គ.ជ.ប ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦

FN ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចាប់រៀបចំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ រហូតដល់បញ្ចប់ជាស្ថាពរ នៅសាលសន្និសីទ គ.ជ.ប។ ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះ ត្រូវបានចាត់តាំងជា០៤ក្រុមធំៗ រួមមាន៖ ទី១៖ ក្រុមសម្របសម្រួលថ្នាក់កណ្តាល, ទី២៖ ក្រុមទទួលសម្ភារ ឯកសារបោះឆ្នោត, ទី៣៖ ក្រុមកំណត់បែងចែកអាសនៈ និងទី០៤៖ ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ។ ដោយឡែកក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា៥ ក្រុមតូចទៀត ដើម្បីជួយបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌមានជ័យ

FN ៖ បន្ទាប់ពីការខកខានចុះជួបកម្មករ កម្មការិនីអស់រយៈពេល៣សប្តាហ៍កន្លងមក ដោយសារព្រឹត្តិការណ៍នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅក្នុងខណ្ឌមានជ័យ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់មកពីតាមរោងចក្រ និងសហគ្រាសនានា នៅខណ្ឌមានជ័យ។ * ជាមួយការផ្តើមសុន្ទរកថានៅព្រឹកថ្ងៃទីនេះ សម្តេចតេជោ ហ៊ុន សែន បានសួរទៅកម្មករ កម្មការិនីថា «ឈ្នះទេ?» ហើយកម្មករ កម្មការិនី ក៏បានឆ្លើយព្រមគ្នា «ឈ្នះ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ច្បាស់ណាស់ថា សម្តេចបន្តគ្រប់គ្រងតំណែងនាយករដ្ឋមន្ត្រីនៅអាណត្តិទី៦។ *…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត​ អំពាវនាវដល់មន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ត្រូវបន្ដយកចិត្ដទុកដាក់ និងចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទាំងពេលទឹកឡើង និងស្រកទៅវិញ

FN ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ មន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្ដទុកដាក់ខ្ពស់​ និងចុះជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្ដាខេត្ដឲ្យបានទាន់ពេលវេលា​ ហើយពេលទឹកស្រកទៅវិញ ក៏ត្រូវតែបន្ដជួយផ្គត់ផ្គង់សម្ភារមួយចំនួន ទៅដល់ពួកគាត់បន្ថែមទៀត ទៅតាមតំរូវការ។ ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក្នុងឱកាសសម្ដេចអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់ចំនួន១,៤៤២គ្រួសារ ដែលរស់នៅ ភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ដែលធ្វើឡើងនៅទួលសុវត្ថិភាព ឧកញ៉ា អាន ម៉ារឌី នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «ចំពោះគ្រោះធម្មជាតិ ដោយទឹកជំនន់នេះ បានធ្វើឲ្យប្រជាពលរដ្ឋយើងជាច្រើនគ្រួសារ ទទួលរងការលំបាក ដូច្នេះសូមមន្ដ្រីថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែបន្ដយកចិត្ដទុក្ខដាក់ គ្រប់គ្រងស្ថានការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយ ពិសេសត្រូវចុះជួយសង្រ្គោះ និងជន្លៀសបងប្អូនដែលរងគ្រោះទាំងអស់ ទៅរកទីទួលមានសុវត្ថិភាព…