ថ្ងៃស្អែកវិទ្យុ ២៥ស្ថានីយ នឹងផ្សាយលទ្ធផលបោះឆ្នោតបឋមចាប់ពីម៉ោង៦ល្ងាច ដល់ ១០យប់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា មានស្ថានីយវិទ្យុ ២៥ស្ថានីយ នឹងផ្សាយលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បឋម ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១០យប់ថ្ងៃទី០៤ ខែមិថុនា ស្អែកនេះ។ ការផ្សាយនេះនឹងគ្រប់ដណ្តប់ទៅទូទាំងផ្ទៃប្រទេសតែម្តង។ គ.ជ.ប ធ្លាប់បានបញ្ជាក់ថា ការផ្សាយលទ្ធផលបឋមនៅថ្នាក់ជាតិ ក៏នឹងផ្សាយតាមទូរទស្សន៍ជាតិ និងនៅលើគេហទំព័រ www.voterlist.org.kh ហើយលទ្ធផលបឋមនេះ គ្រាន់តែជាការផ្សាយព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោតប៉ុណ្ណោះ។ បើតាម គ.ជ.ប ការផ្សាយលទ្ធផលបណ្តោះអាសន្ន គឺបើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយប្តឹង​តវ៉ាទៅនឹងលទ្ធផល​បណ្តោះអាសន្ននៃការបោះឆ្នោត។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ននៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។ សម្រាប់លទ្ធផលផ្លូវការ នឹងប្រកាសផ្សាយយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពី គ.ជ.ប ធ្វើការផ្ទៀងផ្ទាត់ និងដោះស្រាយបណ្តឹង ពាក់ព័ន្ធចប់សព្វគ្រប់៕

គ.ជ.ប៖ ការិយាល័យបោះឆ្នោតជាង ២ម៉ឺនការិយាល័យ ត្រូវបានរៀបចំរួចរាល់អស់ហើយ សម្រាប់បម្រើឲ្យការបោះឆ្នោតនៅថ្ងៃស្អែក

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការិយាល័យបោះ ឆ្នោតចំនួន ២២,១៤៨ការិយាល័យ ព្រមទាំងបរិក្ខាប្រើសម្រាប់ការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ស្អែកនេះ ត្រូវបានរៀបចំរួលរាល់អស់ហើយ។ សម្រាប់ការិយាល័យមួយចំនួននៅក្នុងខេត្តប៉ៃលិន ដែលជន់លិចដោយជំនន់ទឹកភ្លៀងនោះ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ត្រូវបានរុះរើទៅកន្លែងថ្មីរួចរាល់ហើយ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ស្អែកនេះ នឹងត្រូវធ្វើឡើងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។ លោក ហង្ស ពុទ្ធា បានអំពាវនាវប្រជាពលរដ្ឋទាំងដែលបានចុះឈ្មោះ ចូលរួមបោះឆ្នោតរួចរាល់​ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយភ្ជាប់ទៅ ជាមួយអត្តសញ្ញាណសញ្ជាតិខ្មែរ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន១២ បានចូលរួមប្រកួតប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស ដែលមានចំនួន ១,៦៤៦ឃុំ សង្កាត់។ គណបក្សនយោបាយទាំង ១២នោះ…

ថ្ងៃស្អែក ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា, តើត្រូវមានអ្វីខ្លះ ទើបអាចបោះឆ្នោតបាន?

FN ៖ ថ្ងៃស្អែក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលលោកអ្នកពេញចិត្ត​។ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង​៧៖០០​នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល។ តើប្រជាពលរដ្ឋត្រូវមានអ្វីខ្លះ ដើម្បីអាចបោះឆ្នោតនៅថ្ងៃស្អែកបាន? * មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០១៦។ * មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ * ប្រជាពលរដ្ឋ ត្រូវចងចាំថា ឯកសារដែលត្រូវយកទៅបោះឆ្នោត មានតែ០២ (ពីរ) ប្រភេទប៉ុណ្ណោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ * ប្រជាពលរដ្ឋ ត្រូវចងចាំថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតគ្រាន់តែជាឯកសារ ជំនួយសម្រាប់ងាយស្រួល រកទីតាំងការិយាល័យបោះ​ឆ្នោត និងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត តែប៉ុណ្ណោះ។ * ប្រជាពលរដ្ឋ ត្រូវចងចាំថា បង្កាន់ដៃចុះឈ្មោះបោះឆ្នោត មិនអាចប្រើប្រាស់ក្នុងការបោះឆ្នោតបានទេ។ *…