គ.ជ.ប គាំទ្រចំណាត់ការរបស់សាលារាជធានី, បើបក្សនយោបាយណាបំពាន គ.ជ.ប និងអាជ្ញាធរ នឹងចាត់វិធានការតាមច្បាប់

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែង គាំទ្រពេញទំហឹងលើចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលហាមឃាត់ដល់គណបក្សនយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនា តាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ការគាំទ្ររបស់ គ.ជ.ប ធ្វើឡើងដោយយោងតាមទិដ្ឋភាព២ជារួម ក្នុងនោះ ទី១៖ គឺជាទិដ្ឋភាពច្បាប់ មិនអាចធ្វើការ ឃោសនា ដោយមានការដង្ហែក្បួនបាននោះទេ តែក្នុងរយៈពេល១៤ថ្ងៃ នៃការឃោសនាបោះឆ្នោត គឺអាចហែក្បួនបាន២ដង ទិដ្ឋភាពទី២ គឺការគ្រប់គ្រងរបស់អាជ្ញាធរដែនដី មានភាពចាំបាច់ក្នុងការគ្រប់គ្រងស្ថានការណ៍ជាក់ស្តែង។ អ្នកនាំពាក្យ គ.ជ.ប ថ្លែងយ៉ាងដូច្នេះថា៖ «យោងតាមទិដ្ឋភាពជាក់ស្តែងទាំងពីរនេះ គ.ជ.ប បានសម្រេច និងយល់ព្រមថា ការហាមឃាត់មិនឲ្យមានការ ដង្ហែក្បួននៅតាមដងផ្លូវ ទីប្រជុំជន…