ប្រសាសន៍សំខាន់ៗពោរពេញដោយសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបជាមួយអ្នកសារព័ត៌មាននៅកោះពេជ្រ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានផ្តល់កិត្តិយសដ៏ខ្ពងខ្ពស់ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកព័ត៌មានទូទាំងប្រទេសជិត ៥ពាន់នាក់។ ក្នុងជំនួបប្រចាំឆ្នាំជាលើកទី៣នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវដំបូរន្មានជាច្រើន ដើម្បីជាប្រទីបក្នុងការលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែប្រសើរ។ ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីជួបជុំនេះ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយដែលបានជួបជាមួយអ្នកព័ត៌មានជាថ្មីម្តងទៀត។ * សម្តេចនាយករដ្ឋមន្ត្រី បានសង្ឃឹមថា ចំនួនអ្នកព័ត៌មានចូលរួមក្នុងជំនួបនឹងមានការកើនឡើងនៅជំនួបក្រោយៗទៀត ហើយសម្តេចនៅតែស្វាគមន៍ជំនួបនេះជានិច្ច។ * សម្តេចតេជោ បានថ្លែងថា សម្តេចកំពុងក្លាយជាតួអង្គមួយដែលត្រូវមានជំនួបជាច្រើនប្រចាំឆ្នាំមិនត្រឹមតែអ្នកព័ត៌មានទេ នៅមានជំនួបជាមួយអ្នកសិល្បៈ ជាមួយសមាគមចិន ជាមួយគ្រឹស្តបរិស័ទ និងជាមួយបងប្អូនខ្មែរ-ឥស្លាមជាដើម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានបញ្ហាជាច្រើនដែលត្រូវរួមគ្នាដោះស្រាយ មិនមែនជាកាតព្វកិច្ចរបស់អ្នកព័ត៌មាន ឬស្ថាប័នណាមួយនោះឡើយ។ * សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានពិចារណាក្នុងការកែប្រែប្រព័ន្ធផ្សាយពីអាណឺឡក់ (Analog) ទៅជាឌីជីថល (Digital)។…

សេចក្ដីដកស្រង់ប្រសាសន៍ ជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិ និងមន្ត្រីចំណុះក្រសួងព័ត៌មាន

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានជួបសាជាថ្មីម្ដងទៀត ជាមួយនឹងអ្នកសារព័ត៌មានរបស់យើង សម្រាប់ឆ្នាំទី ៣។ ជួបដើម្បីពង្រឹងនូវការយល់ដឹង និងសាមគ្គីភាព ជាជាតិសាសន៍មួយ រវាងអ្នកដឹកនាំ និងគ្រប់មជ្ឈដ្ឋាន អនុញ្ញាតអោយខ្ញុំសូមអភ័ទោស ពីការអវត្តមានរបស់ភរិយារបស់ខ្ញុំ ដែលមិនបានចូលរួមនៅក្នុងពេលនេះ។ ឆ្នាំនេះ គឺជាឆ្នាំទី ៣ ហើយដែលយើងបានជួបជុំគ្នា។ ចាប់ផ្ដើមពីជំហានដំបូងនៅឆ្នាំទី ១ មានចំនួន (អ្នកសារព័ត៌​មានចូលរួម) តិចជាង(ឆ្នាំទី ២), ឆ្នាំទី ២ មានចំនួនច្រើនជាង(ឆ្នាំទី ១) ហើយឆ្នាំទី ៣ នេះគឺមានចំនួនច្រើនជាងឆ្នាំទៅ។ សង្ឃឹមថា ចំនួនអ្នកសារព័ត៌មានរបស់យើងនឹងកើនបន្តទៀត ហើយបើទោះបីជាកើនប៉ុន្មាន ក៏ខ្ញុំនៅតែមានឱកាសដើម្បីនឹងជួបប្រជុំប្រចាំឆ្នាំ។ រឿងជួបប្រជុំប្រចាំឆ្នាំនេះ អាចនិយាយបានថា ឥឡូវនេះ ខ្លួនខ្ញុំម្នាក់នេះ កំពុងតែក្លាយទៅជារបៀបវារៈ ឬក៏មុខសញ្ញានៃការស្នើសុំជួបជាមួយនឹងមជ្ឈដ្ឋាននានា។ យើងមានជំនួបជាមួយនឹងអ្នកសារព័ត៌មាន, យើងត្រូវមានជំនួបជាមួយនឹងសិល្បករ/ការិនី, យើងមានជំនួបជាមួយនឹងកីឡាករ/ការិនី, យើងមានជំនួបជាមួយនឹងបងប្អូនខ្មែរអ៊ីស្លាមនៅពេលស្រាយបួស, យើងមានជំនួបជាមួយនឹងសមាគមខ្មែរចិន, យើងមានជំនួបផ្សេងៗទៀត ដែលនោះគឺជាការជួបដើម្បីពង្រឹងនូវការយល់ដឹង និងសាមគ្គីភាពនៅក្នុងចំណោមជាតិសាសន៍របស់យើង…

គិតត្រឹមដើមឆ្នាំ២០១៩ ប.ស.ស ចុះបញ្ជីមន្ដ្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនជាង៣១ម៉ឺននាក់

FN ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) បានលើកឡើងថា គិតចាប់តាំងពីពេលដំណើរការដំបូង ក្នុងឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ជាង៣១ម៉ឺននាក់ និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាថែទាំសុខភាព បានជាង២៥ម៉ឺនដង/នាក់។ ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក អ៊ុក សមវិទ្យា អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងកិច្ចការនារី ដែលរៀបចំធ្វើឡើង ក្រោមអធិបតីភាពលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។ ក្នុងពិធីនោះ លោក អ៊ុក សមវិទ្យា បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកដល់បច្ចុប្បន្នពេលនេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន៣១៤,០៧៦នាក់ និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ…