រដ្ឋមន្ត្រីការងារ៖ ការងារ១០ប្រភេទ ដែលថៅកែពិបាករកកម្លាំងពលកម្ម

FN ៖ ថ្លែងក្នុងពិធីបិទទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី១ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា លទ្ធផលពីការអង្កេតការណ៍បានផ្តល់ព័ត៌មានថា នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន មានវិស័យសំខាន់ៗចំនួន១០ប្រភេទ ដែលនិយោជកពិបាកក្នុងការជ្រើសរើសកម្លាំងពលកម្ម។ ទិវាជាតិ TVET Day នេះ ត្រូវបានធ្វើឡើងជាលើកដំបូងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៨ នៅអគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ ក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយពីសារសំខាន់នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាបច្ចុប្បន្ន, ២. ផ្សព្វផ្សាយណែនាំមុខជំនាញបច្ចេកទេស និងព័ត៌មានអាហារូបករណ៍ដែលគ្រឹះស្ថានកំពុងធ្វើការបណ្តុះបណ្តាល, ៣. តាំងបង្ហាញពីស្នាដៃសិស្ស និស្សិត និងក្រុមហ៊ុនឯកជន, ៤. ជំរុញការផ្លាស់ប្តូរផ្នត់គំនិតមហាជន និងសិស្សានុសិស្សឲ្យងាកមកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ និង៥. បង្កើតទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល ផ្នែកឯកជន និងអង្គការជាតិ អន្តរជាតិជាដើម។ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងមួយឆ្នាំៗកម្ពុជាមានកំណើនប្រជាពលរដ្ឋគ្រប់អាយុចូលធ្វើការប្រមាណ ៣សែននាក់ ប៉ុន្តែអ្នកស្វែងរកការងារធ្វើមួយចំនួនជួបការលំបាក ឬមិនអាចរកការងារធ្វើបាន ឬធ្វើការងារដែលមិនត្រូវនឹងជំនាញ ឬមិនពេញចិត្ត។ រីឯនិយោជកវិញ ក៏ជួបប្រទះការរាំងស្ទះមិនអាចអនុវត្តតាមផែនការផលិតកម្ម…

រដ្ឋមន្រ្តីការពារជាតិចិន ជួបពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ បន្ទាប់ពីមកដល់កម្ពុជា

FN ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានទទួលជួប លោក នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួង ការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។ នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃ​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការចុះហត្ថលេខា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-ចិន ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ ផងដែរ។ អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នាយឧត្តមសេនីយ៍ វៃ ហ្វេហេ (WEI FENGHE) នឹងដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជូន សម្តេចតេជោ…

ប្រធាន គ.ជ.ប បង្ហាញពីសារៈសំខាន់ចំនួន៤ចំណុចរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងដំណាក់កាលនៃបោះឆ្នោត

FN ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានបង្ហាញពីសារៈសំខាន់ចំនួន៤ចំណុចរបស់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងដំណាក់កាលនៃបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ។ តាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ មិនអាចដំណើរការទៅកើតទេ បើគ្មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ប៉ុន្តែអ្នកសារព័ត៌មាន មិនអាចធ្វើអ្វីប្រាសចាកពីវិជ្ជាជីវៈរបស់ខ្លួនបានទេ។ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានលើកឡើងចំណុចសំខាន់៤ចំណុច ដែលឆ្លើយតបទៅនឹងហេតុផល គ.ជ.ប ត្រូវមានក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មានរួមមាន៖ ទី១៖ សារសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំពោះការបោះឆ្នោត ទី២៖ អំណាចរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ទី៣៖ ការគោរពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានអាជីព ទី៤៖ ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណាក់កាលបោះឆ្នោត។