គ.ជ.ប៖ អ្នកសង្កេតការណ៍ជាតិ ដែលចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានចំនួនសរុប២៧៦នាក់ មកពីសមាគមចំនួន១២

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ទៅថ្ងៃទី២១ ខែកុម្ភៈនេះថា ចំនួនអ្នកសង្កេតការណ៍ជាតិ ដែលនឹងត្រូវចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨នេះ មានចំនួនសរុប ២៧៦នាក់ ស្រី៩៦នាក់ ដែលមកពីសមាគមចំនួន១២៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា នាព្រឹកថ្ងៃនេះ

FN ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យកម្មករ កម្មការិនី ទៅវាលព្រះមេរុ ទៅចូលរួមត្បាញក្រមាវែងជាងគេ ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរក្នុងការបំបែកឯតទគ្គកម្មនេះ, សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសថា នឹងរកពេលទៅចូលរួមត្បាញក្រមានេះផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការត្បាញក្រមាវែងជាងគេដែលមានប្រវែងរហូតដល់ ១ពាន់ម៉ែត្រនេះ គឺជាព្រឹត្តិការណ៍បង្ហាញការរួបរួមកម្លាំងក្នុងសង្គមខ្មែរ ដើម្បីសម្រេចលទ្ធផលរួម, * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី បានក្លាយទៅជាការញៀនសម្រាប់សម្តេចទៅហើយ ពោលបើសប្តាហ៍ណាមិនបានជួបជាមួយកម្មករ កម្មការិនី សម្តេចមានអារម្មណ៍នឹករលឹកទៅដល់ពួកគេ ជាពិសេសកម្មការិនីមានផ្ទៃពោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈ៣១ឆ្នាំមកនេះ បានហែលឆ្លងឧបសគ្គ និងរែកនូវអម្រែកដ៏ធ្ងន់ធ្ងរ ពោលមិនខុសពីការរែកភ្នំឡើងជិះលើ…

គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ និងប្រកាសផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាព ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ​ ជាមួយភាគីពាក់ព័ន្ធ និងប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាពនីតិកាលទី៤ នៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីសរុបព្រឹត្តិការណ៍ទូទៅ នៃថ្ងៃបោះឆ្នោតជ្រើសតាំង​ សមាជិក​ព្រឹទ្ធសភានីតិកាលទី៤ ដែលចាប់ផ្ដើមឡើង​វេលាម៉ោង៣៖០០នាទីរសៀល នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប ដោយមានការចូលរួម ​ពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាង​អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ, តំណាង​ស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ៕