៣ថ្ងៃបុណ្យអុំទូក ពលរដ្ឋប្រមាណ ៤លាននាក់បានដើរលេងកម្សាន្ត, រដ្ឋមន្រ្តីទេសចរណ៍ថ្លែងថា ពលរដ្ឋកម្ពុជាកំពុងតែរីករាយខ្លាំងក្រោមម្លប់សន្តិភាព ផ្ទុយពីការអះអាងរបស់ក្រុមបក្សប្រឆាំង

FN ៖ រយៈពេល៣ថ្ងៃនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលទើបបញ្ចប់នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ ប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរអន្តរជាតិផងសរុបប្រមាណ ៤លាននាក់ បាននាំគ្នាដើរលេងកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានានៅទូទាំងប្រទេសកម្ពុជា។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងថា ម្លប់នៃសន្តិភាពរបស់កម្ពុជា កំពុងធ្វើឲ្យប្រជាពលរដ្ឋកាន់តែសប្បាយរីករាយក្នុងឱកាសបុណ្យទាន ដែលផ្ទុយស្រឡះពីការលើកឡើងរបស់បក្សប្រឆាំងថា ពលរដ្ឋកម្ពុជាកាន់តែវេទនា។ ក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានទៅកាន់តំបន់ទេសចរណ៍នានាតាមបណ្តាខេត្ត គឺមានរហូតដល់ទៅ ៨០ម៉ឺននាក់ គឺកើនឡើងរហូតដល់ទៅ ២៣ភាគរយ។ ក្នុងនោះភ្ញៀវជាតិមាន ៧៣ម៉ឹននាក់ កើន ២៤ភាគរយ ហើយភ្ញៀវអន្តរជាតិមានប្រមាណ ៧ម៉ឺននាក់ កើន ១៦ភាគរយ។ ដោយឡែកក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីប្រណាំងទូក និងជាគោលដៅនៃការលេងកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិផងដែរ គឺទទួលបានអ្នកចូលរួមរហូតដល់ទៅ ៣,២លាននាក់ ក្នុងរយៈពេល៣ថ្ងៃនេះ។ នេះបើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្រៅពីរាជធានីភ្នំពេញ ខេត្តដែលទទួលបានអ្នកទេសចរច្រើនជាងគេរួមមាន៖ សៀមរាប, ព្រះសីហនុ,…

ក្រសួងការងារ ដាក់កំហិតឲ្យនិយោជក ម្ចាស់សហគ្រាសក្រៅប្រព័ន្ធ ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជី ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែករបបសន្តិសុខសង្គម

FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងឲ្យនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានការងារក្រៅប្រព័ន្ធ ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីសហគ្រាស និងកម្មករនិយោជិតរបស់ខ្លួន នៅទីស្នាក់ការកណ្ដាលនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ឬទីស្នាក់ការ ប.ស.ស នៅទូទាំង២៤ខេត្ត ឬសាខា ប.ស.ស ទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ ផ្នែករបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការអំពាវនាវនេះ ត្រូវបានធ្វើឡើងតាមការអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត កាលពីពេលកន្លងទៅ ដែលបានស្នើឲ្យនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ដែលកំពុងប្រើប្រាស់កម្មនិយោជិតម្នាក់ ឬច្រើននាក់ ត្រូវមានកាតព្វកិច្ចចុះបញ្ជីសហគ្រាស គ្រឹះស្ថានការងារ និងកម្មករនិយោជិតរបស់ខ្លួន មកក្នុងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែករបបសន្តិសុខសង្គម។ លោក ជាវ ប៊ុនរិទ្ធ ប្រធាន​ការិយាល័យ​គោល​នយោបាយ​ និង​ជា​អ្នក​នាំ​ពាក្យនៃ ប.ស.ស​…

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យឥណ្ឌូនេស៊ី បង្កើតការហោះហើរត្រង់មកកម្ពុជា ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ កើនប្រមាណ ៤៥០លានដុល្លារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជំរុញឲ្យប្រទេសឥណ្ឌូនេស៊ី បង្កើតការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍, ពាណិជ្ជកម្ម ក៏ដូចជាទំនាក់ទំនងនៃប្រជាជន រវាងប្រទេសទាំងពីរ។ ការជំរុញឱ្យបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌូនេស៊ីនេះ បានធ្វើឡើងខណៈដែលសម្តេច បានអនុញ្ញាតឲ្យលោក ពីតូណូ ពូណូម៉ូ (Pitono Purnomo) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា នាវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ។ ក្រោយបញ្ចប់ជំនួបនេះ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កន្លងមកនេះ ឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងពេលវេលាដែលកម្ពុជាស្វែងរកសន្តិភាព ជាពិសេសនៅក្នុងការងារពាណិជ្ជកម្ម វិនិយោគនេះ គឺសម្តេចចង់ឃើញទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មានការកើនឡើង។ សម្តេចបានបន្តថា នៅក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេ គឺមានប្រមាណជាង២៦០លាននាក់ ហើយក៏ជាទីផ្សារធំជាងគេនៅក្នុងតំបន់អាស៊ាននេះ ដូច្នេះគួរតែជំរុញក្នុងការវិនិយោគ។…