សុន្ទរកថា ក្នុងពិធីប្រកាសជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌ឤស៊ី

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា -សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា -ឯកឧត្តម យូសុស កាឡា (Jusuf Kalla) អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី -ឯកឧត្តម ហូហ្សេ ដឺ វេណេស៉្យា (Jose de venecia) ប្រធានស្ថាបនិកនៃសន្និសីទអន្តរជាតិនៃគណបក្ស នយោបាយឤស៊ី ( ឤយខាប់) និង គណៈប្រតិភូ ឤយខាប់ –ឯកឧត្តម អង់ដ្រេ ប៉ាស្ត្រាណា (Andres pastrana) ប្រធានស្ថាបនិកអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល (CDI) – ឯកឧត្តម លោកជំទាវ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង ប្រធានគណៈប្រតិភូនៃវេទិកាសភាឤស៊ី-ប៉ាស៊ីហ្វិក (APPF) – ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ! ក្នុងនាមរាជរដ្ឋាភិបាល…

សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីបើកការប្រារព្ធខួប ២៥ ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់អង្គរ ហៅកាត់ថា «ឤយស៊ីស៊ី-អង្គរ»

លោកជំទាវ អូដ្រេ ឤហ្សូឡាយ អគ្គនាយកយូណេស្កូ អគ្គនាយិកាអង្គការយូណេស្កូ ឯកឧត្តម ម៉ាណាប៊ូ មីយ៉ហ៉្កាវ៉ា អនុរដ្ឋមន្ត្រី និងជាអគ្គនាយកទទួលបន្ទុកការងារវប្បធម៌ក្រសួងការបរទេស ជប៉ុន លោកជំទាវ អេវ៉ា ងុយយេន និងឯកឧត្តម អ៊ីដេអ៊ីសា អូរីណូជី សហប្រធានកិច្ចប្រជុំពេញអង្គ ឤយស៊ីស៊ី-អង្គរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ជាទីមេត្រី ! ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើកការប្រារព្ធខួប ២៥ ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់អង្គរ ហៅកាត់ ថា «ឤយស៊ីស៊ី-អង្គរ» និងពិធីបើកសម័យប្រជុំបច្ចេកទេសលើកទី ៣១ និងពេញអង្គលើកទី ២៥  ដែលបាន រៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះលោកជំទាវ អគ្គនាយិការយូណេស្កូ ឯកឧត្តម លោកជំទាវប្រតិភូមកពីបារាំង និងជប៉ុន ឯកឧត្តម លោកជំទាវសហប្រធាន ឤយស៊ីស៊ី-អង្គរ គណៈប្រតិភូ នៃបណ្តាប្រទេស ឤយស៊ីស៊ី-អង្គរ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកដល់ទឹកដីអង្គរដែលមានឤយុកាល និងប្រវត្តិរាប់ពាន់ឆ្នាំនៅឤស៊ី។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនដំណឹងរីករាយដល់អង្គពិធីថា កាលពីថ្ងៃទី ២៨ ខែ…

សេចក្តីដកស្រង់ប្រសាសន៍ អបអរសាទរខួបលើកទី ១០ នៃការដាក់បញ្ជូលប្រាសាទព្រះវិហារ និងខួប ១ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

សុខសប្បាយទេ! មើលល្ងាចនេះយកបារាំង ឬយកក្រូអាត? បើទោះបីជាអវត្តមាននៃអគ្គរដ្ឋទូតបារាំង ខ្ញុំសូមផ្ញើជូនពរចំពោះប្រជាជនបារាំង រដ្ឋាភិបាលបារាំង ទទួលបានជោគជ័យជាអ្នកលើកពានក្នុង World Cup ២០១៨ បន្ទាប់ពីឆ្នាំ ១៩៩៨។ សង្ឃឹមថា បារាំងនឹងឈ្នះ តែសុំប្រយ័ត្នកុំនាំគ្នាចាក់បារាំងច្រើនពេក ក្រែងលោស៊ីសៀង។ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ក្មួយៗបងប្អូនជនរួមជាតិជាទីស្នេហា ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ១០ នៃការដាក់ប្រាសាទព្រះវិហារ​ចូលជាបេតិកភណ្ឌសម្បត្តិពិភពលោក និង ១ ឆ្នាំ នៃការដាក់ប្រាសាទសំបូរព្រៃគុកទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាដំបូង អនុញ្ញាតឲ្យខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗជាយុវជនយុវនារី ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ ក៏ដូចជាស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូត អគ្គរាជទូត ភារៈធារី និងប្រិយមិត្តបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ។ ខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀបចំនូវពិធីនេះឡើង។ ការរៀបចំពិធីនេះ អនុញ្ញាតឲ្យយើងបានរំលឹកនូវអនុស្សាវរីយ៍ទាំងឡាយ ដែលយើងបានឆ្លងកាត់ជាមួយគ្នា ក្នុងរយៈកាល ១០…