ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រង

  FN ៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៦,៤១១នាក់ នារី ៣,៥៦០នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយការជម្នះការលំបាក និងឧបសគ្គជាច្រើន។ នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងសំណេះសំណាលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖ សម្តេច​តេជោ ហ៊ុន សែន បានស្នើដល់អ្នកចូលរួមក្នុងពិធីចែកសញ្ញាបត្រទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់កុមារា កុមារី ស្លាប់បាត់បង់ជីវិតដោយសារការលិចទូក។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជទានព្រះរាជទ្រព្យរំលែកមរណទុក្ខជាមួយគ្រួសារសព។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ដែលបានប្រឹងប្រែងរួមគ្នាជួយដល់សង្គ្រោះ និងរុករកសពជនរងគ្រោះ។ សម្តេចតេជោ ហ៊ុន…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

(១) ស្មឹងស្មាធិគោរពវិញ្ញាណក្ខន្ធកុមារា/រីបាត់បង់ជីវិតដោយឧបទ្ទវហេតុលិចទូកនៅស្រុកលើកដែក ខេត្តកណ្ដាល, ក្នុងក្របខណ្ឌអាស៊ាន មានឧបទ្ទវហេតុកើតផ្ទួនគ្នា ៣ ប្រទេស, … ដូចដែលព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិបានដឹងហើយថា យើងមានសោកនាដកម្មមួយ ដែលបានកើត(ឡើង)នៅស្រុកលើកដែក ខេត្តកណ្តាល ដែល(ជា)ឧបទ្ទេវហេតុ នៃការលិចទូក ដែលធ្វើឱ្យកុមារា/រី (ចំនួន) ១១ នាក់ រងគ្រោះ។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សុំសម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនដែលបានចូលរួមនៅទីនេះ អញ្ជើញក្រោកឈរឡើងរួមជាមួយខ្ញុំ ដើម្បីស្មិងស្មាធិគោរពនូវវិញ្ញាណក្ខន្ធ ចំពោះកុមារា/រី ដែលបានបាត់បង់ជីវិត … នេះជាឧបទ្ទវហេតុដែលគួរឱ្យសោកស្តាយនៅក្នុងឆ្នាំនេះ សម្រាប់យើង បន្ទាប់ពីយុទ្ធជន ២ នាក់ របស់យើង ដែលសុខចិត្តពលីកម្មខ្លួនឯង ដើម្បីសង្គ្រោះដល់ជីវិតរបស់កុមារ ២ រូប។ រឿងនេះតម្រូវឱ្យយើងយកចិត្តទុកដាក់បន្ថែមទៀតទៅលើសុវត្ថិភាពរបស់ពលរដ្ឋ។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំយកឱកាសនេះ ថ្លែងអំណរព្រះគុណ ចំពោះព្រះមហាក្សត្រ/សម្តេចម៉ែជាទីសក្ការៈ ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភ ចំពោះគ្រួសារសព។…

សុន្ទរកថា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី ២៨

ឯកឧត្តម រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, ឯកឧត្តម អគ្គលេខាធិការអាស៊ាន, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងភ្ញៀវកិត្តិយសជាទីមេតី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែងដោយបានចូលរួមជាអធិបតី ក្នុងពិធីបើក កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី ២៨។ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមសម្ដែងនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់នៅទីនេះ។ ការជួបជុំដោយផ្ទាល់នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ពិតជាមានសារៈសំខាន់ សម្រាប់យើងក្នុងការវាយតម្លៃវឌ្ឍនភាព, កំណត់បញ្ហាប្រឈម, កាលានុវត្តភាព និងកិច្ចការពាក់ព័ន្ធនានា ដើម្បីស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសង្គម-វប្បធម៌អាស៊ានក្រោយពីវិបត្តិ នៃជំងឺកូវីដ-១៩។ ជាការពិត, អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងត្រូវខិតខំរួបរួមគ្នាក្នុង ភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោម ប្រជាពលរដ្ឋរបស់យើង ជាពិសេស យុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និងការយោគយល់គ្នាទៅវិញទៅមក ស្របតាមស្មារតីស្នូលរបស់អាស៊ាន «ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍មួយ»។ ដើម្បីសម្រេចបាននូវគោលដៅនេះ, ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២, កម្ពុជាបានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ ដោយមានការខិតខំប្រឹងប្រែងធ្វើការរួមគ្នាក្នុងការអនុវត្តផែនការមេ ២០២៥…