ក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក​ អរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយឲ្យការរកស៊ីរបស់ខ្លួននៅកម្ពុជាមានការរីកចម្រើន

FN ៖ លោក ចន រ៉ាយ (Jonh E. Rice) អនុប្រធានក្រុមហ៊ុន GE ជាក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងគាំទ្រ និងជំរុញឲ្យការរកស៊ីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ លោក ចន រ៉ាយ បានថ្លែងបែបនេះ ក្នុងពេលរូបលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ជំនួបនាព្រឹកនេះ គឺជាជំនួបលើកទី៥ហើយ រវាងរូបលោក ជាមួយសម្តេចតេជោ ហ៊ុន សែន។ លោក Jonh E. Rice បានជំរាបសម្តេចតេជោ ហ៊ុន សែន ថាបច្ចុប្បន្នក្រុមហ៊ុន GE មានគម្រោងលើវិស័យសំខាន់ៗចំនួន២ គឺវិស័យអគ្គិសនី និងវិស័យសុខាភិបាលដែលទាក់ទងនឹងឧបករណ៍ពេទ្យ ដែលកន្លងមកត្រូវបានប្រើក្នុងមន្ទីរពេទ្យជាច្រើនមកហើយ។ បើតាមលោក Jonh E. Rice បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន…

សម្តេចតេជោ ហ៊ុន សែន នឹងស្នើព្រះមហាក្សត្រតែងតាំងជនជាតិអាមេរិកម្នាក់ ជាទីប្រឹក្សារាជរដ្ឋាភិបាល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងស្នើព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តែងតាំងលោក Jonh E. Rice អនុប្រធានក្រុមហ៊ុន GE ជាក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក ជាទីប្រឹក្សារាជរដ្ឋាភិបាល នៅពេលដែលរូបលោកចូលនិវត្តន៍ពីការងារនៅក្រុមហ៊ុន GE។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ ក្នុងពេលសម្តេចជួបពិភាក្សាការងារលោក Jonh E. Rice រួមនិងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន GE មួយចំនួនទៀតនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការស្នើសុំតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលជូនលោក Jonh E. Rice ដែលជាជនជាតិអាមេរិកនេះ ដោយសារលោក Jonh E. Rice មានបទពិសោធន៍ច្រើនក្នុងកិច្ចការអភិវឌ្ឍន៍នៅកម្ពុជា ហើយមួយវិញទៀត គឺលោកនឹងត្រូវចូលនិវត្តន៍ពីការងារនៃក្រុមហ៊ុន GE នាពេលឆាប់ៗខាងមុខនេះ។ លោក Jonh…

គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និង គ.ជ.ប ចេញសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខ ការពារការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

FN ៖ សម្តេចក្រឡាហោម ស ខេង ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងលោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារ សន្តិសុខបោះឆ្នោត ការពារការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោះ ឆ្នាំ២០១៧ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០១៨៕