។ តាមសំណើរបស់លោក រដ្ឋាភិបាលជប៉ុន បានព្រមព្រៀងផ្តល់កម្ចីសម្រាប់សាងសង់កំពង់ផែទឹកជ្រៅនេះ។ លោក ស៊ុន ចាន់ថុល បាឲ្យដឹងដែរថា ចំណតកំពង់ផែដែលគ្រោងសាងសង់នេះមានប្រវែង ២៥០ម៉ែត្រ និងមានជម្រៅទឹក ១៤.៥ម៉ែត្រ និងបំពាក់ដោយគ្រឿងចក្រទំនើបៗថែមទៀតផង។ ផែថ្មីនេះ អាចអនុញ្ញាតឲ្យនាវាធំៗចូលចតនៅកម្ពុជាបាន។ បើតាមលោក ស៊ុន ចាន់ថុល…