ប្រើផ្លូវជាតិ ១២៣ ក៏លែងបង់លុយ

តាមហ្វេសប៊ុក ថ្ងៃ ៦ កុម្ភៈ ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជម្រាបជូនជនរួមជាតិទូទាំង ប្រទេសថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលុបចោលកិច្ចសន្យាវិនិយោគប្រព័ន្ធសាងសង់ អាជីវកម្មផ្ទេរ (Build, Operate and Transfer – BOT) ផ្លូវជាតិលេខ ១២៣ ក្នុងខេត្តតាកែវ។ សម្តេចតេជោបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋឈប់បង់លុយក្នុងការធ្វើដំណើរលើផ្លូវជាតិ លេខ ១២៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ២ ចាប់ពីផ្សារចំបក់ ទៅដល់ភូមិទំនប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ហើយសង្ឃឹមថា ការសម្រេចនេះ នឹងជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់បងប្អូនប្រជា ពលរដ្ឋ ក៏ដូចជាជួយសម្រាលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង៕

សម្តេចតេជោ៖ កម្ពុជាត្រូវបន្តកែទំរង់អប់រំស៊ីជំរៅ

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ ជាមួយនឹងការសាទរនូវវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏ដូចជាជ័យលាភី សម្តេចតេជោ ហ៊ុន សែន បានទទូចឱ្យបន្តកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ។ សម្តេចបានលើកឡើងថា ការផ្លាស់ប្តូរនៅក្នុងតំបន់ និងពិភពលោក ត្រូវឱ្យមានការប្រកួតប្រជែង ដែលធនធានមនុស្សបានក្លាយទៅជាបញ្ហាគន្លឹះពិតប្រាកដ ក្នុងដំណើរសមាហរណកម្មក្នុងក្របខណ្ឌតំបន់ អនុតំបន់ និងពិភពលោក។ ទាក់ទងជាមួយកិច្ចការតំបន់ និងពិភពលោក សម្តេចបានបញ្ជាក់ថា ការដែលសហរដ្ឋអាមេរិកបញ្ជូនរដ្ឋមន្ត្រីការបរទេសមកកម្ពុជា មុនពេលបើកកិច្ចប្រជុំរវាងអាស៊ាន និងសហរដ្ឋអាមេរិក ពិតជាអាចអោយយល់បានថា កម្ពុជា ជាប្រទេសមួយនឹងគេ ជារដ្ឋអធិបតេយ្យ និងជាអ្នកដែលមានខួរក្បាលដូចគេដូចឯងដែរ។ឆ្លើយតបទៅការរិះគន់របស់ក្រុមអ្នកវិភាគក្មេងខ្ចីមួយចំនួនអំពីអធិបតេយ្យរបស់កម្ពុជាកន្លងមក សម្តេចតេជោ អះអាងថា កម្ពុជាមានអធិបតេយ្យភាព មិនមានការចាំបាច់សុំយោបល់ពីប្រទេសណាទាំងអស់។ បើគ្មាននយោបាយឯករាជ្យនោះទេ កម្ពុជាមិនអាចចេញផុតពីអន្លង់គ្រោះថ្នាក់ពីអតីតកាល តាមរយៈនៃនយោបាយឈ្នះឈ្នះរបស់ខ្លួននោះឡើយ។ សម្តេចសង្កត់ធ្ងន់ថា “គ្មានការចាំបាច់ត្រូវរាយការណ៍ថា(កម្ពុជា)ធ្វើជាមួយអាមេរិកអញ្ចេះ … ធ្វើជាមួយចិនអញ្ចុះ ហើយគ្មានការចាំបាច់ទៅទីក្រុងតូក្យូ ដើម្បីប្រាប់ជប៉ុនថាធ្វើអញ្ចុះ ក៏ទេដែរ។ ខ្មែរ គឺខ្មែរ។ គ្មានអ្នកណាស្គាល់ខ្មែរជាងខ្មែរគ្នាឯងនោះទេ ហើយមានតែខ្មែរមួយគត់ដែលមានសិទ្ធិសម្រេច លើជោគវាសនារបស់ខ្មែរ។ លើកឡើងពីការជួបពិភាក្សាជាមួយ…

ពង្រៀងលក្ខន្តិកៈ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា”

ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៦ សម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយតាមហ្វេសប៊ុក នូវពង្រៀងលក្ខន្តិកៈ នៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដោយបានសូមឲ្យសាធារណជនចូលរួមផ្តល់មតិ​យោបល់​ចាប់ពីពេលនេះ រហូតដល់ថ្ងៃ ពុធ ទី ៣ ខែ កុម្ភៈ។ ទិសដៅ និងគោលបំណងសំខាន់នៃកម្មវិធី គឺការ​ទាក់​ទាញយុវជនអោយបញ្ចេញមតិយោបល់ ធ្វើសកម្មភាព និងចូលរួមកសាងអំពើល្អ ក្លាយជាពលរដ្ឋគំរូ នៅ​ក្នុង​សង្គមអោយកាន់តែច្រើន។ បេក្ខជន បេក្ខនារី អាចធ្វើការជ្រើសដោយសេរី រូបភាពនៃការចូលរួម មាន​ដូច​ជាការផលិតសាច់រឿងជាវីដេអូ កំណាព្យ ចម្រៀង គំនូរ ឬជាអត្ថបទ។ បេក្ខជន បេក្ខនារី អាចរើសប្រ​ធានបទណាដែលខ្លួនកំពុងមានសកម្មភាពជាក់ស្តែង ឬដែលគិតថាទទួលបានការគាំទ្រច្រើន ឧទាហរណ៍ ការគោរច្បាប់ចរាចរណ៍ ការជួយកុមារកំព្រា/ស្រ្តីមេម៉ាយទីទាល់ក្រ/ជនចាស់ជរា/ជនពិការ សកម្មភាព​ជួយ​យកសារជនរងគ្រោះ(គ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ ទឹកជំនន់) អនាម័យតាមទីសាធារណៈ និង​ក្នុងទីក្រុង ការលុបបំបាត់គ្រឿងញៀន។ល។ នឹងមានការប្រកាសម្តងទៀតអំពីការដាក់ពាក្យ ជាមួយនឹងលក្ខន្តិកៈការប្រកួតនៅពេលឆាប់ៗខាងមុខ​។ កម្មវិធីកំណត់ទទួលពាក្យម្តងតែ ១០០ នាក់ប៉ុណ្ណោះ។ ក្រោយពីទទួលបានការចូលរួម ១០០ ជាវីដេអូ…