ពង្រៀងលក្ខន្តិកៈ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា”

ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៦ សម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយតាមហ្វេសប៊ុក នូវពង្រៀងលក្ខន្តិកៈ នៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដោយបានសូមឲ្យសាធារណជនចូលរួមផ្តល់មតិ​យោបល់​ចាប់ពីពេលនេះ រហូតដល់ថ្ងៃ ពុធ ទី ៣ ខែ កុម្ភៈ។ ទិសដៅ និងគោលបំណងសំខាន់នៃកម្មវិធី គឺការ​ទាក់​ទាញយុវជនអោយបញ្ចេញមតិយោបល់ ធ្វើសកម្មភាព និងចូលរួមកសាងអំពើល្អ ក្លាយជាពលរដ្ឋគំរូ នៅ​ក្នុង​សង្គមអោយកាន់តែច្រើន។ បេក្ខជន បេក្ខនារី អាចធ្វើការជ្រើសដោយសេរី រូបភាពនៃការចូលរួម មាន​ដូច​ជាការផលិតសាច់រឿងជាវីដេអូ កំណាព្យ ចម្រៀង គំនូរ ឬជាអត្ថបទ។ បេក្ខជន បេក្ខនារី អាចរើសប្រ​ធានបទណាដែលខ្លួនកំពុងមានសកម្មភាពជាក់ស្តែង ឬដែលគិតថាទទួលបានការគាំទ្រច្រើន ឧទាហរណ៍ ការគោរច្បាប់ចរាចរណ៍ ការជួយកុមារកំព្រា/ស្រ្តីមេម៉ាយទីទាល់ក្រ/ជនចាស់ជរា/ជនពិការ សកម្មភាព​ជួយ​យកសារជនរងគ្រោះ(គ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ ទឹកជំនន់) អនាម័យតាមទីសាធារណៈ និង​ក្នុងទីក្រុង ការលុបបំបាត់គ្រឿងញៀន។ល។ នឹងមានការប្រកាសម្តងទៀតអំពីការដាក់ពាក្យ ជាមួយនឹងលក្ខន្តិកៈការប្រកួតនៅពេលឆាប់ៗខាងមុខ​។ កម្មវិធីកំណត់ទទួលពាក្យម្តងតែ ១០០ នាក់ប៉ុណ្ណោះ។ ក្រោយពីទទួលបានការចូលរួម ១០០ ជាវីដេអូ…