សម្តេចតេជោ ហ៊ុន សែន និងលោក លីវ យុនសាន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា​ លើឯកសារចំនួន៦

FN ៖ បន្ទាប់ពីបានប្រជុំពិភាក្សាយ៉ាងយកចិត្តទុកដាក់លើការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិនរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង លោក លីវ យុនសាន សមាជិកគណអចិន្រ្តៃយ៍ការិយាល័យនយោបាយ នៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តចិន បានញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៦ដូចជា៖ ១៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និង ការសហប្រតិបត្តិការ» រវាង គណបក្សកុម្មុយនីស្តចិន និង គណបក្សប្រជាជនកម្ពុជា។ ២៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការជំរុញទំនាក់ទំនងនិងសហប្រតិបត្តិការរវាងអង្គការមិនមែនរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា» រវាង បណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិនដើម្បីទំនាក់ទំនងអន្តរជាតិ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ៣៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព» រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។ ៤៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព»» រវាង ក្រសួងអប់រំ នៃព្រះរាជាណាចក្រកម្ពុជា និង មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ។…

គ.ជ.ប អនុញ្ញាតឲ្យមន្ត្រីចុះឈ្មោះបោះឆ្នោតឈប់សម្រាក៣ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ, រយៈពេល១៥ថ្ងៃដំបូង មានអ្នកចុះឈ្មោះថ្មីជាង១សែននាក់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឲ្យមន្ត្រីចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ បានឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០-២១ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីមានឱកាសបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់អង្គភាព Fresh News នាថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០១៧នេះ។ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ការដែល គ.ជ.ប អនុញ្ញាតឲ្យក្រុមការីចុះឈ្មោះបោះឆ្នោត បានឈប់សម្រាកនៅទូទាំងប្រទេស ក្នុងពេលបុណ្យភ្ជុំបិណ្ឌនោះ គឺយោងតាមកត្តាពីរយ៉ាង រួមមាន៖ ទី១៖ ចំនួនប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានចំនួនតិចជាងឆ្នាំ២០១៦ ដោយកាលពីឆ្នាំ២០១៦ អ្នកត្រូវចុះឈ្មោះបោះឆ្នោតមានចំនួនដល់ទៅជាង ៩លាននាក់ ចំណែកអ្នកត្រូវចុះឈ្មោះឆ្នាំ២០១៧នេះ មានត្រឹមតែជាង ១.៦លាននាក់ប៉ុណ្ណោះ។ ទី២៖ ក្រុមអ្នកចុះឈ្មោះបោះឆ្នោតទាំងនោះ សុទ្ធសឹងតែជាពុទ្ធសាសនិកខ្មែរ ដូច្នេះពួកគាត់ត្រូវការទៅលេងស្រុកកំណើត ជួបជុំញាតិមិត្តបងប្អូន ធ្វើបុណ្យធ្វើទាននៅវត្តអារាម ដូចប្រជាពលរដ្ឋខ្មែរដទៃដែរ។ ទោះជាយ៉ាងណា គ.ជ.ប នៅតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះឆ្នោតនោះ ត្រូវត្រៀមខ្លួន…

នាយកបេឡាជាតិអតីតយុទ្ធជន៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្លាំង ចំពោះអតីតយុទ្ធជន គ្រប់កាលៈទេសៈ

FN ៖ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ចំពោះអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន គឺត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំង នៅគ្រប់កាលៈទេសៈ ដោយមិនទុកឲ្យរស់នៅក្នុង ភាពឯកោឡើយ។ ជាក់ស្តែងនាពេលនេះ ក្រសួងសង្គមកិច្ច ដែលមានបេឡាជាតិអតីតយុទ្ធជនជាសេនាធិការ បានជំរុញក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចុះបើកប្រាក់របបគោលនយោ​បាយ របស់រាជរដ្ឋាភិបាល ជូនគ្រួសារអតីតយុទ្ធជននៅគ្រប់បណ្តារាជធានី-ខេត្ត បានទាន់ពេលវេលា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលខិតជិតមកដល់ពេលឆាប់ៗនេះ។ ការលើកឡើងខាងលើនេះគឺ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ចខេត្ត ដឹកនាំក្រុមការងារ សហការជាមួយ​ សមាគមអតីតយុទ្ធជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ​ ចុះបើកប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសព ជូនដល់គ្រួសារអតីតយុទ្ធជន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧…