– ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម
– ឯកឧត្តមប្រមុខដឹកនំារដ្ឋ, រដ្ឋាភិបាល មីយ៉ាន់ម៉ា, ថៃ និងឡាវ,
-លោក វីឆាត សាមានស៍ (Richard Samans), នាយកប្រតិបត្តិ/ប្រធានមជ្ឈមណ្ឌលសម្រាប់ររៀបវារៈ សកល និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក,
– ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំមានសេចក្តីរីករាយ និងកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី តំបន់មេគង្គលើកទី ១ នៅទីក្រុងហាណូយនាពេលនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ ប្រជាជន និងរដ្ឋាភិបាលវៀតណាម ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូកម្ពុជា។ សម្រាប់ប្រធានបទនៃវេទិកាយើងថ្ងៃនេះ ខ្ញុំសូមចែករំលែកទស្សនៈមួយចំនួន ពាក់ព័ន្ធនិងចក្ខុវិស័យរួម និង ទិសដៅអភិវឌ្ឍន៍សម្រាប់តំបន់មេគង្គដូចតទៅ៖
ទី១-ខ្ញុំប្រមើលឃើញអំពី«សក្តានុពលនៃតំបន់មេគង្គ ក្នុងការប្រែក្លាយជាមជ្ឈមណ្ឌលផលិតកម្មធំមួយក្នុង តំបន់ និងពិភពលោក» ក្នុងរយៈពេលមួយទៅពីរទសវត្សរ៍ខាងមុខ។ តំបន់មេគង្គ ស្ថិតក្នុងភូមិសាស្ត្រសេដ្ឋ- កិច្ច និងនយោបាយមួយអំណោយផលនៅចំកណ្តាលបេះដូងនៃអាស៊ាន ស្ថិតក្នុងតំបន់អាស៊ី ដែលមាន កំណើនខ្ពស់ នៅចន្លោះមហាអំណាចសេដ្ឋកិច្ចធំពីរ គឺ ចិន និង ឥណ្ឌា និងមានច្រកចេញទៅសមុទ្រ សម្រាប់ផ្សារភ្ជាប់ទៅនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ គិតត្រឹមឆ្នំា ២០៣០ ប្រទេសទំាងប្រំា នឹង មានប្រជាជនប្រមាណ ២៦០ លាននាក់ ក្នុងចន្លោះ ៦៥% ជាកម្លំាងពលកម្មសកម្ម ដែលមានសារៈ សំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មតំបន់។
ដូច្នេះ យើងមានសក្តានុពលសម្រាប់បង្កើតបណ្តាញផលិតកម្មតំបន់មួយ ប្រកបដោយភាពប្រកួតប្រជែង និងប្រសិទ្ធិភាពខ្ពស់ ដែលនឹងអាចបែងចែកប្រយោជន៍សមស្របដល់ប្រទេសចូលរួមនីមួយៗ នៅក្នុងខ្សែ ចង្វាក់តម្លៃ និងការផ្គត់ផ្គង់។ ការតភ្ជាប់ភ្ជាប់បណ្តាញផលិតកម្មបែបនេះ នឹងជួយពន្លឿនការអភិវឌ្ឍបច្ចេក- វិទ្យា តាមរយៈការបំពេញឲ្យគ្នាទៅវិញទៅមក រវាងប្រទេសដែលមានឧស្សាហកម្មឈានមុខ គឹ ថៃ និង វៀតណាម និងប្រទេសជួរក្រោយ គឺ កម្ពុជា ឡាវ និង មីយ៉ាន់មា ដែលនឹងផ្គុំជាខ្សែចង្វាក់ផលិតកម្មតំបន់ មួយប្រកបដោយជវភាព។
ទី២-ដើម្បីសម្រេចចក្ខុវិស័យនេះ ប្រទេសទាំងប្រាំត្រូវផ្តោតលើការថែរក្សាសន្តិភាព និងស្ថិរភាពតំបន់ជា អាទិភាពចម្បងបំផុត និងត្រូវរួមគ្នាដោះស្រាយឧបសគ្គធំៗ ចំពោះភាពប្រកួតប្រជែងតំបន់ ដោយផ្តោតជា សំខាន់លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ថាមពល និងឌីជីថល ការធានាចលនាដោយសេរី និងប្រកប ដោយប្រសិទ្ធិភាពនៃលំហូរពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការអភិវឌ្ឍមូលធនមនុស្ស។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ក៏ដូចជាការអភិវឌ្ឍតំបន់ឧស្សហកម្មតាមច្រករបៀងតំបន់ និងតំបន់ សេដ្ឋកិច្ចពិសេសឆ្លងដែន គឺជាចំណុចចាប់ផ្តើមគន្លឹះ។ វិស័យឯកជនត្រូវដើរតួរនាទីសកម្មនៅក្នុងការតភ្ជាប់ សេដ្ឋកិច្ចតំបន់ ពិសេសការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈគម្រោងភាពជាដៃគូរដ្ឋ និងឯកជន ទន្ទឹមនេះ រដ្ឋត្រូវធានាបរិយាកាសអាជីវកម្មល្អប្រសើរ។ «គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ-ផ្លូវមួយរបស់ចិន» ព្រមទាំងយន្តការមូលនិធិផ្លូវសូត្រ ធនាគារ AIIB និង ADB នឹងដើរតួដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងផ្លូវហាយវ៉េ ផ្លូវរថភ្លើង កំពង់ផែ ផ្លូវអាកាស ក៏ដូចជាបណ្តាញថាមពល និងបណ្តាញទូរគមនា- គមន៍ រួមទាំងការសម្របសម្រួលខាងស្ថាប័ន និងនិយ័តកម្មផង ដើម្បីបម្រើឲ្យការតភ្ជាប់តំបន់នេះ ទាំងផ្នែក រឹង ទាំងផ្នែកទុន។
ទី៣-សម្រាប់កម្ពុជា យើងមានចំណុចពិសេសច្រើន ដែលសមស្របសម្រាប់អនុវត្តចក្ខុវិស័យនេះ រួមមាន៖ (១)-ជាប្រទេសមានសក្តានុពលកំណើនខ្ពស់ ដែលគាំទ្រដោយផលលាភប្រជាសាស្ត្រ និងធនធានធម្មជាតិ សម្បូរបែប។ រាជរដ្ឋាភិបាលកម្ពុជាដាក់ជំនឿខ្ពស់លើសមាហរណកម្ម និងការតភ្ជាប់តំបន់ ដោយបានខិតខំ ប្រឹងប្រែងស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ ដើម្បីតភ្ជាប់ ជាមួយប្រទេសជិតខាង។ ក្នុងន័យនេះ កម្ពុជាបានត្រៀមរួចជាស្រេច ដើម្បីសហការជាមួយប្រទេសមេគង្គ ក្នុងការឈានទៅសម្រេចនូវចក្ខុវិស័យដូចលើកឡើងខាងលើ ពិសេសក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សហកម្ម ទី ៤ នាសតវត្សរ៍ថ្មីនេះ។ ដោយយល់ឃើញថា ខ្សែចង្វាក់ផ្គត់ផ្គង់តំបន់ ដើរតួនាទីជាក្បាលម៉ាស៊ីនថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាបានអនុម័តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ កាលពីឆ្នាំទៅ ហើយត្រៀមលក្ខណៈស្វាគមន៍វិនិយោគិនទាំងអស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជា និងទទួលចែករំលែកផលផ្លែផ្កាពីកិច្ចប្រឹងប្រែងនេះ។
ជាទីបញ្ចប់ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាននៅខែ ឧសភា ឆ្នាំ ២០១៧ ខាងមុខ សូមអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ចូលរួមជាមួយយើងខ្ញុំ ក្នុងការចែករំលែកនូវទស្សនៈ ក៏ដូចជាការយល់ឃើញនានាលើប្រធានបទ ថាតើបច្ចេកវិទ្យាឌីជីថល នឹងនាំ មកនូវឧស្សាហកម្ម និងម៉ូដែលអភិវឌ្ឍថ្មីៗអ្វីខ្លះសម្រាប់អាស៊ាន និងពិភពលោក? ខ្ញុំនឹងរង់ចាំស្វាគមន៍ អស់លោកអ្នកទាំងអស់គ្នា នៅរាជធានីភ្នំពេញនាឆ្នាំក្រោយនេះ៕