គ.ជ.ប អនុញ្ញាតឲ្យមន្ត្រីចុះឈ្មោះបោះឆ្នោតឈប់សម្រាក៣ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ, រយៈពេល១៥ថ្ងៃដំបូង មានអ្នកចុះឈ្មោះថ្មីជាង១សែននាក់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឲ្យមន្ត្រីចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ បានឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០-២១ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីមានឱកាសបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់អង្គភាព Fresh News នាថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០១៧នេះ។ លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ការដែល គ.ជ.ប អនុញ្ញាតឲ្យក្រុមការីចុះឈ្មោះបោះឆ្នោត បានឈប់សម្រាកនៅទូទាំងប្រទេស ក្នុងពេលបុណ្យភ្ជុំបិណ្ឌនោះ គឺយោងតាមកត្តាពីរយ៉ាង រួមមាន៖ ទី១៖ ចំនួនប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានចំនួនតិចជាងឆ្នាំ២០១៦ ដោយកាលពីឆ្នាំ២០១៦ អ្នកត្រូវចុះឈ្មោះបោះឆ្នោតមានចំនួនដល់ទៅជាង ៩លាននាក់ ចំណែកអ្នកត្រូវចុះឈ្មោះឆ្នាំ២០១៧នេះ មានត្រឹមតែជាង ១.៦លាននាក់ប៉ុណ្ណោះ។ ទី២៖ ក្រុមអ្នកចុះឈ្មោះបោះឆ្នោតទាំងនោះ សុទ្ធសឹងតែជាពុទ្ធសាសនិកខ្មែរ ដូច្នេះពួកគាត់ត្រូវការទៅលេងស្រុកកំណើត ជួបជុំញាតិមិត្តបងប្អូន ធ្វើបុណ្យធ្វើទាននៅវត្តអារាម ដូចប្រជាពលរដ្ឋខ្មែរដទៃដែរ។ ទោះជាយ៉ាងណា គ.ជ.ប នៅតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះឆ្នោតនោះ ត្រូវត្រៀមខ្លួន…