មន្រ្តីជាន់ខ្ពស់សុខាភិបាល៖ សកម្មភាពជួយអ្នកជំងឺឈាមក្រកក របស់សមាគមហេម៉ូហ្វីលាកម្ពុជា បានសម្រាលបន្ទុកមួយផ្នែក ដល់រាជរដ្ឋាភិបាល

FN ៖ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សមាគមហេម៉ូហ្វីលាកម្ពុជា បានរីកដុះដាល និងមានសកម្មភាពល្អជាច្រើន ក្នុងការជួយដល់កុមារកម្ពុជា។ លោកបន្តថា សកម្មភាពជួយអ្នកជំងឺហេម៉ូហ្វីលា (ជំងឺឈាមក្រកក) នេះ គឺជាការសម្រាលបន្ទុកមួយផ្នែក ដល់រាជរដ្ឋាភិបាលកម្ពុជា។ លោក ធា គ្រុយ បានលើកឡើងខណៈលោក បានចូលរួមនៅក្នុងសិក្ខាសាលាបណ្តាញ​អង្គការជំងឺហេម៉ូហ្វីលា​ក្នុងតំបន់អាស៊ាន ដែលបានរៀបចំធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ នៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពី លោកស្រី Salom Mexkhuka លោក Deon York លោក Brian O Mahony លោក Filipe Mariano និងលោកស្រី​ Marie Ann Fernandez ព្រមទាំងគណៈប្រតិភូ មកពីសមាគមហេម៉ូហ្វីលា ពីបណ្តា…

ក្រសួងមហាផ្ទៃ ប្រកាសឲ្យគណបក្សដែលចុះបញ្ជីរួច រួសរាន់ទៅបំពេញលក្ខខណ្ឌបន្ថែម ដើម្បីការពារសុពលភាពបក្ស ឲ្យស្របតាមវិសោធនកម្មច្បាប់ថ្មី

FN ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសឲ្យគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីរួចរាល់ហើយនោះ ត្រូវប្រញាប់រួសរាន់បំពេញបែបបទ និងលក្ខខណ្ឌបន្ថែមជាកំហិត ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របច្បាប់ ដូចមានចែងក្នុងមាត្រា១៩ថ្មី និងមាត្រា៤៨ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ។ ក្នុងសេចក្ដីជូនដំណឹង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណបក្សនយោបាយទាំងឡាយ ដែលបានបង្កើតរួចហើយនោះ ត្រូវទៅបំពេញបែបបទ និងលក្ខខណ្ឌឲ្យបានត្រឹមត្រូវ ដើម្បីស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា១៩ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល។ ចំពោះបែបបទដែលបានបំពេញរួច ត្រូវផ្ញើទៅក្រសួងមហាផ្ទៃឲ្យបានមុនថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ជាកំណត់។ អាណាព្យាបាលរបស់គណបក្សនយោបាយនៅកម្ពុជាមួយនេះ បានបន្តថា គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រួចហើយនោះ ត្រូវបំពេញបែបបទឲ្យស្របតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា២៦ថ្មី ត្រង់កថាខណ្ឌទី១ នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយដដែល ដោយភ្ជាប់ទៅជាមួយជីវប្រវត្តិសង្ខេបរបស់ថ្នាក់ដឹកនាំម្នាក់ៗ ចំនួន១ច្បាប់ ដោយមានបិទរូបថតទំហំ ៤គុណ៦ និងបញ្ជីឈ្មោះថ្នាក់ដឹកនាំ ក្នុងរចនាសម្ព័ន្ធគណបក្ស។ ចំពោះបែបបទដែលបានបំពេញរួច ត្រូវផ្ញើទៅក្រសួងមហាផ្ទៃឲ្យបានមុនថ្ងៃទី០៥ ខែមិថុនា…

អគ្គនាយកពន្ធដារ ស្នើឲ្យអភិបាលរាជធានីភ្នំពេញ ពិនិត្យ និងសិក្សាឡើងវិញ ចំពោះតម្លៃមូលដ្ឋានគិតពន្ធអចលនទ្រព្យ នៅតំបន់មួយចំនួន ដែលមានការតវ៉ាពីប្រជាពលរដ្ឋ !

FN ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ ខែឧសភានេះ បានស្នើឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី និងជាប្រធាននៃអនុគណៈកម្មការវាយតម្លៃ​អចលនទ្រព្យសម្រាប់ពន្ធ​លើអចលន​ទ្រព្យ រាជធានីភ្នំពេញ ពិនិត្យ និងសិក្សាឡើងវិញចំពោះតម្លៃមូលដ្ឋាន គិតពន្ធអចលនទ្រព្យ នៅតំបន់មួយចំនួនដែល​មានការតវ៉ាពីសំណាក់​ប្រជា​ពលរដ្ឋ ដើម្បីដាក់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យ និងសម្រេច។ ការស្នើនេះ ធ្វើឡើងក្នុងកិច្ច​ប្រជុំពិភាក្សាការងារប្រមូលពន្ធប្រថាប់ត្រានៅរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានីភ្នំពេញ, លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋា​ភិបាលទទួលបន្ទុកជា​អគ្គនាយក​នៃអគ្គនាយក នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នេះបានសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែល Fresh News ទើបទទួលបាន។ ក្នុងកិច្ចប្រជុំនោះដែរ លោក គង់ វិបុល បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារបានរៀបចំប្រព័ន្ធIT សម្រាប់ការគ្រប់គ្រងច្បាស់លាស់អំពីរំហូរឯកសារ ដោយមានចុះកាលបរិច្ឆេទនៃការទទួលឯកសារពីអ្នកជាប់ពន្ធ និងកាលបរិច្ឆេទនៃរំហូរឯកសារគ្រប់ដំណាក់កាលរបស់មន្ត្រីទទួលបន្ទុកពាក់ព័ន្ធ ហើយប្រជាពលរដ្ឋអាចតាមដានឯកសារស្នើសុំបង់ពន្ធប្រថាប់ត្រារបស់ខ្លួន…