រដ្ឋមន្រ្តី វង សូត៖ បេឡាជាតិអតីតយុទ្ធជន ធ្វើឲ្យចំណេញថវិកាជាតិជាង៧០ម៉ឺនដុល្លារអាមេរិក ពីការលុបឈ្មោះគ្រួសារ អតីតយុទ្ធជនជិត៥ពាន់នាក់ ចេញពីបញ្ជីបើកប្រាក់ប្រចាំខែ

FN ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា ឆ្លងតាមរបាយការណ៍ លទ្ធផលការអនុវត្តការងារឆ្នាំ២០១៦ និងត្រីមាសទី១ ឆ្នាំ២០១៧ របស់បេឡាជាតិអតីតយុទ្ធជន បានរៀបចំផែនការ យុទ្ធនាការ ចុះត្រួតពិនិត្យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលអវត្តមានមិនមកបង្ហាញមុខធ្វើបច្ចុប្បន្នភាព រយៈពេល០៣ខែ បានចំនួន ៥,៩០២ នាក់ និងលុបចេញពីបញ្ជីបើកប្រាក់ប្រចាំខែ ចំនួន ៤,៦៧១ នាក់ ធ្វើឲ្យចំណេញថវិកាជាតិប្រមាណជាង ៧០ ម៉ឺន ដុល្លារអាមេរិក។ រដ្ឋមន្រ្តីបានបន្ថែមទៀតថា របាយការណ៍ដដែល បានបង្ហាញទៀតថា បេឡាជាតិអតីតយុទ្ធជន បានជំរុញការបើកប្រាក់ គោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យដល់មូលដ្ឋានរស់នៅផ្ទាល់របស់គ្រួសារសព, ការអនុវត្តសេវាប្រើប្រាស់ កាត អេធីអ៊ឹម (ATM) ជូនអតីតយុទ្ធជនជានិវត្តជនជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដោយពុំមានបង់ថ្លៃសេវា អាចប្រើប្រាស់ប័ណ្ណគណនីបៀវត្ស/ប័ណ្ណព័ត៌មានគណនី ជំនួសគ្នាបាន ក្នុងការបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងមានកិច្ចសហការល្អ ជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់រាជធានី-ខេត្តជាដើម។ រដ្ឋមន្រ្តី វង…

ក្រសួងកសិកម្មកំណត់លក្ខខណ្ឌតឹងរឹង​សម្រាប់ការនាំចូលសត្វ​ និងសាច់សត្វ​ ដើម្បី​​ទប់ស្កាត់សាច់សត្វខូចគុណភាពនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ

FN ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវលក្ខខណ្ឌថ្មីជាច្រើនចំណុច​រឹតត្បិតការនាំចូលសត្វ​ និងសាច់សត្វគ្រប់ប្រភេទពីក្រៅប្រទេស​ ក្នុងបំណងទប់ស្កាត់សត្វ​​មានជំងឺ និងសាច់សត្វខូចគុណភាព​​គ្រប់ប្រភេទ​ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមេសា​​ ឆ្នាំ២០១៧នេះ​ បានគូសបញ្ជាក់ថា ក្រុមហ៊ុន​ និងអាជីវករដែលទទួលបានគោលការណ៍អនុញ្ញាតនាំចូលសត្វរស់​ សាច់សត្វ រួមនិងផលិតផលសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា​ ត្រូវគោរពតាមលក្ខខណ្ឌចំនួន ៦រួមមាន៖ -​ ជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់នៅមានសុពលភាព -​ ត្រូវមានទីតាំងប្រមូលផ្តុំសត្វនៅចំណុចដើមទី​ និងចំណុចចុងទី ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ -​ ត្រូវមានកិច្ចសន្យាផ្គត់ផ្គង់សត្វរស់ ឬ សាច់សត្វ ឬ ផលិតផលសត្វពីកសិដ្ឋាន ឬ ក្រុមហ៊ុនស្របច្បាប់ នៃប្រទេសនាំចេញ – ត្រូវអនុវត្តតាមប្រកាសលេខ២២៧ ប្រក.កសក​ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨​ ស្តីពីបែបបទ នៃការត្រួតពិនិត្យអនាម័យសត្វ…

ក្រសួងពាណិជ្ជកម្ម អំពាវនាវឲ្យពលរដ្ឋខ្មែរងាកមកប្រើផលិតផលក្នុងស្រុកគ្មានជាតិគីមី ប្រសើជាងប្រើប្រាស់របស់នាំចូលពីបរទេសមានជាតិគីមីហើយ ខូចសុខភាពទៀត

FN ៖ លោក ស៊ុត តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាងាកមកប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុក ដើម្បីទប់ស្កាត់ការនាំចូលផលិតផលពីបរទេស ព្រោះវាសម្បូរទៅដោយជាតិគីមីច្រើនហើយ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ខាតបង់ប្រយោជន៍ថែមទៀត។ ការអំពាវនាវដូច្នេះ ក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា ទៅកានទីផ្សារអន្តរជាតិ នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកស្រី ជួង ចន្ធី តំណាងលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ប្រតិភូក្រសួងអមដំណើរ ប្រធានសភាពាណិជ្ជកម្មខេត្ត មន្រ្តីមន្ទីរពាណិជ្ចកម្មខេត្ត ក្រុមប្រឹក្សាឃុំ សិស្ស-និសិត្សជាច្រើនរូបទៀត។ លោក ស៊ុត តារា បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីពង្រឹងសុវត្តិភាព និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ប្រកបដោយគុណភាពរឹងមាំបាននោះ យើងត្រូវពង្រឹងប្រជាកសិករ ពាណិជ្ជករក្នុងស្រុកជាមុនសិន ដូចជាការផលិតចំណីអាហារ ការដាំដុះកសិ-ឧស្សាហកម្ម វត្ថុធាតុដើម ដោយមិនប្រើប្រាស់ជីគីមី ពិសេសការវេចខ្ចប់អនាម័យល្អ លើចំណីអាហារដែលគ្មានជាតិគីមី ទើបផលិតផលទាំងអស់នោះ មិនធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ដែរ»។ លោកអគ្គនាយករងបានបញ្ជាក់ថា…