អ្នកនាំពាក្យសាលារាជធានីភ្នំពេញ៖ យុទ្ធសាស្រ្តថ្មី ក្នុងការឃោសនាបោះឆ្នោត គណបក្សនយោបាយទាំងអស់ អាចហែរក្បួនឃោសនាបោះឆ្នោត នៅឃុំ និងសង្កាត់នីមួយៗ បានតែ២ដង ក្នុងអំឡុង១៤ថ្ងៃ

FN ៖ លោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការឃោសនាបោះឆ្នោត នៅក្នុងអាណត្តិនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងសាលារាជធានីភ្នំពេញ បានរៀបចំយុទ្ធសាស្រ្តថ្មីមួយ ដើម្បីឲ្យគណបក្សនយោបាយចូលរួមឃោសនាបោះឆ្នោតទាំងអស់ អាចឃោសនាបោះឆ្នោត បានដោយគ្មានការប៉ះទង្គិចគ្នា។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា «យុទ្ធសាស្រ្តថ្មីនេះ គឺតម្រូវឲ្យគណបក្សនយោបាយទាំងអស់ អាចហែរក្បួន ឃោសនាបោះឆ្នោត នៅឃុំ និងសង្កាត់នីមួយៗ បានតែ២ដងប៉ុណ្ណោះ ក្នុងអំឡុង១៤ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ ក្នុងករណីគណបក្សនយោបាយណា ស្នើសុំឃោសនាបានមុន និងមានការរៀបចំឲ្យឃោសនាមុន ចំណែកគណបក្សនយោបាយ ដែលស្នើសុំតាមក្រោយ និងរៀបចំឲ្យមានការឃោសនា នៅពេលបន្តបន្ទាប់ទៀត»។ លោក មេត មាសភក្តី បញ្ជាក់ថា ការធ្វើបែបនេះ អាចបញ្ជៀសការប៉ះទង្គិចក្បួនឃោសនា របស់គណបក្សនយោបាយ នីមួយៗ និងអាចសម្រូលមិនឲ្យមានការកកស្ទះចរាចរណ៍នៅតាមដងផ្លូវឃោសនាបោះឆ្នោត។ ជាមួយគ្នានោះ សាលារាជធានីភ្នំពេញ បានរៀបចំកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត ប្រើប្រាស់កម្លាំងសរុបជិត២ពាន់នាក់ ក្នុងនោះស្នងការនគរបាលរាជធានីភ្នំពេញចំនួនជាង១ពាន់នាក់, បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៨៤១នាក់ និងយោធភូមិភាគពិសេស…

គ.ជ.ប នៅតែមិនអនុញ្ញាតឱ្យហែក្បួនឃោសនាបោះឆ្នោត នៅទីតាំងដែលអាជ្ញាធរហាមឃាត់ ប៉ុន្តែពិចារណាលើសំណើបក្សប្រឆាំង ចំពោះការចែកខិត្តបណ្ណ និងចាក់មេក្រូ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអង្គារ៍នេះ នៅតែមិនអនុញ្ញាតឱ្យគណបក្សប្រឆាំង ឬគណបក្សណាមួយ ហែក្បួនឃោសនាបោះឆ្នោត នៅទីតាំងដែលអាជ្ញាធរហាមឃាត់ ក្នុងរាជធានីភ្នំពេញ ប៉ុន្តែទោះជាយ៉ាងណា គ.ជ.ប នឹងពិចារណាបន្ថែមទៀត ចំពោះសំណើសុំចែកខិត្តបណ្ណ និងចាក់ក្បាលមេក្រូ នៅទីតាំងហាមឃាត់ រួមទាំងការប្រមូលផ្តុំនៅទីសាធារណៈ។ ការបញ្ជាក់ជំហររបស់គ.ជ.ប បានធ្វើឡើងជាថ្មី នៅក្រោយកិច្ចប្រជុំមួយរវាងតំណាង គ.ជ.ប ដែលដឹកនាំដោយ លោក សោម សូរិដា អគ្គលេខាធិការរងគ.ជ.ប ជាមួយ តំណាងគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយ លោក យឹម សុវណ្ណ ប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការគ.ជ.ប នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនោះ លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គណបក្សសង្រ្គោះជាតិ បានស្នើសុំចំនួន៤ចំណុច រួមមានបញ្ហាពាក់ព័ន្ធនឹងការហាមឃាត់មិនឱ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ បញ្ហាលើកស្លាកគណបក្សនយោបាយ បញ្ហាឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត បញ្ហាបញ្ចាំអត្តសញ្ញាណបណ្ណរបស់ប្រជាពលរដ្ឋ និងការផ្សាយអំពីគោលនយោបាយតាមវិទ្យុ និងទូរទស្សន៍ជាដើម។ លោកបានបញ្ជាក់ថា ចំពោះការហែក្បួននៅទីតាំងដែលអាជ្ញាធររាជធានីភ្នំពេញហាមឃាត់នោះ…

