ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ឬស្សសីមាសម្ពោធព្រះវិហារ និងសមិទ្ធផលនៅវត្ត «ជ័យមង្គល» តម្លៃជិត៤លានដុល្លារ

FN ៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចំណាយថវិកាសាងសង់ជិត ៤លានដុល្លារអាមេរិក។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា អញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់សាសនានៅក្នុងប្រទេសកម្ពុជាត្រូវបានបំផ្លេចបំផ្លាញទាំងអស់នៅអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា គ្រប់សាសនាត្រូវផ្សារភ្ជាប់ជាមួយអាណាចក្រ ពោលបើផ្នែកអាណាចក្រជួបសង្គ្រាម ដូច្នេះគ្រប់សាសនាមិនអាចដំណើរការទៅមុខបានឡើយ។ *…

សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីកាត់ឬសសីមា វត្តជ័យមង្គល (វត្តជ្រៃធំ)

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះឧត្តមបញ្ញា ព្រះតេជព្រះគុណ ព្រះមេគុណ ព្រះអនុគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! បងប្អូនសាសនិកឥស្លាម ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិ ជាទីគោរពនឹករលឹកពី ខ្ញុំព្រះករុណាខ្ញុំ! ឆ្នាំនេះកាត់ប្ញសសីមាតែមួយ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយបានវិលត្រឡប់មកស្រុកស្រីសន្ធរសាថ្មីម្តងទៀត ដើម្បីប្រារព្ធកាត់ប្ញសសីមាវត្តជ័យមង្គល ហៅវត្តជ្រៃ នៅក្នុងពេលនេះ។ ថ្ងៃនេះ ក៏ជាថ្ងៃ ឧបោសថសីល ១៥ កើត ខែផល្គុន ដែលថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ នៅចាំបានថា ប្រហែលជា ៣ ខែ មុននេះ លោក ជា ហួត ជាមួយនឹង លោក ប៉េង បានធ្វើដំណើរទៅផ្ទះរបស់ខ្ញុំ ដើម្បីពិភាក្សារិះរក តើថ្ងៃណាទៅយើង ត្រូវធ្វើពិធីបញ្ចុះសីមា? ដោយសារតែពេលនោះ យើងអត់ទាន់មានប្រក្រតិទិនសម្រាប់ឆ្នាំ​…