ប្រសាសន៍សំខាន់ៗរប​ស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

FN ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៣៖៣០នាទីរសៀលនេះ សម្តេចតេជោ ហ៊ុន​ សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ។ ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តបែប ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរប​ស់សម្តេចតេជោ ហ៊ុន សែន៖ *សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលបានជួយរៀបចំសម្រាប់ការថតភាពយន្ត កូនប្រុសក្រោមពន្លឺព្រះចន្ទ។ *សម្តេចតេជោ ហ៊ុន សែន សោកស្តាយចំពោះការបាត់បង់ជីវិតរបស់តួអង្គមេបញ្ជាការ៤នាក់ ដែលបានស្លាប់ មុនពេលរឿងត្រូវបានបញ្ចប់ មិនបានមើលរឿងរបស់ខ្លួន។ *សម្តេចតេជោ ហ៊ុន…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបិទកញ្ចក់កា​មេរ៉ាថតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី»

(១) តួសម្ដែងច្រើនជំនាន់ខុសគ្នា សម្ដែងក្នុងរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” ថ្ងៃនេះ ជាការបង្ហាញមុខដំបូង បន្ទាប់ពីថ្ងៃទី ២២ ខែសីហា កន្លងទៅ ដែលពេលនោះ​ ខ្ញុំធ្វើសន្និសីទសារព័ត៌​មាន​មួយ បន្ទាប់ពីការចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់ឲ្យអ្នកជំនាន់ក្រោយបន្តវេន គ្រប់គ្រងដឹកនាំនីតិប្រតិបត្តិ។ ខ្ញុំសូមអរគុណចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីបិទកញ្ចក់កាម៉េរ៉ាថតខ្សែភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី»។ អម្បាញ់មិញ ឯកឧត្តម ហ៊ុយ វាសនា បានធ្វើរបាយការណ៍ទាក់ទង នឹងដំណើរការថតរឿងនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះអ្នកដឹកនាំរឿង ក៏ដូចជាកោតសរសើរចំពោះអ្នកបច្ចេកទេស កោតសរសើរចំពោះតួសម្ដែងទាំងអស់។ យើងមានតួសម្ដែងច្រើន ដែលខ្ញុំសូមបញ្ជាក់ថាគ្របដណ្ដប់ត្រឹមតែប្រមាណជាមិនដល់ ៣០% នោះទេ។ បើយោងទៅលើកត្តាប្រវត្តិសាស្ត្រពិត រឿងនេះមានតួអង្គច្រើនទៀតដែលយើងមិនបានរំលឹក ហើយប្រសិនបើត្រូវថតឱ្យអស់សាច់រឿង រឿងនេះអាចឈានដល់ ៣០០ ភាគ ក៏ថាបាន។ ប៉ុន្តែយើងមិនមានលទ្ធភាពធ្វើបែបនោះទេ។ យើងបានប្រមូលតួសម្ដែងតាំងពីសម័យសង្គមរាស្ត្រនិយម​ និងបន្តបន្ទាប់ទៀតច្រើនជំនាន់ខុសគ្នា ដើម្បីសម្ដែងរឿងនេះ។ ខ្ញុំយល់ពីការលំបាកនៃការថតរឿងនេះ។ ដែលលំបាកជាងគេ ដូចដែលខ្ញុំនិយាយពេលដែលយើងចាប់ផ្ដើមក្រុងពាលីដើម្បីរៀបចំថតខ្សែភាពយន្តនេះគឺតួសម្ដែងរបស់យើង មិនដូចតួអង្គជាក់ស្តែងកាលពីសម័យនោះទេ។ ខ្ញុំបាននិយាយថា ត្រូវយកតួសម្ដែងទៅលុតដំ…