ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើត ICC-Angkor

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor)។ ពិធីអបអរសាទរនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា, ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងជាពលរដ្ឋកម្ពុជា សម្តេចមានក្តីសប្បាយរីករាយដែលបានចូលរួមអបអរសាទរខួប២៥នៃការបង្កើតគណៈកម្មាធិការ ICC-Angkor។ * ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីដំណឹងរីករាយនៃការដាក់បញ្ចូលល្ខោនខោល…

សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីបើកការប្រារព្ធខួប ២៥ ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់អង្គរ ហៅកាត់ថា «ឤយស៊ីស៊ី-អង្គរ»

លោកជំទាវ អូដ្រេ ឤហ្សូឡាយ អគ្គនាយកយូណេស្កូ អគ្គនាយិកាអង្គការយូណេស្កូ ឯកឧត្តម ម៉ាណាប៊ូ មីយ៉ហ៉្កាវ៉ា អនុរដ្ឋមន្ត្រី និងជាអគ្គនាយកទទួលបន្ទុកការងារវប្បធម៌ក្រសួងការបរទេស ជប៉ុន លោកជំទាវ អេវ៉ា ងុយយេន និងឯកឧត្តម អ៊ីដេអ៊ីសា អូរីណូជី សហប្រធានកិច្ចប្រជុំពេញអង្គ ឤយស៊ីស៊ី-អង្គរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ជាទីមេត្រី ! ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើកការប្រារព្ធខួប ២៥ ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់អង្គរ ហៅកាត់ ថា «ឤយស៊ីស៊ី-អង្គរ» និងពិធីបើកសម័យប្រជុំបច្ចេកទេសលើកទី ៣១ និងពេញអង្គលើកទី ២៥  ដែលបាន រៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះលោកជំទាវ អគ្គនាយិការយូណេស្កូ ឯកឧត្តម លោកជំទាវប្រតិភូមកពីបារាំង និងជប៉ុន ឯកឧត្តម លោកជំទាវសហប្រធាន ឤយស៊ីស៊ី-អង្គរ គណៈប្រតិភូ នៃបណ្តាប្រទេស ឤយស៊ីស៊ី-អង្គរ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកដល់ទឹកដីអង្គរដែលមានឤយុកាល និងប្រវត្តិរាប់ពាន់ឆ្នាំនៅឤស៊ី។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនដំណឹងរីករាយដល់អង្គពិធីថា កាលពីថ្ងៃទី ២៨ ខែ…