សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុង «ពិធីសម្ពោធផ្លូវជាតិលេខ ៥៦ និងផ្លូវចូលប្រាសាទបន្ទាយឆ្មារ»

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវលេខ ៥៦ ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ដែលមាន​ប្រ​វែង ១២៤​ គីឡូម៉ែត្រ ហើយដែលមានខ្នែងមួយចូលទៅបន្ទាយឆ្មារផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជា​នៅ​ចង​ចាំ​ថា កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១២ ខ្ញុំព្រះករុណាខ្ញុំ បានមកបើកការ​ដ្ឋានស្ថាបនាផ្លូវនេះ ហើយកាល​ពី​ពេល​នោះ យើងធ្វើនៅឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅក្នុងទីតាំងកងវរៈសេនាតូច នៃតំ​បន់​ប្រតិ​បត្តិការសឹករងខេត្តបន្ទាយមានជ័យ។ ថ្ងៃនេះ យើងបានយកស្រុកមួយទៀត គឺនៅក្នុងស្រុកថ្មពួក ចេះ​តែ​ច្រឡំថាស្រុកបន្ទាយឆ្មារ ព្រោះធ្លាប់ទៅចែកបណ្ណកម្មសិទ្ធិដីធ្លីនៅទីនោះ។ ទីនេះ គឺជាវិទ្យាល័យមួយ ហើយ​ក្នុងនោះក៏មានអគារសិក្សារបស់ខ្ញុំព្រះករុណាខ្ញុំមួយចំនួន រាប់ទាំងអគារពីរជាន់មួយនៅទីនេះផងដែរ។ សមិទ្ធផលថ្មី លើដីចាស់ ដែលមានសង្គ្រាមហែកហួរ ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះប្រជាពលរដ្ឋ និងបងប្អូនជនរួមជាតិ ដែលបាន​ទទួល​បដិសណ្ឋារ​កិច្ចដ៏​រាក់​​ទាក់។ អម្បាញ់មិញ ខ្ញុំព្រះករុណាខ្ញុំ បានដើរខាងនេះ តែមិនបានដើរខាងនោះ … ទៅកន្លែងណា​មិន​សំ​ខាន់​ទេ សំខាន់​គឺយើងបានជួបជុំ​គ្នា ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយជាប្រវត្តិសាស្រ្ត គឺជា​សមិទ្ធ​ផលថ្មី​លើទឹកដីចាស់ លើទឹកដីដែលមានសង្គ្រាមហែកហួរ…

សេចក្តីដកស្រង់ សង្កថា ក្នុងពិធី កាត់ឫសសីមា ព្រះវិហារនៅវត្ត ឥន្ទមុនី ហៅវត្តព្រៃជ្រាំង

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរូមព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ ចូលរួមជាមួយឯកឧត្តម លោកជំទាវ ជាពិសេស ពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយ​បុណ្យនៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៣ ខ្ញុំព្រះករុណាខ្ញុំ ក៏បានមកកាត់ឫសសីមា បញ្ចុះសីមានៅវត្តសិរីឧត្តម ហៅវត្ត​ត្រ​បែក នៅភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដូច្នេះ កាលពី ៣ ឆ្នាំមុន ក៏បាន​មក​កាត់​ឫស​សី​មា​វត្តមួយទៅហើយ នៅឃុំពានរោងរបស់យើងនេះ។ ហើយថ្ងៃនេះ ក៏នឹងកាត់ឫសសីមាមួយទៀត នៅវត្ត​ឥន្ទ​មុនី ហៅវត្តព្រៃជ្រាំង។ អម្បាញ់មិញ ឯកឧត្តម ជា សុមេធី បានរំលឹកទៅដល់វត្តមានរបស់ខ្ញុំព្រះករុណាខ្ញុំ ចំថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០១៣ កាលពី ៣ ឆ្នាំមុននោះ គឺនៅឯស្រុកពារាំង…

សារអំពីប្រវត្តិ និងដំណើរការផ្លូវការនៃទំព័រ facebook Samdech Hun Sen, Cambodian Prime Minister

ថ្ងៃនេះ Facebook ខ្ញុំមានចំនួនអ្នកគាំទ្រ និងចូលចិត្ត (Likes) មកទល់ម៉ោង 11:09am ថ្ងៃទី ២ កុម្ភៈ ២០១៦ គឺ ២,០៩៩,៧៤០។ ខ្ញុំសូមអរគុណជនរួមជាតិ និងយុវជន យុវតីទាំងក្នុង និងក្រៅប្រទេស​ដែលបាន​គាំទ្រខ្ញុំគ្រប់ពេល។ ថ្ងៃនេះ ខ្ញុំសូមនិយាយអំពីប្រវត្តិ Facebook ខ្ញុំជម្រាបជូនជនរួមជាតិ​អោយបានដឹងថា​តើ Facebook ខ្ញុំនេះចាប់បើកនៅពេលណា?  មានយុវជនម្នាក់ដែលក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសកម្ពុជាហើយ គឺបានអាហារូបករណ៍​ទៅ​សិក្សានៅប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ដោយសារមើលឃើញអំពីសារៈសំខាន់បណ្តាញ Facebook នៅក្រៅប្រទេស ដែលមានការនិយមចូលចិត្តពីយុវវ័យ និងនិស្សិតជាច្រើន ហើយយុវ​ជន​រូប​នេះគិតថា នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវតែមានបណ្តាញសង្គមបែបនេះ​ ដើម្បីមានទំនាក់ទំនងល្អកាន់តែជិត​ស្និទ្ធ​ជាមួយប្រជាជន ជាពិសេសយុវជន ទើបនៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១០ យុវជនរូបនេះបាន​រៀប​ចំ​បង្កើត Facebook ដាក់ឈ្មោះខ្ញុំ “Samdech Hun Sen, Cambodian Prime Minister” ។ យុវជនរូប​នេះបានរៀបចំបង្ហោះជាព័ត៌មានអំពីសកម្មភាពខ្ញុំ រួមទាំងព័ត៌មានសង្គម ព្រមទាំងរូបថត…