អ្នក​នាំ​ពាក្យ ​គ.ជ.ប អំពាវ​នាវ​ឲ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍ ជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នយោបាយ

RFI ៖ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប) នៅ​ថ្ងៃ​នេះ​បាន​អំពាវ​នាវ និង​ជូន​ដំណឹង​ដល់ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទាំង​អស់ ឲ្យ​ចូល​រួម​ជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នយោបាយ​ទាំង​១២ តាម​តែ​អាច​ធ្វើ​ទៅ​បាន​។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ស្ថានីយ​ទូរទស្សន៍​ណា​មួយ បាន​ជូន​ដំណឹង​ទៅ​ គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​នៅ​ឡើយ​ទេ ខណៈ​ដែល​ការ​ឃោសនា​បោះ​ឆ្នោតឃុំ​សង្កាត់​ជិត​មក​ដល់​។   លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ថា​ រហូត​មក​ដល់ពេល​នេះ​មាន​តែ​ស្ថានីយ​វិទ្យុ​២​ប៉ុណ្ណោះ បាន​ជូន​ដំណឹង​មក​គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​របស់​ខ្លួន​ឲ្យ​ទៅគណបក្ស​នយោបាយ​សម្រាប់​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​នា​ពេល​ខាង​​មុខ។ ស្ថានីយ​វិទ្យុ​២ដែល​បាន​ជូនដំណឹង​មក គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ​នោះ រួម​មាន​ស្ថានីយ​វិទ្យុ​FM106.5 និង​ស្ថានីយ​វិទ្យុ FM93.5។ ដោយ​ឡែក មិន​ទាន់​មាន​ស្ថានីយ​ទូរទស្សន៍​ណា​មួយ ប្រកាស​ឬ ជូន​ដំណឹង​មក​ គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​របស់​ខ្លួន​ទៅ​គណបក្ស​នយោបាយ​នៅ​ឡើយ​ទេ​។ អ្នក​នាំ​ពាក្យ​គ.ជ.ប រូប​នេះ​បាន​អំពាវ​នាវ និង​ជូន​ដំណឹង​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទាំង​អស់​ឲ្យ​ចូលរួម​ទាំង​អស់​គ្នា​ក្នុង​ការ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ​សម្រាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ​ព្រោះ​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា​។ លោក​បន្ថែម​ថា​រាល់​ការ​ជួល​ម៉ោងផ្សាយ​របស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ត្រូវ​ជូន​ដំណឹង​មក គ.ជ.ប ដើម្បី​ឲ្យ​ការ​អនុវត្ត​នេះ ស្រប​តាម​ច្បាប់ និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​។ លោក​បញ្ជាក់​ថា​ការ​ចូល​រួម​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​គណបក្ស​នយោបាយ​ទាំង​អស់ ដែល​មាន​គោល​បំណង​ល្អៗ​ ក្នុង​ការ​អភិវឌ្ឍ​ឃុំ សង្កាត់​។…