លោក ម៉ក់ ពេជ្ជរិទ្ធ ប្រាប់ប្រជាពលរដ្ឋ ឲ្យរួមគ្នាចូលរួមថែរក្សាសន្តិភាព ដែលទទួលបានយ៉ាងលំបាកបំផុត ដើម្បីបន្តអភិវឌ្ឍប្រទេស កាន់តែរីកចម្រើនខ្លាំងឡើង

FN ៖ អនុប្រធានទី១គណៈពង្រឹងស្រុកកៀនស្វាយ ខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ឋ លោក ម៉ក់ ពេជ្ជរិទ្ធ បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមថែរក្សាសន្តិភាព ដែលទទួលបានយ៉ាងលំបាកបំផុត ដើម្បីបន្តអភិវឌ្ឍប្រទេស កាន់តែរីកចម្រើនខ្លាំងឡើង។ លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីភូមិចំនួន៣ នៅក្នុងឃុំគគីរ ស្រុកកៀនស្វាយ គឺភូមិចន្លក់ ភូមិចន្លក់ក្រៅ និងភូមិជ្រោយតាប៉ាចំនួន៩៥០គ្រួសារ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចង់ដឹងអំពីសុខទុក្ខរបស់ពួកគាត់ សម្រាប់រស់នៅប្រចាំថ្ងៃ។ លោក ម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា នឹងថែរក្សាសន្តិភាព បន្តការអភិវឌ្ឍ និងធ្វើឲ្យមានស្ថេរភាពឲ្យមានសន្តិសុខ ឲ្យសណ្ដាប់ធ្នាប់ ឲ្យសន្តិភាពនៅទូទាំងប្រទេស ឲ្យបងប្អូនប្រជាពលរដ្ឋមានសេចក្ដីសប្បាយរីករាយ ពេលមានបុណ្យទាន អាចដើរហោះហើរលេងសប្បាយ ទូទាំងប្រទេស គឺមិនព្រួយបារម្ភអ្វីឡើយ»។ លោកបន្តថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋយើង បានសេចក្ដីសុខជាពិសេស ទទួលបានសុខសន្តិភាពនៅទូទាំងប្រទេសកម្ពុជា។ បើប្រទេសមានសន្តិភាពហើយនោះ គឺការអភិវឌ្ឍន៍ក៏កាន់តែរីកចំរើនថែមទៀត ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស…

លោក ជា ចាន់តូ ស្នើឲ្យមន្ដ្រីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ក្នុងស្រុកសន្ទុក បន្ដជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋឲ្យទាន់​ពេលវេលា

FN ៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកសន្ទុក បានស្នើសូមដល់មន្រ្ដីគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ទូទាំងស្រុកសន្ទុកទាំងអស់ ឲ្យខិតខំបន្ដជួយ​ដោះ​ស្រាយនូវរាល់បញ្ហាដល់ប្រជាពលរដ្ឋដែលជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃឲ្យបានទាន់ពេលវេលា។ ការស្នើសូមបែបនេះ របស់លោក ជា ចាន់តូ ធ្វើឡើង ក្នុងឱកាជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ និងមន្ត្រីគណបក្ស ស្រុកនិង ឃុំ ទូទាំងស្រុកសន្ទុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៧។ លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា «ដើម្បីសម្រេចបាននូវគោលដៅ នេះមន្ត្រីបក្សទាំងអស់គប្បីត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ ពិសេសទៀតនោះត្រូវចេះអប់រំប្រជាជនយើងម្នាក់ៗ ឲ្យមានការយល់ដឹងនិងមានការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការជ្រើសថ្នាក់​ដឹក នាំប្រទេស ក៏ដូចអ្នកដឹកនាំភូមិ ឃុំ​ ដែលនាំមកនូវសេចក្ដីសុខចំរើន និងការរីកចំរើនឲ្យសង្គមជាតិមាន ការអភិវឌ្ឍន៍ និងជាអ្នក ដែលចេះរួមសុខទុក្ខជាមួយគ្នាដូចជាគណបក្ស ប្រជាជនកម្ពុជា ពិសេសដូចសម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែនៅជិតជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ»។ ក្នុងនោះផងដែរលោក ក៏បានបន្ដជម្រុញ ឲ្យមន្ត្រីបក្សទាំងអស់ត្រូវធ្វើអំពើល្អនិង ត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាល និងគណបក្ស…

CPP សម្រេចឲ្យប្រើប្រាស់ពាក្យស្លោកពីរ សម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោត

DAP ៖ សម្ដេច សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា (CPP)  និងជាប្រធានគណៈ ប្រចាំការនៃគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល CPP បានសម្រេចឲ្យ ប្រើប្រាស់ពាក្យស្លោក ពីរថែមទៀត ក្នុងពេលយុទ្ធនាការ ឃោនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ខណៈគណបក្សសង្រ្គោះជាតិ បានសម្រេចលុបពាក្យស្លោក “ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត” កាលពីពេលថ្មីៗនេះ ។ យោងតាមលិខិតលោក ម៉ម សារិន ប្រធានខុទ្ទកាល័យ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា “ពាក្យស្លោក ទាំងពីរនោះរួមមាន ,ទី១-បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្ដថែរក្សាសន្ដិភាព និងការអភិវឌ្ឍ និងទី២-បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោត ឲ្យខ្លួនឯង” ។ ប្រភពបន្ដទៀតថា ពាក្យស្លោកទាំងពីរនេះ ថ្នាក់កណ្ដាលកំពុង ផលិតជាក្រដាទំហំ A3 ដើម្បីចែកជូន…