សេចក្តីដកស្រង់សង្កថា, ពិធីចាក់បេតុងមុខតំណចុងក្រោយ ស្ពានកោះធំ ស្រុកកោះធំ ខេត្តកណ្តាល

លោកជំទាវ ប៊ូ ជៀនហ្គោ អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួមជាតិទាំង​អស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចាក់បេតុងភ្ជាប់តំណស្ពានមិត្តភាពកម្ពុជា-ចិន នៅកោះធំ ដែល​មានប្រវែង ៤១៥ ម៉ែត្រ ឆ្លងកាត់ទន្លេបាសា​ក់ នៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រើយ​ខាងលិច។ អម្បាញ់មិញនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ដូចជាលោកជំទាវអគ្គរដ្ឋទូត នៃ​សាធារ​ណរដ្ឋប្រជាមានិតចិន បានធ្វើរបាយការណ៍ជូនរួចហើយ និងផ្តល់សារសំខាន់អំពីបញ្ហាទាក់ទងនឹង​ស្ពាននេះ។ ខ្ញុំនៅចាំបានថា ពិធីបើកការដ្ឋានគឺបានធ្វើតាំងពីថ្ងៃ ២៥ ខែ មីនា ឆ្នាំ ២០០៨ ហើយការសាងសង់​​ក៏បានចាប់​ផ្តើមមួយរយៈកាលមកនេះ។ សង្ឃឹមថា ឆ្នាំនេះ ស្ពាននេះនឹងត្រូវបានតភ្ជាប់ដើម្បីបង្កើតនូវ​ស្ថាន​ភាពងាយ​ស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ស្ពាន ថ្នល់ កាត់បន្ថយការលំបាក ភាពក្រីក្រប្រជាពលរដ្ឋ ខ្ញុំសូមអភ័យទោសទុកជាមុន ចំពោះអ្នករត់ទូកដទាំងឡាយ សូមមេត្តាអភ័យទោស…

សេចក្តីអធិប្បាយ សម្តេចតេជោក្នុងពិធីរំលឹកខួបលើកទី ៦៥ ឆ្នាំ នៃថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករ

សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេច ព្រះសង្ឃនាយក និងព្រះថេរានុថេរៈគ្រប់​ព្រះអង្គជា​ទីសក្ការៈ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងអង្គពិធីទាំង​មូលជា​ទីមេត្រី ! ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមាន​សេចក្តីសោមនស្ស​ជាអនេកដែល​បានមកចូលរួម ជាអធិបតីនៅក្នុងពិធីបុណ្យលើកទី ៦៥ នៃការបង្កើតស្ថាប័ន គយនិងរដ្ឋាករកម្ពុជា​ដែលមាន​លក្ខណៈជាប្រវត្តិ​សាស្ត្រ​នេះ។ ការប្រារព្ធពិធីដ៏មហោឡារិក រួមទាំងការដាក់បង្ហាញនូវសមិទ្ធផលនានា​​​​ក្នុង​ពេល​នេះ​គឺជាសក្ខីភាពថ្មីមួយទៀត ឆ្លុះបញ្ចាំងឱ្យឃើញ នូវការលូតលាស់កាន់តែរឹងមាំ​ឡើងជាលំដាប់នៃរដ្ឋ​បាល​​គយ និងរដ្ឋាករកម្ពុជា ដែលបាន​ឆ្លង​កាត់​ដំណាក់កាលនៃការកសាង អភិវឌ្ឍន៍ និង​ការ​កែទម្រង់​ជាបន្ត​បន្ទាប់។ ខួបលើកទី ៦៥ បញ្ជាក់ប្រាប់យើងថា រដ្ឋបាលគយ និងរដ្ឋាករកម្ពុជាមានឤយុ ៦៥ ឆ្នាំហើយ ដែលមាន​ចំណាស់ប្រហាក់ប្រហែលនឹងឯករាជ្យភាព​របស់​កម្ពុជាពីអាណានិគមបារាំងផងដែរ។ ខ្ញុំសូមឆ្លៀតឱកាសនេះសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះព្រះរាជ​បូជ​នីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះ​ករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៃយើងដើម្បី​ទាមទារ​ឯករាជ្យ​ជូន​កម្ពុជា ក្នុងនោះរួមមានទាំងការបង្កើតរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ដោយ​បំបែក​ចេញពីរដ្ឋបាលគយ និង​រដ្ឋាករសហព័ន្ធឥណ្ឌូចិនកាលពី ៦៥ ឆ្នាំមុនផងដែរ។ រូបខ្ញុំផ្ទាល់ក៏ដូចជាប្រជាជនកម្ពុជាគ្រប់រូប ពិតជាមានការចងចាំមិនឤចបំភ្លេចបានឡើយ នូវព្រះមហាករុណា​ទិ​គុណ​​ដ៏ឧត្តុងឧត្គម និងថ្លៃថ្លានេះរបស់ព្រះអង្គ ដែល​ត្រូវបាន​ឆ្លាក់ទុក​ជានិច្ចនិរន្ត​នៅក្នុង​ក្រាំងមាស​នៃប្រវត្តិ​សាស្ត្រ​កម្ពុជា។…

សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីបើកកិច្ចប្រជុំលើកទី ៣ ថ្នាក់រដ្ឋមន្ត្រីឤស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ

ឯកឧត្តម, លោកជំទាវ, ថ្នាក់ដកឹនាំប្រទេសជាសមាជិកឤស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ; ឯកឧត្តមអគ្គលេខាធិការឤស៊ាន; ឯកឧត្តម, លោកជំទាវ, អស់លោក, លោកស្រី, អង្គពិធីទាំងមូលជាទីមេត្រី !