គ.ជ.ប៖ មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ​ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧ បើកដំណើរការ​ក្នុង​ផ្សារទំនើប​ AEON Mall ជារៀងរាល់​ថ្ងៃចាប់​ពី​ម៉ោង១១៖៣០នាទី​ព្រឹក​ដល់​ម៉ោង៧ល្ងាច

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ឲ្យទទួលបាននូវព័ត៌មានស្តីការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នោះ គជប បានបង្កើត​ មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ​ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧ បើកដំណើរការ​ក្នុង​ផ្សារទំនើប​ AEON Mall ជារៀងរាល់​ថ្ងៃចាប់​ពី​ម៉ោង១១៖៣០នាទី​ព្រឹក​ដល់​ម៉ោង៧ល្ងាច។ តាម គ.ជ.ប  មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ​ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧នេះ នឹង បើកដំណើរការ​ក្នុង​ផ្សារទំនើប​ AEON Mall ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ សូមជម្រាបថា ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ រួមមានអ្នកទើបគ្រប់អាយុបោះឆ្នោត (គិតដល់ថ្ងៃបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៦) អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ និងអ្នកចុះឈ្មោះបោះឆ្នោតហើយ តែបានផ្លាស់ប្ដូរទីលំនៅ មានចំនួនប៉ាន់ស្មាន ១,៤១២,១៤៩នាក់។ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ…

សារលើហ្វេសប៊ុក អបអរសាទរកីឡាករ/ការិនី ដែលឈ្នះមេដាយមាស ក្នុងការប្រកួតកីឡា SEA Games លើកទី ២៩ នៅប្រទេសម៉ាឡេស៊ី

ខ្ញុំសូមអបអរសាទរដល់កីឡាប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។ រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស ៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។ នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករ/កីឡាការិនីក្នុងផ្នែកវិញ្ញាសាដទៃទៀតទទួលបានជោគជ័យដូចគ្នា នៅក្នុងការប្រកួត SEA Games នៅប្រទេសម៉ាឡេស៊ី៕

គ.ជ.ប៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨

FN ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមសេចក្ដី ជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ។ គ.ជ.ប បានឲ្យដឹងថា សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ មានចំនួន៦២រូប ក្នុងនោះរួមមាន៖ * សមាជិកព្រឹទ្ធសភា ២រូប ត្រូវចាត់តាំងដោយព្រះមហាក្សត្រ * សមាជិកព្រឹទ្ធសភា ២រូប ត្រូវជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀបពីរដ្ឋសភា * សមាជិកព្រឹទ្ធសភា ៥៨រូបទៀត ត្រូវជ្រើសតាំងតាមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ ដែលក្នុងនោះអាសនៈបានបែងចែកតាមភូមិភាគចំនួន៨ ទូទាំងប្រទេស។ សូមជម្រាបថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងទៅនោះ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាទទួលបាន ១,១៥៦ឃុំ-សង្កាត់​ គណបក្សសង្គ្រោះជាតិទទួលបាន ៤៨៩ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិទទួលបាន១ឃុំផងដែរ៕