គ.ជ.ប ៖ សន្លឹ​ក​ឆ្នោត​បម្រុង​ចាំបាច់​​ដើម្បី​​ធានា​ឲ្យ​មាន​សន្លឹក​ឆ្នោត​គ្រប់​គ្រាន់​នៅ​ថ្ងៃ​បោះ​ឆ្នោត

RFI ៖គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃពុធ​ម្សិលមិញ បាន​ចេញ​លិខិត​បំភ្លឺ​មួយ សម្តែង​ការ​សោកស្តាយ​​ចំពោះ​​ការ​រិះគន់​រ​​​បស់​គណបក្សប្រឆាំង និង​​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ទៅ​លើការ​បោះពុម្ព​សន្លឹកឆ្នោត​បម្រុង​ទុក​ច្រើន​ជាង អ្នក​បោះ​ឆ្នោត ដល់​ទៅ ២០%​​។ បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល បាន​ណែនាំ​ថា គួរ​តែ​បោះពុម្ព​សន្លឹក​ឆ្នោត​បម្រុង​ច្រើន​បំផុត​ត្រឹម ៥% បាន​ហើយ ដើម្បី​ចៀស​វាង​​ភាព​មិន​ប្រក្រតី​ណា​មួយ​។ តែ​ចំពោះ គជប ការ​បោះពុម្ព​លើស​ចំនួន​នេះ គឺ​ដើម្បី​ធានា​ឲ្យ​មាន​សន្លឹ​ក​ឆ្នោតគ្រប់​គ្រាន់ ព្រោះ​ប្រសិន​បើ​ ការិយា​ល័យ​​បោះឆ្នោត​ណាមួយ ខ្វះ​​សន្លឹក​ឆ្នោត ការិយាល័យ​នោះ នឹង​ត្រូវ​បិទ ខណៈ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​ និ​ង​ដំណើរ​ការ​នៅ​ថ្ងៃបោះ​ឆ្នោត គឺ​ជា ការ​ទទួល​ខុស​ត្រូវ​​របស់ គ.ជ.ប។​ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃទី​០៣ ខែ​ឧសភា ការ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​បម្រុង​លើស​ចំនួន​អ្នកបោះឆ្នោត​ជាង ២០% គឺ​ដើម្បី​ធានា​ឲ្យ​មាន​សន្លឹកឆ្នោត​គ្រប់គ្រាន់​នៅ ថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ករណី​សន្លឹក​ឆ្នោត​ខូច ដោយ​សារ​រោងពុម្ព​បោះពុម្ព​ប្រឡាក់ ឬ​រហែក មន្រ្តី​ការិយា​ល័យ​​បោះឆ្នោត​ហែក​ជូន​អ្នក​បោះឆ្នោត​​រហែក​ខុស​ពី​ថ្នេរ អ្នក​បោះឆ្នោត​គូស​ខុស ឬ​សុំ​ផ្លាស់​ប្តូរ​ចិត្ត​​គូស​ជ្រើស​រើស​ឡើង​វិញ​ជា​ដើម​។ គ.ជ.ប នឹង​បោះពុម្ព​សន្លឹក​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិ​ទីបួន សរុប​ចំនួន ៩.៤២៦.៦០០សន្លឹក ក្នុ​ង​នោះ ចំនួន​សន្លឹកឆ្នោត​បម្រុង…

ប្រធាន គ.ជ.ប អំពាវនាវដល់ភាគីពាក់ព័ន្ធ ឱ្យគោរពគោលការណ៍៥ចំណុច ដើម្បីធានាការបោះឆ្នោត ប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌

FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមគោរពគោលការណ៍ចំ៥ចំណុច ដើម្បីធានាឲ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្ដិធម៌ និងគ្មានការគំរាមកំហែង។ ការអំពាវនាវបែបនេះ របស់លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានធ្វើឡើងក្នុងកិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ (គ.ស.អ) នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ដែលប្រារព្ធឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។ គោលការណ៍ចំនួន៥ចំណុច ដែលលោក ស៊ិក ប៊ុនហុក បានអំពាវនាវខាងលើនេះ រួមមាន៖ ទី១៖ គ្រប់គណបក្សនយោបាយត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយឲ្យបានហ្មត់ចត់។ ពិតមែនតែពេលនេះគ្មានវត្តមានគណបក្សចូលរួមក៏ដោយ ប៉ុន្ដែគាត់ជាភាគីពាក់ព័ន្ធមួយក្នុងចំណោមភាគីពាក់ព័ន្ធដទៃទៀត។ ទី២៖ អាជ្ញាធរសាធារណៈទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍គណបក្ស។ ទី៣៖ កងយោធពលខេមភូមិន្ទ កងនគរបាលជាតិ ត្រូវប្រកាន់ជំហអព្យាក្រឹត និងត្រូវគោរពតាមក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ។ ទី៤៖…

គ.ជ.ប បង្ហាញ Facebook ផ្លូវការរបស់លេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង២៥ និងលេខទូរស័ព្ទទំនាក់ទំនង

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានបង្ហាញពី Page Facebook ផ្លូវការរបស់លេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោតទាំង២៥ ព្រមទាំងបង្ហាញពីលេខទូរស័ព្ទ ទំនាក់ទំនងផ្ទាល់ជាមួយលេខាធិការដ្ឋាន នីមួយៗនោះ។