FN ៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចំណាយថវិកាសាងសង់ជិត ៤លានដុល្លារអាមេរិក។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា អញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់សាសនានៅក្នុងប្រទេសកម្ពុជាត្រូវបានបំផ្លេចបំផ្លាញទាំងអស់នៅអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា គ្រប់សាសនាត្រូវផ្សារភ្ជាប់ជាមួយអាណាចក្រ ពោលបើផ្នែកអាណាចក្រជួបសង្គ្រាម ដូច្នេះគ្រប់សាសនាមិនអាចដំណើរការទៅមុខបានឡើយ។
* សម្តេចតេជោ បានបញ្ជាក់ថា ព្រះពុទ្ធសាសនា និងសាសនាដទៃទៀតក្នុងសម័យសង្គមរាស្រ្តនិយមដឹកនាំដោយព្រះវររាជបិតាឯករាជ្យជាតិខ្មែរមានការរីកចម្រើន តែក្រោយថ្ងៃរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទីអារាមក្លាយជាគោលដៅវាយប្រហារ និងជាកន្លែងធ្វើជាទីតាំងកងទ័ព លុះដល់របបប៉ុលពត ទីអារាមត្រូវបានបិទទ្វារចោលទាំងអស់។ តែជាភព្វសំណាងទីអារាមបានកកើតឡើងវិញក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។
* សម្តេចតេជោ បានថ្លែងថា គ្រប់សាសនាទាំងអស់នៅតែមានវត្តមានដរាបណាមានមនុស្សនៅតែជឿ។
* ក្រៅពីការចែកជូនកូនសិស្សហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ចាប់ផ្តើចែកសៀវភៅច្បាប់អប់រំទូន្មានរបស់ ក្រុម ង៉ុយ និងបណ្ឌិត អ៊ូ ចុង ផងដែរ។
* សម្តេចតេជោបន្តថា សាសនាខុសគ្នាមិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍប្រទេសនោះទេ។ គណបក្សប្រជាជនកម្ពុជាដឹកនាំ គឺមិនមានការរើសអើងជាតិសាសន៍នោះទេ គ្រប់សាសនាអាចរួមរស់ជាមួយគ្នាបាន។ Fresh News & Radio កំពុងផ្សាយផ្ទាល់
* សម្តេចតេជោ បន្តថា សម្តេចនឹងប្រឹងប្រែងបន្តទៅទៀតធ្វើឲ្យមានភាពសុខសាន្តរវាងព្រះពុទ្ធសាសនា និងសាសនាដទៃទៀតនៅកម្ពុជា, Fresh News & Radio កំពុងផ្សាយផ្ទាល់។
* សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនទាន់បញ្ចប់ការអភិវឌ្ឍនៅត្រឹមហ្នឹងទេ គឺត្រូវបន្តអភិវឌ្ឍន៍ទៅមុខឲ្យកាន់តែច្រើនថែមទៀត,
* សម្តេចតេជោ បានថ្លែងថា នាយទាហាននាពេលបច្ចុប្បន្នក្បាលពោះធំៗណាស់ ដែលត្រូវនាំគ្នាស្ពាយបាឡូដាក់ដុំឥដ្ឋរត់ដើម្បីសម្រកខ្លាញ់ក្បាលពោះ, Fresh News & Radio កំពុងផ្សាយផ្ទាល់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋស្រុកស្រីសន្ធរថា ការបង្កើតភ្លើងសង្គ្រាមងាយស្រួល តែការពន្លត់ភ្លើងសង្គ្រាម និងរកសន្តិភាព គឺលំបាកខ្លាំងណាស់។ សម្តេចសុំឲ្យព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទរួមគ្នាថែរក្សាសុខសន្តិភាពនាពេលបច្ចុប្បន្ន។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានស្នើសុំព្រះសង្ឃ យាយជី តាជី ជួយអប់រំយុវជន យុវតីកុំឲ្យពួកគេប្រើប្រាស់គ្រឿងញៀន និងអប់រំច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅតែបន្តការបោះឆ្នោតតាមកាលកំណត់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ហើយគណបក្សប្រជាជននឹងនៅតែបន្តដឹកនាំប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបង្រួបបង្រួមជាតិជារឿងសំខាន់ តែការអត់ធ្មត់មានដែនកំណត់ បើគេមិនចង់រួបរួមហើយ យើងក៏មិនអាចធ្វើបានដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់រដ្ឋាភិបាលអូស្ត្រាលីថា សម្តេចអញ្ជើញទៅអូស្ត្រាលីមិនមែនជិះតាក់ស៊ីនោះ គឺជិះរថយន្តដោតទង់ជាតិកម្ពុជា ជាតំណាងឲ្យមេដឹកនាំកម្ពុជា និងជាមេដឹកនាំអាស៊ាន។
* សម្តេចតេជោ បានថ្លែងថា អូស្ត្រាលីមានតែអរគុណកម្ពុជាវិញទេ ដែលបានអញ្ជើញទៅចូលរួមប្រជុំ បើសម្តេចមិនទៅវិញកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ក៏មិនអាចធ្វើទៅរួចដែរ រឿងអីមកហាមឃាត់សម្តេចមិនឲ្យទៅវិញនោះ។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចសាងសង់ផ្លូវបេតុងមួយខ្សែប្រវែងជាង ១៦គីឡូម៉ែត្រតាមសំណើររបស់ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ ដើម្បីជួយសម្រួលការធ្វើដំណើរ ជូនប្រជាពលរដ្ឋ។ ផ្លូវនេះត្រូវចំណាយថវិកាសាងសង់ប្រមាណជា ៦លានដុល្លារ ហើយឧកញ៉ា ថៃ ជាហួត ជាអ្នករ៉ាប់រងលើការសាងសង់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់មន្រ្តីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់ ចំនួន៥ម៉ឺនរៀល។