ក្រសួងសុខាភិបាល៖ រាល់ប្រជាពលរដ្ឋ ឃើញមានអាការៈជំងឺប្លែកៗ ឬសត្វងាប់ច្រើនខុសធម្មតា សូមទាក់ទងមកលេខទូរស័ព្ទ «១១៥» មិនអស់ថវិកាឡើយ

FN ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមសហការ ក្នុងការផ្ដល់ព័ត៌មានភ្លាមៗ បើសិនជាសង្កេតឃើញមានកើតជំងឺអ្វីប្លែកៗកើតទៅមនុស្ស និងសត្វងាប់ច្រើនខុសធម្មតា សូមធ្វើការរាយការណ៍ មកក្រសួងសុខាភិបាល ឬនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង តាមរយៈប្រព័ន្ធទូរស័ព្ទ «១១៥» ភ្លាមៗ ។ លោកបានថ្លែងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយព័ត៌មាន អំពីស្ថានភាពជំងឺផ្ដាសាយបក្សី និងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា ដល់ប្រព័ន្ធព័ត៌មាន នៅថ្ងៃទី២៤ ខែកក្កដានេះ នៅមន្ទីរកុមារជាតិ។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានថ្លែងទៀតថា បច្ចប្បន្ននេះ ក្រសួងសុខាភិបាល កំពុងសង្កេតគ្រប់ករណី លើមនុស្ស, បសុបក្សី, អប់រំសហគមន៍, បណ្ដុះបណ្ដាល, តាមដាន និងឃ្លាំមើលជាប្រចាំ ដោយសហការជាមួយស្ថានប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ជំងឺឆ្លងនានាៗកើតមាន និងឆ្លងពីបណ្ដាប្រទេស ពិសេសជំងឺផ្ដាសាយបក្សី និងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា ដោយពេលនេះ មានជំងឺផ្ដាសាយបក្សី H5N1 និងH7N9 នៅតែបន្ដកើតមាននៅតាមបណ្ដាប្រទេសលើពិភពលោក។ ទន្ទឹមនឹងពេលនោះ លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា «រហូតមកដល់ពេលនេះ សម្រាប់ជំងឺផ្ដាសាយបក្សីH5N1…

លោក លឹម គានហោ ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ២) ស្ថិតក្នុងស្រុករុក្ខគិរី ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា និងស្រូវប្រាំង ជាង១,២០០ហិកតា

FN ៖ នៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ២) ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា និងស្រូវប្រាំងជាង១,២០០ហិកតា។ ក្នុងឱកាសចុះពិនិត្យការដ្ឋាននាពេលនេះ លោករដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រុមហ៊ុនដែលកំពុងអនុវត្តការសាងសង់ សូមឱ្យយកចិត្តទុកដាក់ទៅលើបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាឱ្យសមិទ្ធផលការងារដែលអនុវត្តបាន មានគុណភាពល្អ ធានានូវការប្រើប្រាស់យូរអង្វែង។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីបច្ចេកទេស ធ្វើការសិក្សា និងឈានទៅអនុវត្តនូវការសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ៣) ដើម្បីទាញយកសក្តានុពលទឹកមកប្រើប្រាស់ឱ្យអស់លទ្ធភាព ដោយមិនបណ្តែតបណ្តោយឱ្យទឹកដែលហូរធ្លាក់ពីតំបន់ខាងលើ ហូរធ្លាក់ចូលទៅបឹងទន្លេសាបដោយឥតប្រយោជន៍ ដូចពេលកន្លងមកទៀតឡើយ ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងថា ការងារនៅក្នុងដំណាក់កាលទី ៣ ដែលនឹងត្រូវអនុវត្តនាពេលខាងមុខនេះ គឺលោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីបច្ចេកទេស ឱ្យធ្វើការសិក្សានៅក្នុងការជីកប្រឡាយមេ ០១ខ្សែ ប្រវែងជាង ២០ គម ដើម្បីតភ្ជាប់ពីប្រឡាយមេដំណាក់ឈើក្រំ ស្ថិតក្នុងខេត្តពោធិ៍សាត់ មកភ្ជាប់នឹងប្រព័ន្ធធារាសាស្ត្របាសាក់នេះតែម្តង ។…

ក្រសួងពាណិជ្ជកម្ម តម្រូវឲ្យអ្នកលក់បិទស្លាកថ្លៃទំនិញជាប្រាក់រៀល, អាជីវករដែលមិនធ្វើតាមនឹងត្រូវទទួលខុសត្រូវតាមច្បាប់

FN ៖ ក្រសួងពាណិជ្ជកម្ម បានកំណត់ឲ្យអាជីវករ អ្នកផ្ដល់សេវាលក់ទំនិញនៅកម្ពុជាទាំងអស់ ត្រូវតែបិទស្លាកតម្លៃជាប្រាក់រៀល គ្រប់មុខទំនិញដែលបានចរាចរណ៍នៅលើទីផ្សារ ដើម្បីពង្រឹងការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក (ប្រាក់រៀល) និងបម្រើផលប្រយោជន៍ប្រជាជន និងអ្នកប្រើប្រាស់ទូទៅ។ យោងតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្មចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ហើយអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ឲ្យដឹងថា ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម ទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវតែបិទស្លាកតម្លៃលើគ្រប់មុខទំនិញ និងសេវារបស់ខ្លួនជាប្រាក់រៀលជាដាច់ខាត។ ក្នុងប្រកាសបានបញ្ជាក់ទៀតថា ក្នុងករណីពាណិជ្ជករ អាជីវក ទាំងឡាយមិនបានអនុវត្តតាមប្រកាសនេះ នឹងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។ សេចក្ដីប្រកាស ក៏បានកំណត់ដែរថា ក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty Free) ដែលមានការអនុញ្ញាតដោយរាជរដ្ឋាភិបាល ចាំបាច់ត្រូវបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម ទាំងនោះ ត្រូវមកសុំការអនុញ្ញាតពីមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ដែលមានទីតាំងអាជីវកម្ម សេវាកម្ម ស្ថិតនៅ។ សេចក្តីប្រកាសបានគូសបញ្ជាក់ថា ពាណិជ្ជករ…