សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា (IIC University of Technology)

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ សម្រាប់និស្សិតនៃសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ចំនួន ៨៦០ នាក់។ ចាត់ទុកថា នេះជាថ្ងៃដែលធ្ងន់បន្តិចសម្រាប់ការងារ ដោយសារ​ព្រឹក​នេះជួបនៅទីនេះហើយ ខ្ញុំប្រញាប់ទៅទទួលភ្ញៀវមួយ(នៅវិមានសន្តិភាព) ហើយល្ងាចនេះ ក៏ត្រូវចូលរួម​ក្នុង(ការបិទ)សន្និបាតកសិកម្មទៀតផង បន្ថែមទៅលើឯកសារច្រើនណាស់ ដែលប្រហែលជាបណ្តា​ស្ថាប័ន​(នា​នា)​បានដឹងថា ខ្ញុំព្រះករុណាខ្ញុំ អាទិត្យក្រោយនេះ គឺមិនស្ថិតនៅក្នុងប្រទេសរយៈពេលប៉ុន្មានថ្ងៃឯ​ណោះ ដូច្នេះ ក៏​សម្រុកដាក់ឯកសារ​ ដើម្បីឲ្យបានទទួលការយល់ព្រម ឬចុះហត្ថលេខានោះ គឺជារឿងចាំ​បាច់​សម្រាប់បណ្តាស្ថា​ប័ននានា។ តែយ៉ាងណាក៏ដោយ គឺ​កម្មវិធីមួយនេះមិនត្រូវបានលុបចោលនោះទេ តាមរយៈដែលយើងបានរៀប​ចំរួចមកហើយ។ ទោះបីយើងកាន់​ឋានៈណា ហើយរៀនដល់ណាក៏ដោយ ក៏នៅតែបន្តរៀន (រៀន)មិនចេះឈប់ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អរគុណ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ដែលបានខិតខំប្រឹងប្រែង តាមរយៈនៃសកម្មភាពទាំងនោះ គឺបានបណ្តុះបណ្តាលធនធាន​មនុស្ស រាប់ទាំងកម្ពុជា ហើយមោទនភាពមួយនៅត្រង់ថា ក៏មានជនជាតិបរទេសមកសិក្សានៅក្នុងសា​កល​វិទ្យាល័យនេះរហូតទៅដល់ ៩៦ នាក់​។ ថ្ងៃនេះផងដែរ សាកលវិទ្យាល័យក៏មានការរៀបចំ ដើម្បីប្រ​គល់សញ្ញា​បត្របណ្ឌិតកិត្តិយសជូនលោកឧកញ៉ា ទ្រី ភាព តាមរយៈការវាយតម្លៃមួយដ៏ត្រឹមត្រូវ។ ខ្ញុំ​ឃើញ​ថា ថ្ងៃនេះ…

សារហ្វេសប៊ុក របស់ សម្តេចតេជោ អំពី ខួបទី ៣៧ ឆ្នាំ នៃការបានជុំរុំភរិយា និងកូនឡើងវិញ

ថ្ងៃនេះជាខួប ៣៧ ឆ្នាំ នៃការជួបជុំឡើងវិញ រវាងខ្ញុំ និង ភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩ – ២៤ កុម្ភៈ ២០១៦) តាំងពីថ្ងៃបែកគ្នាប្រកបដោយការឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់ ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ភរិយាខ្ញុំមានផ្ទៃពោះជាង ៥ ខែ បន្ទាប់ពីកូនទីមួយស្លាប់យ៉ាងវេទនា នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦។ តាំងពីថ្ងៃបែកគ្នា ខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយក៏កាន់តែជឿថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ។ ក្រោយរំ​ដោះ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ រយៈពេលជាង ១ ខែ ខ្ញុំមិនអាចស្វែងរកឃើញ ឬមានព័ត៌មានពីប្រ​ពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ។ គឺបាត់ទាំងពូជតែម្តង។…