សូមមើល​បញ្ជីឈ្មោះលេខរៀង​គណបក្ស​នយោបាយ ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង១,៦៤៦​ឃុំ​-​សង្កាត់ នៅទូទាំងប្រទេស

FN ៖ លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ មិនដូចគ្នាទៅនឹងលេខរៀង គណបក្សនយោបាយនៃការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ២០១៣ទៀតនោះឡើយ។ និយាយជារួមលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺត្រូវបានធ្វើឡើងទៅតាមឃុំ-សង្កាត់នីមួយៗ ហើយក៏មានលេខរៀងខុសគ្នា ទៅតាមឃុំ-សង្កាត់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ សុទ្ធតែបានអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតទាំងអស់ កុំឲ្យមានការភ័ន្តច្រឡំទៅលើលេខរៀងគណបក្សនយោបាយនេះបន្តទៅទៀត។ ដោយសារតែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មានលេខរៀងគណបក្សនយោបាយច្រើនខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកបោះឆ្នោតទាំងអស់ត្រូវចំណាំទៅលើស្លាកសញ្ញាគណបក្សទើបងាយស្រួលចំណាំ។

គណបក្សប្រជាជនកម្ពុជា បង្ហាញ​ផែនទី​តម្រាយ​ផ្លូវដង្ហែក្បួន​ថ្ងៃបិទយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន

FN ៖ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ចេញបង្ហាញផែនទីតម្រាយផ្លូវដង្ហែក្បួនថ្ងៃបិទយុទ្ធនាការឃោសនា​បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលដឹកនាំឃោសនាផ្ទាល់ដោយប្រធាន​គណបក្សកាន់​អំណាចដ៏មានឥទិ្ធពល សម្ដេចតេជោ ហ៊ុន សែន មានសមាជិកចំនួនជាង១៥ម៉ឺននាក់ ហែក្បួន​ពេញរាជធានី​ភ្នំពេញចាប់ពីផ្លូវ៦០ម៉ែត្រ រហូតដល់ម្តុំរង្វង់មូលចោមចៅ។ នៅក្នុងការដង្ហែក្បួននោះមានក្បួនចំនួនរហូតដល់១៦ក្បួន គ្រប់បណ្តាខណ្ឌនានានៅរាជធានីភ្នំពេញ។ លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ធ្លាប់បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា «បងប្អូន ប្រជាពលរដ្ឋសមាជិក សមាជិកា និងអ្នកស្រឡាញ់គាំទ្រ គណបក្សប្រជាជនកម្ពុជា មានចំនូនរហូតដល់ជាង១៥ម៉ឺននាក់ តាមភូមិសង្កាត់នានា ក្នុងរាជធានីភ្នំពេញ នឹងមកចូលរួមអបអរសាទរ ហែក្បូននៅថ្ងៃចុងក្រោយជាមួយសម្ដេចតេជោ ហ៊ុន សែន»។ លោក ប៉ា សុជាតិវង្ស បានបន្ថែមថា ចំនួនសមាជិកចូលហែក្បួន អាចនឹងមានការកើនឡើងបន្ថែមទៀត នៅថ្ងៃហែរនោះ។ សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានរយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនាការឃោសនារកសំឡេង​ឆ្នោតរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ…

សេចក្តីជូនដំណឹង! ស្អែកនេះក្រសួងមហាផ្ទៃនឹងធ្វើសន្និសីទកាសែត ពី​ចំណាត់ការផ្លូវច្បាប់លើអង្គការ និងក្រុមហ៊ុនមួយចំនួន ដែលប្រតិបត្តិការ គ្មានការអនុញ្ញាត ក្នុងវិស័យមូលបត្រ

FN ៖ ក្រសួងមហាផ្ទៃ នឹងធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងចំណាត់ការផ្លូវច្បាប់ចំពោះអង្គការ AIF សមាគម ICA ក្រុមហ៊ុន EBC និងបុគ្គលពាក់ព័ន្ធ ក្នុងករណីប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យមូលបត្រ នៅវេលាម៉ោង០៩៖០០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា​ ឆ្នាំ២០១៧ស្អែកនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៧។