ការដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មី នៃសាលារាជធានីភ្នំពេញ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាង កញ្ញា! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មី នៃសា លា​រាជធានីភ្នំពេញ។ សុំអភ័យទោសផងដែរ កាលកំណត់មុននោះ គឺយើងយកព្រឹកថ្ងៃទី ៤ ខែ មេសា គឺ​ពី​ម្សិល​មិញនេះ ក៏ប៉ុន្តែ ដោយសារតែរដ្ឋសភាបានដាក់កម្មវិធីប្រជុំ នៅថ្ងៃទី ៤ យើងក៏បានលើកកម្មវិធី​ មក​ថ្ងៃ​ទី​ ៥ នេះវិញ។ ជាង ៣០ ឆ្នាំ ឈរជើងនៅក្នុងរាជរដ្ឋាភិបាលមិនដាច់រយៈ ពិតជាមានការរីករាយ ជាមួយនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មីនេះ។ ខ្ញុំព្រះករុណាខ្ញុំ នៅចង​ចាំ​បានថា ទីស្តីការគណៈរដ្ឋមន្ត្រីចាស់របស់យើងនោះ គឺជាទីកន្លែងធ្វើការដំបូងរបស់សាលាក្រុង។ ពេល​នោះ មិនមែនតាមការកត់ត្រាដែលបានបញ្ជូនមកខ្ញុំព្រះករុណា(ខ្ញុំ)នេះទេ។ និយាយអញ្ចឹង គឺខុសហើយ។ ចាប់ផ្តើមដំបូង គេហៅគណៈកម្មការយោធាគ្រប់គ្រង។ ឯកឧត្តម ឃឹម ប៉ុន ចាំច្បាស់រឿងហ្នឹង។ នេះ​វង្វេង​ប្រវត្តិ​សាស្ត្រហើយ។ អ្នកធ្វើឲ្យខ្ញុំនេះ វង្វេងប្រវត្តិសាស្ត្រ។ ដាក់ថា…

សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ក្នុង វេទិកាស្រូវអង្ករកម្ពុជា លើកទី ៥

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកវេទិកាស្រូវអង្ករលើកទី​ ៥ ដែលបាន រៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំកោតសរសើរ ចំពោះសហព័ន្ធស្រូវអង្ករ កម្ពុជា ដែលបានសហការជាមួយសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រសួង/ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរៀបចំឲ្យមានព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង។

សន្និសីទសារព័ត៌មានរួម សម្តេចតេជោ និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូចា

ប្រជុំគណៈរដ្ឋមន្ត្រីលើកទី ២ ចំថ្ងៃខួបអនុស្សាវរីយ៍លើកទី​ ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះឯកឧត្តម នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ច័ន្ទអូចា ដែលបានទទួលខ្ញុំ និងសហ​ការីក្នុងគណៈប្រតិភូ។