ក្រុមអ្នកសង្កេតការណ៍អន្តរជាតិធំៗចំនួន៣ មកជួបសម្តេចតេជោ ហ៊ុន សែន​ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត និងរៀនពីការបោះឆ្នោតរបស់កម្ពុជា យកទៅចែករំលែកទូទាំងពិភពលោក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ធំៗចំនួន៣រួមមាន៖ អង្គការ ICAPP, CAPDI និង CDI-International ដឹកនាំដោយលោក អង់ដ្រេ ប៉ាស្ត្រាណា អារ៉ង់ហ្គោ អតីតប្រធានាធិបតីកូឡុំប៊ី។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបថា លោក អារ៉ង់ហ្គោ បានជម្រាបជូនសម្តេចថា នេះជាលើកទី៣ហើយ ដែលលោកបានមកកាន់កម្ពុជា។ លោកថា ដំណើរទស្សនកិច្ចនាពេលនេះ គឺមានគោលការណ៍ចំនួន៣ ទី១គឺ តំណាងឲ្យប្រទេសកូឡុំប៊ី ដើម្បីមកសិក្សាពីបទពិសោធន៍អំពីកម្ពុជា ដើម្បីយកទៅអនុវត្តន៍នៅប្រទេសកូឡុំប៊ី, ទី២ ដើម្បីចូលរួមសង្កេតការណ៍ ពីការបោះឆ្នោតនៅកម្ពុជា ដើម្បីមើល និងទី៣ ដើម្បីរៀនពីការបោះឆ្នោតរបស់កម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ។ ប្រធានប្រតិភូ បានបញ្ជាក់ថា កាលពី២០ឆ្នាំមុន កម្ពុជាបានទទួលការជួយឧបត្ថម្ភពីអាជ្ញាធរជាតិបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិ ហៅកាត់ថា UNTAC ហើយពេលនេះ…

គ.ជ.ប៖ កាឃោសនារកសំឡេងឆ្នោត ១៤ថ្ងៃ មានភាពល្អប្រសើរ ខណៈបណ្ដឹងចំនួន៧៨ កំពុងដោះស្រាយ

FN ៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃ ត្រូវបានបិទបញ្ចប់ហើយ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ។ យុទ្ធនាការឃោសនា រយៈពេល១៤ថ្ងៃនេះ ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ ជាមួយនឹងការទទួលបាននូវបណ្ដឹងតិចតួចបំផុត ខណៈគណបក្សនយោបាយចំនួន២ប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានដង្ហែក្បូនទ្រង់ទ្រាយធំ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ស្ថានការណ៍នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលបប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ មកនេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ទោះបីមានបញ្ហាបន្តិចបន្តួចក៏ដោយ។ ក្នុងសន្និសីទព័ត៌មានបូកសរុបព្រឹត្តិការណ៍ទូទៅ នៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅរសៀលថ្ងៃទី០២ ខែមិថុនានេះ លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះ «ជិត១៤ថ្ងៃនេះ គ.ជ.ប បានវាយតម្លៃថា កាឃោសនាដើម្បីស្វែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយ មានភាពរលូន ក្នុងនោះបញ្ហាកើតមានតិចតួច ហើយបញ្ហាទាំងឡាយ ក៏បានដោះស្រាយជាបន្តបន្ទាប់ហើយដែរ មានតែ១ករណីទេ ដែលឡើងមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត…

សង្កថា ក្នុងពិធីបិទបញ្ចប់យុទ្ធនាការឃោសនារកសម្លេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ឈាន ទៅការបោះឆ្នោតឃុំ/សង្កាត់ ០៤ មិថុនា ២០១៧

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រទាំងឡាយ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី! ខ្ញុំក៏សូមគោរពផងដែរ ចំពោះសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជានៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាប្រជាជន និងថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលកំពុងតែមើលតាមការផ្សាយបន្តផ្ទាល់ពីស្ថា នីយ៍ ទូរទស្សន៍មួយចំនួន ដែលគណបក្សប្រជាជនបានជួលម៉ោងសម្រាប់ការផ្សព្វផ្សាយនេះ។ ជោគជ័យរបស់បេក្ខជន គឺជាជោគជ័យរបស់បក្ស និងប្រជាជាតិយើង ថ្ងៃនេះ យើងមកជួបជុំគ្នានៅទីនេះ ដើម្បីធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ ២០១៧​ ដែល ជាអាណត្តិទី ៤ ហើយដែលត្រូវធ្វើការបោះឆ្នោតនៅថ្ងៃទី ៤ ខែ មិថុនា ខាងមុខនេះ។ យើងរួមជាមួយសមាជិក សមាជិកា ដែលនៅទីនេះ និងនៅទូទាំងប្រទេសរាប់លាននាក់ ចេញមកសម្តែងការគាំទ្រចំពោះបេក្ខជន បេក្ខ​នារី នៃគណបក្សប្រជាជនកម្ពុជា ទាំងពេញសិទ្ធិ ទាំងបម្រុង ចំនួន ២៧.១១៤ នាក់ ដែលឈរឈ្មោះនៅគ្រប់ ឃុំ/សង្កាត់ទាំង ១.៦៤៦ នៅទូទាំងប្រទេស។ ហេតុអ្វីបានជាយើងទាំងអស់គ្នាត្រូវមកជួបជុំគ្នា ដើម្បីផ្តល់នូវ ការគាំទ្រចំពោះបេក្ខជនបេក្ខនារី…