សុន្ទរកថា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់មេគង្គ, ពិធីបើកកិច្ចប្រជុំពេញអង្គ «ការស្វែងរកថាមភាពសំយោគ៖ ថ្នាក់ដឹកនំាតំបន់ចែករំលែកនូវចក្ខុវិស័យសម្រាប់តំបន់មេគង្គ»

– ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម – ឯកឧត្តមប្រមុខដឹកនំារដ្ឋ, រដ្ឋាភិបាល មីយ៉ាន់ម៉ា, ថៃ និងឡាវ, -លោក វីឆាត សាមានស៍ (Richard Samans), នាយកប្រតិបត្តិ/ប្រធានមជ្ឈមណ្ឌលសម្រាប់ររៀបវារៈ សកល និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក, – ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំមានសេចក្តីរីករាយ និងកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី តំបន់មេគង្គលើកទី ១ នៅទីក្រុងហាណូយនាពេលនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ ប្រជាជន និងរដ្ឋាភិបាលវៀតណាម ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលបានផ្តល់ជូន​គណៈប្រតិភូកម្ពុជា។ សម្រាប់ប្រធានបទនៃវេទិកាយើងថ្ងៃនេះ ខ្ញុំសូមចែករំលែកទស្សនៈមួយចំនួន ពាក់ព័ន្ធនិងចក្ខុវិស័យរួម និង ទិសដៅអភិវឌ្ឍន៍សម្រាប់តំបន់មេគង្គដូចតទៅ៖ ទី១-ខ្ញុំប្រមើលឃើញអំពី«សក្តានុពលនៃតំបន់មេគង្គ ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលផលិតកម្មធំមួយក្នុង តំបន់ និងពិភពលោក» ក្នុងរយៈពេលមួយទៅពីរទសវត្សរ៍ខាងមុខ។ តំបន់មេគង្គ ស្ថិតក្នុងភូមិសាស្ត្រសេដ្ឋ- កិច្ច និងនយោបាយមួយអំណោយផលនៅចំកណ្តាលបេះដូងនៃអាស៊ាន ស្ថិតក្នុងតំបន់អាស៊ី ដែលមាន…

ការដកស្រង់សង្កថា សម្តេចតេជោ ក្នុងពិធីសម្ពោធសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកសារជាថ្មីម្តងទៀត បន្ទាប់ពីឆ្នាំទៅ នៅ​ថ្ងៃទី ០៥ ខែ មករា បានមកសម្ពោធ ដើម្បីចាប់ផ្តើមសាងសង់នូវអគាររដ្ឋបាលខេត្តត្បូងឃ្មុំ។ ថ្ងៃនេះ បានមក​ចូលរួមជាមួយ ព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផលដ៏ធំមួយ គឺសាកលវិទ្យា​ល័យ ហេង សំរិន ត្បូងឃ្មុំ របស់យើង។ អម្បាញ់មិញ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍ ប្រគេន ព្រះតេជព្រះគុណ ព្រះសង្ឃ ជូនចំពោះ ឯកឧត្តម លោកជំទាវ ក៏ដូចជា បងប្អូនជនរួមជាតិរួចហើយ ទាក់ទង​នឹង​ចក្ខុវិស័យទៅលើការអភិវឌ្ឍនៅក្នុងតំបន់នេះ។ ក្នុងនោះ ចំណុចមួយ ខ្ញុំព្រះករុណាខ្ញុំ បាន​ពិភាក្សាជាមួយ​សម្តេច​ក្រឡាហោម កាលពីពេលមុន នៅត្រង់ថា យើងគួរចាប់ផ្តើមកសាងសាកលវិទ្យាល័យ​មុន ហើយក្នុង​ករណី​ដែលសាកលវិទ្យាល័យនេះ…

សង្កថាក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវវារិអគ្គិសនីស្ទឹងតាតៃ ភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកថ្មបាំង ខេត្តកោះកុង

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជគណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការ! ថ្នាក់ដឹកនាំនៃសាសនិកឥស្លាម និងសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! លោកជំទាវ ប៊ូ ជាំងគួ អគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា! សមាជិកសភា នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China National Heavy Machinery Corporation និងប្រិយមិត្តចិនទាំងអស់ជាទីមេត្រី! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! សូមគោរពចំពោះ បងប្អូន លោកយាយ លោកតា បងប្អូនជនរួមជាតិ ដែលបានអញ្ជើញក្នុងពិធីនេះ ជាគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!